ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បងទៅការគេ ​បា.ត់ខ្លួន​​ច្រើន​ថ្ងៃ ​ស្រាប់តែ​​សមត្ថ​កិច្ច​​ទូរស័ព្ទប្រាប់​ប្អូន​ពី​ដំណឹងអកុសល​

1 ឆ្នាំ មុន
  • សៀមរាប

​ខេត្ត​សៀម​រា​ប ៖ ប្រជាពលរដ្ឋ​បាន​ទៅ​បូមទឹក​ដាក់​ស្រែ​នៅ​ចំណុច​ទួល​ត្រពាំង​ចក​ តាម​បណ្ដោយ​ផ្លូវ​

​ខេត្ត​សៀម​រា​ប ៖ ប្រជាពលរដ្ឋ​បាន​ទៅ​បូមទឹក​ដាក់​ស្រែ​នៅ​ចំណុច​ទួល​ត្រពាំង​ចក​ តាម​បណ្ដោយ​ផ្លូវ​ទៅ​ភ្នំ​ក្រោម ស្ថិត​ក្នុងភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​សៀមរាប ស្រាប់តែ​ប្រទះ​ឃើញស.ព ​បុរស​ម្នាក់ និង​ម៉ូតូ ព្រមទាំង​មួក​ការពារ និង​កាបូប​លុយ​នៅ​ក្នុង​ទឹក​ប្រឡាយ ​រួច​​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋានចុះពិនិត្យ ។​

ហេតុការណ៍​ខាងលើនេះ​​បាន​បង្ក​ការ​ភ្ញាក់​​ផ្អើល​កាលពី​វេលា​ម៉ោង១០ព្រឹក​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២៣ ស្ថិត​នៅ​ត្រង់​ចំណុច​ក្នុង​ទឹក​ប្រឡាយ ជាប់​ផ្លូវ​កៅស៊ូ ក្នុងភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​សៀមរាប ​ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឱ្យ​ដឹងថា ​កាលពី​​ល្ងាច​ថ្ងៃ​ទី​៨​ខែមករា​ឆ្នាំ​២០២៣ នេះ​ថា បន្ទាប់​ពី​ទទួល​ព័​ត៌ មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​នេះ​ភ្លាម កម្លាំង​​សមត្ថកិច្ច​​បាន​សហការ​ជាមួយ​កម្លាំង​កា​រិ យា​ល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​, កម្លាំង​នគរបាល​ចរាចរណ៍​, កម្លាំង​អធិការ​ក្រុង និង​គ្រូ​វ​ពេទ្យ​ផ្នែក​កោ​ល​ស្យ​វិច័យ​ចុះ​ដល់ កន្លែង​កើតហេតុ ធ្វើការ​ពិនិត្យស.ព​ជន​រង​គ្រោះ និង បន្ត​សាកសួរ​រក​សាច់​ញាតិ​ស.ព ដើម្បី​ប្រគល់​ជូន​យកទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។

​តាម​​ប្រភព​​​​​ខាងលើ​បាន​បន្ត​​ថា ជន​រង​គ្រោះ ឈ្មោះ ហ៊ាន សា​វ៉​ន ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរប​រ​កសិករ រស់​នៅ​ភូមិ​តា​ហុ​ក ឃុំ​ត្រី​ញ័រ ស្រុក​ពួក ខេត្តសៀមរាប ។​ តាម​ការ​ពិនិត្យ​លើ​ដងខ្លួន​ស.ព ផ្នែក​ក្បាល (​មាន​ស្នាម​បែក​លើ​ភ្នែក​ខាងឆ្វេង និង​បា​ក់ក​) ផ្នែក និង​អវយវៈ​ដងខ្លួន (​ពុំ​មានស្នាម​អ្វី​គួរ​ឱ្យ​សង្ស័យ​នោះ​ទេ​)​ ។ ​តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ​ ជាទី​តាំង​ផ្លូវ​មាន​សភាព​កោង និង​ទួល​ខ្ពស់ និង​មាន​ប្រឡាយ​ទឹក​អម​សងខាង​ផង​ដែរ​។

​តាម​ប្រភព​បញ្ជាក់​ទៀត​ថា​ ​តាម​ការ​ស្ដាប់​បំភ្លឺ​របស់​សាក្សី​ឈ្មោះ ចាន់​សុធា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​សៀមរាប ​ខេត្តសៀមរាប បាន​រៀបរាប់​ឱ្យ​ដឹង​ថា​ មុនពេលកើតហេតុ នៅ​វេលា​ម៉ោង​ប្រហែល៩​ព្រឹកថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២៣ ​គាត់​​បាន​ទៅ​បូមទឹក​ដាក់​ស្រែ​នៅ​ចំណុច​ទួល​ត្រពាំង​ចក តាម​បណ្ដោយ​ផ្លូវ​ទៅ​ភ្នំ​ក្រោម ស្ថិត​ក្នុងភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​សៀមរាប ។

​តាមប្រភព​ដដែលបានបន្ត​​ទៀត​ថា ​ក្រោយ​ពី​ដាក់​ម៉ាស៊ីនបូមទឹក​ចូល​ស្រែ​រួច ​គាត់​​បាន​ដើរមក​និយាយ​លេង​ជាមួយ​ឈ្មោះ ជៀប រឿ​ន ភេទ​ប្រុស អាយុ៥៨​ឆ្នាំ​ ។ ​ចំណែក​ឈ្មោះ ជា ព្រឹម ភេទ​ប្រុស កំពុង​តែ​ដក​ដើម​ឈូក​នៅ​ម្ខាង​ប្រឡាយ​ទឹក​ក្នុង​ស្រែ ដោយ​​គាត់​​ឈរ​នៅ​ម្ខាង​លើ​ចិញ្ចើម​ផ្លូវ​កៅស៊ូ មួយសន្ទុះ​ គាត់​​ក៏​ឃើញ​មួក​សុ​វ​ត្តិភាព​អណ្ដែត​ក្នុង​ទឹក ភ្លាម​នោះ​​គាត់​​ក៏​ចុះ​ទៅ​ស្រង់​មួក​យក​មក ស្រាប់តែ​ឃើញ​មាន​សក់​ក្បាលមនុស្ស​អណ្ដែត​ក្នុង​ទឹកទៀត​ ​គាត់​​ក៏​បាន​ព្យាយាម​មើលទៅ ទើប​ដឹង​ថា​មាន​មនុស្ស​ស្លា.ប់​ក្នុង​ទឹក ហើយ​ក៏​រាយ​ការ​ទៅ​លោក​មេ​ភូមិ​តែ​ម្តង​។

បើ​តាម​ការ​ស្ដាប់​បំភ្លឺ​របស់​ឈ្មោះ ហ៊ាន សា​វឿ​យ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ​ត្រូវ​ជា​ប្អូនបង្កើត​របស់​​ជនរងគ្រោះ​បានឱ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​៥​និង​៣៩​នាទី​ល្ងាច​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២៣ បងប្រុស​របស់​​គាត់​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​នៅ​ភូមិ​តា​ហុ​ក ឃុំ​ត្រី​ញ័រ ស្រុក​ពួក ខេត្តសៀមរាប ដើម្បី​ចូលរួម​ក្នុង​ពី​ធី​មង្គល​ការ​របស់​មិត្ត​ភក្តិ​ ស្ថិត​នៅ​ភូមិ​ក្របី​រៀល សង្កាត់​ក្របី​រៀល ​ដោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​​ឌ្រីមសង់​ ​ស៊េ​រី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ សៀមរាប 1Y-8230 ​។

​តាម​ប្រភព​​ដដែលបានបន្ត​ថា បន្ទាប់​មក​ក៏​មិនឃើញជនរងគ្រោះ​​ត្រឡប់​ទៅ​ផ្ទះ​វិញដែរ​ ចំណែក​ទូរស័ព្ទ​ក៏​ទំនាក់ទំនង​មិន​បាន ទើប​ពួក​គាត់​​បាន​បង្ហោះ​សារ​ផ្សព្វផ្សាយ​ស្វែងរក​​ជនរងគ្រោះ​ ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ​។ លុះ​វេលា​ម៉ោង​១០​និង ៣០​នាទី​ព្រឹក​ថ្ងៃ​ទី៨ ខែមករា ឆ្នាំ ២០២៣ ​គាត់​​បាន​ទទួលដំណឹង​​តាម​ទូរស័ព្ទ​ពី​សមត្ថកិច្ច​ថា ប្រទះ​ឃើញ​ស.ព​របស់​បងប្រុស​​គាត់​​នៅ​ក្នុង​ទឹក​ប្រឡាយ ត្រង់​ចំណុច​កន្លែង​កើតហេតុ​ខាងលើ លុះ​ពេល​​គាត់​​មក​ដល់​ពិនិត្យ​ជាក់ស្តែង ​ទើប​ដឹង​ថា ស.ព​នោះ​ពិតជា​បងប្រុស​បង្កើត​របស់​​គាត់​​​ប្រាកដ​មែន​។

ផ្អែក​តាម​ការ​ស្ដាប់​បំភ្លឺ​សាក្សី​នៅ​កន្លែង​កើតហេតុ​ និង​​ស្ដាប់​បំភ្លឺ​​របស់​ប្អូនបង្កើត​​ជនរងគ្រោះ​​, តាម​ការ​ពិនិត្យ​ពិ​ភាគ​ទៅ​លើ​សាកស.ព​, ពិនិត្យ​វិ​ភាគ​ជុំវិញ​កន្លែង​កើតហេតុ​, ម៉ូតូ​និង​មួក​ការពារ​របស់​ស.ព​ ស្ថិត​ក្នុង​ទឹក​ប្រឡាយ​នៅ​ទាំងអស់ សូ​ម្បី​តែ​លុយ​ក៏​នៅ​ដែរ​។

តាម​ការ​សន្និដ្ឋាន​បាន​ឱ្យ​ដឹង​ថា ករណី​ខាងលើ​គឺជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ បណ្ដាល​​ឱ្យ​ស្លា.ប់ ដែល​បង្ក​ឡើង​ដោយ​ខ្លួនឯង​។ បច្ចុប្បន្ន សាក​ស.ព ​ត្រូវ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ