ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​គ្រឿងញៀ.ន​ម្នាក់ត្រូវ​​ចៅក្រម​ស៊ើបសួរ​សម្រេច​​ឃុំខ្លួន​ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៣

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៣ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ឈ្មួញ​គ្រឿងញៀ.ន​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ.ន ។ សូម​ជម្រាប​ថា សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀ.ន ចាប់ខ្លួន ជនសង្ស័យ ១​នាក់ និង​រឹបអូស​គ្រឿងញៀ.ន​ជាង ៥ គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ

អនុវត្ត​តាម​បញ្ជា ឯកឧត្តមនាយ​ឧត្ដម​សេនិយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និងឯកឧត្តម​នាយ​ឧត្ដម​សេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់ របស់ឯកឧត្តម​ឧត្ដមសេនីយ៍ទោ ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន ។

នៅ​ថ្ងៃ​ទី ០៣ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៩និង​៣០​នាទី កម្លាំង​ជំនាញ​(​ក​១១)​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ទោ ស៊ី ផល្លា នាយករង​មន្ទីរ លោកវរសេនីយ៍​ឯក ជាវ តុលា នាយករង​មន្ទីរ និង​លោក សេង ឃុន​ណា​ង នាយការិយាល័យ​(​ក​១១) ចូលរួម​សហការ​ពី​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ព្រមទាំង​មាន ការ​សម្របសម្រួល​ពី​លោក លឹ​ម ប៊ុ​ន​ហេង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​បង្ក្រាប​នៅ​ចំណុច​ផ្ទះ​ជួល​លេខ អេ​៤៨ ផ្លូវ​លេខ​៦ ភូមិ​ត្រពាំង​មាន សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ជាលទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ១​នាក់​ ឈ្មោះ ចាន់ រ៉ា ភេទ​ប្រុស ​អាយុ​​៣៦​ឆ្នាំ ។ ​ចំណែក​​វត្ថុ​តាង​ចាប់​យក​បាន​​រួម​មាន ​ថ្នាំ​ញៀ.ន មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់​សុទ្ធ​ជាង៥គីឡូក្រាម ។​​

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ចាប់​យក​ខា​លើ សមត្ថកិច្ច​ជំនាញ​យើង បាន​កសាង​សំណុំរឿង បញ្ជូន​ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ