ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រុស​ព្រាន​ម្នាក់​ រត់គេចខ្លួន​ច្រើន​ឆ្នាំ ត្រូវ​តុលាការ​​​សម្រេចហើយ​

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ដោយ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន របស់​លោក ខៀវ ផា​ន់​ណា ចៅក្រម​ជំនុំជម្រះ​

ខេត្តកំពត ៖ ដោយ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន របស់​លោក ខៀវ ផា​ន់​ណា ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកំពត កាលពី​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៣ កម្លាំង​សមត្ត​កិច្ច​នគរបាល​ជំនាញ ខេត្តកំពត បាន​ធ្វើការ​ចាប់ខ្លួន​ឈ្មោះ ហេង ទ្រៀ​ង ភេទ​ប្រុស អាយុ​៣១ ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ផ្ដៅ ឃុំ​កំពង់​ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៤៦ ចុះ​ថ្ងៃ​ទី ៧ ខែកុម្ភៈ ឆ្នាំ ២០១៧ ពាក់​ព័ន្ធ​ពី​បទ​.​រំលោ.ភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ភូមិ​កោះ​ផ្ដៅ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត កាលពី​ខែមិថុនា ឆ្នាំ​២០០៩ ។

ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ ហេង ទ្រៀ​ង តម្រូវ​ឲ្យ​នាំ​យក​ទៅ​ដាក់​ពន្ធនាគារ​កំណត់​១០ ឆ្នាំ ពី​បទ​.​រំលោ.ភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស តាម​អំណាច​សាលក្រម​ជំនុំជម្រះ បាន​ប្រកាស​ជា​សាធារណៈ ដោយ​កំបាំង​មុខ​ជនជាប់ចោទ ដែល​ចូល​ជា​ស្ថាពរ ។ ដូច្នេះ​ជនជាប់ចោទ​ដែល​ជា​ប្រុស​ព្រាន ខំ​រត់គេច​ខ្លួន​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​នោះ និង​ត្រូវ​ទៅ​ដេក​ក្នុង​គុក​១០ឆ្នាំ​ តាម​សាលក្រម​ខាងលើ​នេះ ដើម្បី​ទទួល​យកទោស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ