ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​​រកស៊ី​ដេញថ្លៃ​រៀបចំ​កម្មវិធី​ខន​សឺត ត្រូវ​​ចៅក្រម​បង្គាប់​ឱ្យ​ចាប់ខ្លួនពាក់ព័ន្ធករណី​មួយ​​

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កម្លាំង​ន​សមត្ត​កិច្ច​គ​របាល​ខណ្ឌដង្កោ រាជធានី​ភ្នំ​ពេញ កាលពី​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​

ខេត្តកំពត ៖ កម្លាំង​​សមត្ត​កិច្ច​គ​របាល​ខណ្ឌដង្កោ រាជធានី​ភ្នំ​ពេញ កាលពី​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៣ បាន​ចុះ​ទៅ​សហការ​ជា មួយ​នគរបាល​មូលដ្ឋាន​ស្រុក​ឈូក ខេត្តកំពត ដោយ​បាន​អនុវត្តន៍​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៧៨៣ «​ឋ» ​ដ​ច​ន ចុះ​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២១ និង​ដីការ​បង្គាប់​ឲ្យ​នាំ​ខ្លួន​លេខ​១៥០៩(​ឋ​) ដ​ច​ន ចុះ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២២ របស់​លោក ម៉​ម ច័ន្ទ​វណ្ណៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ចាប់ខ្លួន និង​នាំ​ខ្លួន​ស្ត្រីម្នាក់​ ពីបទរំលោ.ភលើ​ទំនុក​ចិត្ត ​។

​ជនសង្ស័យ​​ខាងលើ​ឈ្មោះ ម៉ា ស្រី​ណា ភេទស្រី អាយុ​៣៦​ឆ្នាំ មុខរបរ ជា​អ្នក​រកស៊ី​ដេញថ្លៃ​រៀបចំ​កម្មវិធី​ខន​សឺត​ មាន​ទីលំនៅ​ផ្ទះ​លេខ​៥១០ ផ្លូវ​៥ បុរី​ពី​ភព​ថ្មី​ចំការ​ដូង ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ​រាជ​ធា​នី​ភ្នំពេញ ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន និង បទ​.​រំលោភ​លើ​ទំនុកចិត្ត ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កា​ពី​អំឡុង​ឆ្នាំ​២០២០ ដោយ​ជន​ត្រូវ​ចោទ ត្រូវ​ផ្តន្ទាទោស​តាម​បញ្ញត្ត​មាត្រា ៣៩១ ៣៩២ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់ ។

ក្រោយ​ពេល​ចាប់ខ្លួន​ ជនសង្ស័យ​ត្រូវ​បាន​សមត្ត​កិច្ចសហការ ប្រគល់​ឲ្យ​ទៅ​នគរបាល​ខណ្ឌដង្កោ ដើម្បី​នាំ​យក​ជូន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​នីតិវិធី​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដោយ​រង់ចាំ​បើក​សវនាការ​ជំ​នុ​ជម្រះក្តី តាម​ទោស​កំហុស​ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ