ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ែក្មេក កូនប្រសា និងអ្នកនៅជាមួយម្នាក់ ត្រូវបានចាប់ខ្លួនពីបទ…

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​កា​រិ​យ​ល័យ​បទល្មើស​គ្រឿងញៀ.ន នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដឹកនាំ​កម្លាំង ដោយ​លោក​វរសេនីយ៍ទោ ថា ដា​លុ​ច ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​លោក​អនុសេនីយ៍ឯក ធា​វ ច័ន្ទ​តារា នាយការិយាល័យ​បទល្មើស​គ្រឿងញៀ.ន នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ប​ង្រា​ប​ករណី រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី ចំនួន​៣​នាក់ រួច​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ។

ខេត្តសៀមរាប ៖ កម្លាំង​កា​រិ​យ​ល័យ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដឹកនាំ​កម្លាំង ដោយ​លោក​វរសេនីយ៍ទោ ថា ដា​លុ​ច ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​លោក​អនុសេនីយ៍ឯក ធា​វ ច័ន្ទ​តារា នាយការិយាល័យ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ប​ង្រា​ប​ករណី រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី ចំនួន​៣​នាក់ រួច​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ។

ហេតុការណ៍​ឃាត់ខ្លួន​ករណី​គ្រឿងញៀន​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​និង​០០​នាទី រហូត​ដល់​ម៉ោង​២២​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។ លោក​វរសេនីយ៍ទោ ថា ដា​លុ​ច ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ប្រាប់​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ក្នុង​នោះ​កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ចំនួន​៣​នាក់​មាន ៖ ១.​ឈ្មោះ ឡេ​ស ស្មា​អែ​ល ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ (​ជួញដូរ​) មុខរបរ​លក់​ភេ​ជ្ជៈ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ២.​ឈ្មោះ ជា ចាប ភេទ​ស្រី អាយុ​៣៧​ឆ្នាំ (​ប្រើប្រាស់​) មុខរបរ​កូនឈ្នួល ស្នាក់​នៅ​ជាមួយ​ជនសង្ស័យ​ខាងលើ និង​៣.​ឈ្មោះ អ៊ឹ​ង សុផល ភេទ​ស្រី អាយុ​៦២​ឆ្នាំ មុខរបរ​នៅផ្ទះ ត្រូវជា​ម្តាយក្មេក ឡេ​ស ស្មា​អែ​ល ។ បន្ទាប់​ពី​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ ព្រមទាំង​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ៖ ម្សៅ​ក្រាម​ម៉ា​ទឹកកក ចំនួន​០៥​កញ្ចប់ ស្មើនឹង​៤៤.៦០​ក្រាម ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​០១​គ្រឿង ទូរ​សព្ទ័​០៣​គ្រឿង ។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី ទាំង​៣​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​អាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕