ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុម​​ជនសង្ស័យ​​ប្រើ​កាំបិ.ត​ធំ​គួ​ន​អ៊ី និ​ង​ដំបង​​អ៊ូ​ខុ​ង ប្រឈម​​ការ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះ​អាសន្ន​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យ ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យ ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ ២០២៣ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ក្រុម​អ្នកលេង​អន្ធពាល​ប្រើ​កាំបិ.ត​ធំ​គួ​ន​អ៊ី និង​ដំបង​អ៊ូ​ខុ​ង ៣នាក់​ជា​ផ្លូវការ​ហើយ ដោយ​ចោទប្រកាន់​ពី​បទ​.​ហិ.ង្សា​ដោយ​មាន​ស្ថាន​ទម្ងន់ទោស និង​កាន់កាប់​អាវុ.ធ​ខុសច្បាប់ ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ​សុទ្ធសាធ ហើយ​សំណុំរឿង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន កុំ​ឲ្យ​ពួក​គាត់​នៅ​ក្រៅ​ខ្លាំង​ដៃ​ពេក ។

ជនសង្ស័យ​១-​ឈ្មោះ រុំ​លី សៃ​នី ភេទ​ប្រុស អាយុ​២៤ ឆ្នាំ រស់នៅ​ភូមិ​ដំ​ណាក់​ធំ​ទី​១ សង្កាត់​ស្ទឹង មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។
២-​ឈ្មោះ រុំ​លី សុខសាន្ត ភេទ​ប្រុស អាយុ​២១ ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ធំ​ទី​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី ២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។
៣-​ជនសង្ស័យ​ឈ្មោះ ម៉េ​ង សុខ​ហេង ភេទ​ប្រុស អាយុ​១៥ ឆ្នាំ ស្នាក់​នៅ​ភូមិ​ដំណាក់​ធំ​ទី​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

សូម​ជម្រាប​ថា នគរបាល​ខណ្ឌមានជ័យ បាន​បើក​ការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ ឃាត់ខ្លួន​ក្មេង​ទំនើង​០៣​នាក់ ដែល​បាន​ប្រើ​ដំបង និង លំពែង​មួយ​ដើម ក្រោយ​ប្រើ​ហិង្សា​វាយ​ទៅ​លើ មនុស្ស​ប្រុស​ស្រី​មួយ​ក្រុម ។ ហេតុ​ការ​ណ៏​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៦ និង ៣០​នាទី ត្រូវ​និង​ថ្ងៃ​ទី​០២ ខែ មក​រា ឆ្នាំ ២០២៣ ត្រង់​ចំណុច​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​ទី​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

យោង​តាម​កា​មេរ៉ា​សុវត្ថិភាព មួយ​ក្លី​ប ដែល​បាន​បែកធ្លាយ​នៅ​លើ​បណ្តាញ​សង្គម កាលពី​យប់​ថ្ងៃ​០២ ខែមករា ឆ្នាំ ២០២៣ វេលា​ម៉ោង៦និង៣០​នាទី មាន​យុវជន​មួយ​ក្រុម ប្រដាប់​ដោយ​ដំបង និង លំពែង បាន​ប្រើប្រាស់​ហិ.ង្សា មក​លើមនុស្ស​ប្រុស​ស្រី​មួយ​ក្រុម ដោយ​មិនដឹង​ពី​មូលហេតុ​អ្វី ដែល​បង្ហាញ​ពី​សកម្មភាព​យ៉ាង​អ​នា​ធិ​តេ​យ្យ ។

បន្ទាប់​ពី​បែកធ្លាយ​ក្លី​ប​ខាងលើ នៅ​ព្រឹក​ថ្ងៃខែ​ឆ្នាំ​ដដែល កម្លាំង​សមត្ថកិច្ច​ចម្រុះ មាន​នគរបាល​និង កងរាជអាវុធហត្ថ មានការ​ដឹកនាំ​ដោយ​លោក ហែម ដា​រិ​ទ្ធ អភិបាល​ខណ្ឌមានជ័យ និង លោក វរ​សេនី​យ៏​ទោ អ៊ុ​ក បូ​នី​ន អធិការ​នគរបាល​ខណ្ឌមានជ័យ បាន​ដឹកនាំ​កម្លាំង ចុះ​មក​ពិនិត្យ​ទីតាំង​ជាក់ស្តែង និង បើក​ការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង ដល់​ផ្ទះ​របស់​ពួក​គេ​តែ​ម្តង ។

ក្រោយ​ពី​ឃាត់ខ្លួន​ជន​អន្ធពាល​ទាំង​៣​នាក់ ត្រូវ​បាន​សមត្ថ​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ