ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi នឹង​ចុះ​កុងត្រា​ថ្មី​ក្រោយ​ពេល​ក្រេបទឹក​ឃ្មុំ​រួចរាល់

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​របស់​ក្រុម Barcelona នឹង​ចុះ​កុងត្រា​ថ្មី​ជាមួយនឹង​ក្លឹ​ប​ដដែល​ក្រោយ​ពេល​មក​ពី​ក្រេបទឹក​ឃ្មុំ​ជាមួយ​ភរិយា

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​របស់​ក្រុម Barcelona នឹង​ចុះ​កុងត្រា​ថ្មី​ជាមួយនឹង​ក្លឹ​ប​ដដែល​ក្រោយ​ពេល​មក​ពី​ក្រេបទឹក​ឃ្មុំ​ជាមួយ​ភរិយា​រួចរាល់​នៅ​ពាក់​កណ្តាលខែ​នេះ ។ តាម​ពិត​ទៅ Messi និង​ភរិយា​ថ្មីថ្មោង​ដែល​បាន​រៀប​ការ​នៅ​កាលពី​ថ្ងៃ​សុក្រ​គ្រោង​ថា​នឹង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​សុក្រ​នេះ តែ​ក្រោយមក​ពួក​គេ​ក៏​បាន​លើក​ថ្ងៃ​ទៅ​ដល់​ថ្ងៃ​ទី​១២ ខែកក្កដា វិញ ។ ក្រោយ​ពី​រៀប​ការ​រួច នា​ពេល​នេះ​ពួក​គេ​ពីរ​នាក់​ប្តី​ប្រពន្ធ និង​កូនប្រុស​ពីរ​នាក់​កំពុង​តែ​រីករាយ​ជាមួយនឹង​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​កោះ Antigua និង Barbuda ដែល​ស្ថិត​នៅ​ក្នុង​តំបន់ Carribean ។ 

ជាមួយ​គ្នា​នេះ​ដែរ បន្ទាប់​ពី​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី​១២ ខាង​មុខ​នេះ Messi ក៏​ត្រូវ​ទៅ​ធ្វើការ​ពិនិត្យ​សុខភាព​ត្រៀមខ្លួន​សម្រាប់​លេង​នៅ​រដូវ​កាល​ថ្មី​ផង​ដែរ ព្រោះ​គ្រប់​កីឡាករ Barcelona ទាំងអស់​ត្រូវ​តែ​ធ្វើ​ដូចនេះ​នៅ​ថ្ងៃ​នោះ ។ 

គួរ​បញ្ជាក់​ថា កិច្ចសន្យា​របស់ Messi នា​ពេល​បច្ចុប្បន្ន​នេះ​នឹង​ផុត​នៅ​ឆ្នាំ​២០១៨ ។ តែ​សម្រាប់​កិច្ចសន្យា​ដែល​នឹង​ចុះ​នៅ​ពេល​ខាង​មុខ​នេះ​ទាល់តែ​ឆ្នាំ​២០២១ បាន​ផុត ហើយ Messi នឹង​ក្លាយទៅជា​កីឡាករ​បាល់ទាត់​ដែល​មាន​ប្រាក់បៀវត្ស​ប្រចាំឆ្នាំ​ច្រើន​ជាងគេ​បំផុត​ពោល​គឺ​២៥​លាន​ដុល្លារ​ក្រោយ​ពី​កាត់​ពន្ធ​រួច ៕