ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ! កម្មករម្នាក់​ជួបគ្រោះអកុសល​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​​​៦A

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​កុង​តឺន័​របុ.ក​ពីក្រោយ​កិ.ន​

រាជធានីភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​កុង​តឺន័​របុ.ក​ពីក្រោយ​កិ.ន​អូស​ជាង​២០០​ម៉ែត្រ បណ្តាល​អោយ​បុរស​ជា​ម្ចាស់​ម៉ូតូ​បែ.កក្បាល​ធ្លា.យ​ខួរ​ស្លា.ប់ កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៣ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​៦​អា សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ​រាជធានីភ្នំពេញ ។

​ជន​រង​គ្រោះ​ឈ្មោះ យី​ម អាត អាយុ​៥០​ឆ្នាំ មុខរបរ​ជាងសំណង់​នៅ​បុរី​​មួយកន្លែង​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០២ ពាក់​ស្លាក​លេខ ង ៨៩០១ ភព​១ រង​ការ​ខូច​ខ្ទេច​ទាំ​ស្រុង ។

​តាមប្រភព​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា​ មុន​​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ ធ្វើ​ដំណើ​រ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ជើង​ទៅ​ត្បូង​ ក្នុង​ល្បឿន​លឿន​ល្មម ខណៈ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ក៏ ​មាន​រថយន្ត​កុង​តឺ​​ន័​រ​មួយ​គ្រឿង ម៉ាក DEAWOO ពណ៌​ស ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 3A-1831 ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពីក្រោយ​មក​ក្នុង​ល្បឿន​លឿន​មក​បុ.ក​ពីក្រោយ​ម៉ូតូ​​យ៉ាង​​ពេញទំហឹង​ បណ្តាល​អោយ​ម៉ូតូ​កៀន​ជាប់​ក្រោម​រថយន្ត កិ.ន​អូ.ស​ជាង​៥០០​ម៉ែត្រ បណ្តាល​បុរស​ជា​ម្ចាស់​បែ.កក្បាល​ធ្លា.យ​ខួ​ស្លា.ប់ ចំណែក​ម៉ូតូ​ខុ​ច​ខាត​ទាំងស្រុង​។ ភ្លាម​ៗ​បន្ទាប់​ពី​បង្កហេតុ រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​បើក​រត់​ចូល​ក្នុង តំបន់​អភិវឌ្ឍ​ន៏ OCIC ចត​រថយន្ត​ទុក​ចោល ចំណែក​តៃកុង​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយ​កើតហេតុ ស.ព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា រង់​ចាំ​ទាក់ទង​រក​សាច់ញាតិ ចំ​ណែ​រថយន្ត​និង​ម៉ូតូ​ត្រូ​បាន​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​រង់​ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ