ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ព្រៃ​ភ្នំ​នៅ​តំបន់​ព្រំដែន ​ឆាបឆេះ​ជិត​ដល់​ផ្ទះ​ប្រជាពលរដ្ឋ

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ជើងភ្នំ​សារ​វ៉ា​ន់ ជាប់​នឹង​ព្រំដែន​កម្ពុជា ថៃ មានការ​ភ័.យ​ស្លន់

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ជើងភ្នំ​សារ​វ៉ា​ន់ ជាប់​នឹង​ព្រំដែន​កម្ពុជា ថៃ មានការ​ភ័.យ​ស្លន់ស្លោរ ខណ​:​ឃើញ​អណ្តាតភ្លើង​បាន​ឆាបឆេះ​ព្រៃ​ភ្នំ​យ៉ាង​សន្ធោរ​សន្ធៅ រហូត​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទាក់ទង​ទៅ​ខាង​រថយន្ត​ពន្លត់អគ្គីភ័យ ឱ្យ​ចូល​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទាន់​ពេលវេលា ដែល​ការ​ឆេះ​ព្រៃ​នេះ គេ​សង្ស័យ​ថា មាន​អ្នក​លួច​ដុត​ព្រៃ​ក្បែរ​ៗ នោះ ឬ​មាន​អ្នក​ចូល​ទៅ​យក​ឃ្មុំ​ក្នុង​ព្រៃ ភ្លេច​ពន្លត់ ខណ​:​ដុត​ទុក​ចោល បណ្តាល​ឱ្យ​ឆេះ​រាល​លើ​ភ្នំ រហូត​មក​ដល់​ក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ​តែ​ម្តង​។

ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ភ្នំ​សារ​វ៉ា​ន់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​ភ្នំ​សារ​វ៉ា​ន់ ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​ផ្សែងភ្លើង បាន​ហុយ​ចេញ​ពីលើ​ភ្នំ​ខាងលើ លុះ​មួយសន្ទុះ​ក្រោយមក ភ្លើង​ឆេះ​ព្រៃ​នេះ កាន់តែ​រាលដាល​ធំ​ឡើង​ៗ បង្ក​ទៅ​ជា​ផ្សែង​ខ្មួលខ្មាញ់​ឆេះ​បន្ត​ចុះ​ទៅ​ខាងក្រោម​ក្បែរ​ៗ ផ្ទះ​ប្រជាពលរដ្ឋ​។ ពេល​នោះ ពួក​គាត់ នាំ​គ្នា​ឈរ​ត្រៀមចាំ ពន្លត់ភ្លើង​ក្រែង​បន្ត​ឆេះ​ចូល​មក​ដល់​ផ្ទះ​របស់​ខ្លួន ហើយ​អ្នកខ្លះ​ក៏​ប្តឹង​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ស្នងការ​ខេត្ត ដើម្បី​ប្រញាប់​យក​រថយន្ត​ពន្លត់អគ្គីភ័យ ចុះ​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់​ទាន់​ពេលវេលា​។

តាម​ប្រភព​ព័ត៌មាន​​បាន​បន្ត​ទៀត​ថា ក្នុង​ការ​ចុះ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ភ្នំ​នេះ គេ​ឃើញ​មាន​កម្លាំង​ប្រចាំ​វេន​បញ្ជា​នៃ​អ ធិ​ការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​កាច់ និង​កម្លាំង​បង្ការ និង​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដែល​ដឹកនាំ​ដោយ​លោក សៀ សុខុម អភិបាលស្រុក​សាលា​ក្រៅ​ផង​ដែរ​។

ទោះបីជា​យ៉ាងណា ក្រោយ​ពី​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​០២​គ្រឿង បាន​បាញ់​ទឹក​ពន្លត់ភ្លើង​នៅ​ត្រង់​កន្លែង​ដែល​កំពុង​ឆាបឆេះ ភ្លើង​ក៏​បាន​ថមថយ​ទៅ​វិញ រហូត​ដល់​រលត់​ទាំងស្រុង ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ស្ងប់​ក្នុង​ចិត្ត​ផង​ដែរ​។

ទោះបីជា​យ៉ាងណា អាជ្ញាធរ​ស្រុក​សាលា​ក្រៅ ក៏​ដូច​ជា​កម្លាំង​សមត្ថកិច្ច​នគរបាល បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បញ្ហា​ភ្លើង ទៀន ធូប ដែល​ដុត ឬ​អុជ​នៅ​ក្នុងផ្ទះ តាម​ជំនាង ផ្ទះ ហើយ​ត្រូវ​បិទ​គប់​ភ្លើង និង​ត្រូវ​ពន្លត់ភ្លើង​ជា​មុន​សិន មុន​ចាកចេញ​ទៅ​ខាងក្រៅ ដើម្បី​ការពារ​កុំឱ្យ​មាន​ករណី​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះសម្បែង ដែល​នាំ​ឱ្យ​មានការ​ខូចខាត​ទ្រព្យសម្បត្តិ និង​ប៉ះពាល់​ដល់​បញ្ហា​ជីវភាព​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ