ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​តាម​ទាន់លោកប្តី​ស័ក្តិ​៣​​​លួច​មាន​​ស្រី​​​ផ្អើល​​​​​​​បន្ទប់​​ជួល​​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ មន្ត្រី​នគរបាល​ម្នាក់​ត្រូវ​បាន​ប្រពន្ធ​តាម​ទាន់​លួចលាក់​មាន​ស្រី​ថ្មី​នៅ​ក្នុង​បន្ទប់​ជួល ហើយ​ក៏​មាន​ទំនាស់​គ្នា​បែកផ្សែង រហូត​ប្តឹង​នគរបាល​មូលដ្ឋាន​អោយ​ជួយ​អន្តរាគមន៍ តែ​ស្រី​ស្នេហ៍​និង​បុរស​ជា​ប្តី​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ​ហើយ ។ ​ហេតុការណ៍​តាម​ទាន់ប្តី​មាន​ស្រី​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​០៦ មក​រា…

រាជធានី​ភ្នំពេញ​ ៖​ មន្ត្រី​នគរបាល​ម្នាក់​ត្រូវ​បាន​ប្រពន្ធ​តាម​ទាន់​លួចលាក់​មាន​ស្រី​ថ្មី​នៅ​ក្នុង​បន្ទប់​ជួល ហើយ​ក៏​មាន​ទំនាស់​គ្នា​បែកផ្សែង រហូត​ប្តឹង​នគរបាល​មូលដ្ឋាន​អោយ​ជួយ​អន្តរាគមន៍ តែ​ស្រី​ស្នេហ៍​និង​បុរស​ជា​ប្តី​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ​ហើយ ។

​ហេតុការណ៍​តាម​ទាន់ប្តី​មាន​ស្រី​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​០៦ មក​រា ឆ្នាំ​២០២៣ នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង ក្នុងភូមិ​វិមាន​ទ្រុង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

បុរស​ជា​ប្តី​លួចលាក់​មាន​ស្រី​ថ្មី នោះ​ឈ្មោះ​ប្រាក់ សុភា​រ៉ា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល​ថ្នាក់​អនុសេនីយ៍ឯក (​ពាក់​ស​ក្ត័​៣) នៅ​រាជបណ្ឌិត​សភា ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ ឈ្មោះ សុខ ថាវ​រី អាយុ​២៩​ឆ្នាំ មាន​លំនៅ​ស្នាក់​នៅ ភូមិ​៣ ឃុំ​ក្អម​សំណ ស្រុក​លើក​ដែក ខេត្តកណ្ដាល មានកូន​ស្រី​តូច​ម្នាក់​រស់នៅ​ក្នុង​បន្ទុក​។ ដោយឡែក នារី​ជា​ស្រី​ស្នេហ៍​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ។

​បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​បានអោយ​ដឹង​ថា គាត់​នឹង​ប្តី​បាន​រួម​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​រយៈពេល​៤​ឆ្នាំ​មក​ហើយ ដោយ​ពុំ​បាន​រៀប​ការ​ឡើយ បាន​ត្រឹមតែ​សែនព្រេន តែ​បាន​ចុះ​អេ​តា​ស៊ី​វិល​ត្រឹមត្រូវ ។ ការ​រស់នៅ​ជាមួយ​គ្នា​បានកូន​ស្រី​មួយ ។ នៅ​ពេល​ថ្មី​ៗ គាត់​២​នាក់​ប្តី​ប្រពន្ធ មិនសូវ​ចុះសម្រុង​គ្នា ហើយ​ប្តី​តែងតែ​បង្កជម្លោះ​ក្នុង​គ្រួសារ និង​ប្រើ​ហិង្សា​ជា​ញឹកញាប់ និង​បាន​គេច​មិន​ចូល​ផ្ទះ ។

​ស្ត្រី​ជា​ប្រពន្ធ​បានអោយ​ដឹង​ទៀត​ថា  ដោយ​មានការ​សង្ស័យថា ប្តី​មាន​ស្រី​ថ្មី ហើយចេះ​តែរករឿង​ប.ង្ក.​ហិ.​ង្សា គាត់​ក៏បាន​ជួល​គេឱ្យ​​តាមដាន​ប្តី និង​ដឹង​ដំណឹង​ថា ប្តីមាន​ស្រី​និង​បើករថយន្ត​ស្លាក​លេខនគរបាល មក​ដេក​នៅផ្ទះ​ជួល​ជាមួយ​ស្រី​ស្នេហ៍ខាងលើ​ ។​

បន្ទាប់​ពី​ដឹង​ប្តីមាន​ស្រី គាត់​ក៏បាន​នាំម្តាយ និង​កូនស្រី​ជួល​រថយន្ត​គេ​ជិះ​មក​ពី​ស្រុក​កំណើត​តាម​រក​ប្ដី​ហើយ បាន​ប្រទះ​ឃើញ ប្តីនៅ​ក្នុង​បន្ទប់​ជួល​ជាមួយ​ស្រី​ស្នេហ៍ក៏​មាន​ទំនាស់​គ្នា បង្ក​អោយ​ផ្អើល​ពេញ​ភូមិតែម្តង ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ខណៈបុរស​ជា​ប្តីក៏បាន​គំរាមកំហែង បម្រុង​​ប្រើ​ហិ.ង្សា​មក​លើ​ស្ត្រី​ជា​ប្រពន្ធ​ទៀត​។​បន្ទាប់​ពីប្រទះ​ឃើញប្តី​មាន​ស្រី​និង​ទំនាស់​គ្នាផ្អើល​ពេញ​ភូមិ ស្ត្រី​ជា​ប្រពន្ធក៏បាន​ប្តឹង​នគរបាល​មូលដ្ឋានអោយ​ជួយ​អន្ត​រា​គមន៍ ។ ​លុះ​ក្រោយមក បុរស​ជា​ប្តីនិង​ស្រី​ស្នេហ៍បាន​បើក​ទ្វារ​ចេញពី​បន្ទប់​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើ​កាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ