ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​និង​ថៃ ជួប​ពិភាក្សា​ការងារ និង​ប្តេជ្ញា​រួម​គ្នា​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន​គ្រប់​ប្រភេទ

1 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​វរ​សេនា​តូច ការពារ​ព្រំដែន​គោក លេខ​៨០៧ និង​កម្លាំងយោធា​សិ​ករង​ស្រុក​ថ្មពួក របស់​កម្ពុជា និង​កម្លាំងយោធា​ឈុត​ខ្មៅ​ថៃ កាលពី​ថ្ងៃ​ទី​៤ ខែមករា…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​វរ​សេនា​តូច ការពារ​ព្រំដែន​គោក លេខ​៨០៧ និង​កម្លាំងយោធា​សិ​ករង​ស្រុក​ថ្មពួក របស់​កម្ពុជា និង​កម្លាំងយោធា​ឈុត​ខ្មៅ​ថៃ កាលពី​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២៣ បាន​ពិភាក្សា​ការងារ​រវាង​ភាគី​កម្ពុជា​-​ថៃ និង​ប្តេជ្ញា​រួម​គ្នា ទប់ស្កាត់​រាល់​បទល្មើស​ឆ្លង​ដែន គ្រប់​ប្រភេទ ។

លោក​វរសេនីយ៍ឯក ឡុ​ង សំណាង មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧ បាន​ឲ្យ​ដឹង​ថា យោង​តាម​ការ​ណែនាំ និង​ការ​ដាក់​ចេញ​បទបញ្ជា ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​ទាំងអស់ ត្រូវ​ទប់ស្កាត់​រាល់​បទល្មើស​ឆ្លង​ដែន​ខុសច្បាប់​គ្រប់​ប្រភេទ ពង្រឹង​កិច្ចសហការ​ល្អជា​មួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​សមត្ថកិច្ច​ថៃ តាម​ព្រំដែន ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​បំពេញការងារ​ប្រចាំ​ថ្ងៃ​។

លោក​វរសេនីយ៍ឯក ឡុ​ង សំណាង បន្ត​ថា លោក​បាន​ចាត់តាំង​លោក​អនុសេនីយ៍ត្រី ឣ៊ិ​ន ឆៃ​យ៉ា នាយ​រង​ប៉ុស្តិ៍​ឣូ​រសាយ ដឹកនាំ​កម្លាំង ចំនួន ០៤​នាក់ សហការ​ជាមួយ​កម្លាំងយោធា សឹក​រង​ថ្មពួក ចំនួន​០២​នាក់ ដឹកនាំ​ដោយ​លោក​ឣ​នុ​សេនី​យិ៍​ឯក ចែ​ម ភាព មេបញ្ជាការ​រង​កងអនុសេនាធំ​ទី​១ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ ភាគី​ថៃ នៅ​គោលដៅ​ប៉ុស្តិ៍​លេខ​១៤ ក្នុង​ទឹកដី​ខាង​ព្រំដែន​ថៃ ចំនួន​០៥​នាក់ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ សា​ឡូត យោ​ថា មេបញ្ជាការ​រង (​យោធា​ឈុត​ខ្មៅ​ថៃ​) លេខ​១២០៦ ដើម្បី​ពង្រឹង​សហប្រតិបត្តិការ រួម​គ្នា​លុប​បំបាត់ និង​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​តាម​ព្រំដែន ។

លោក​វរសេនីយ៍ឯក ឡុ​ង សំណាង បាន​បញ្ជាក់​ថា ជំនួប​ពិភាក្សា​នោះ​ភាគី​កម្ពុជា​-​ថៃ បាន​ផ្តោត​លើ​ការងារ​សំខាន់​ៗ រួម​មាន ៖
១-​ទប់ស្កាត់​ពលករ​លួច​ឆ្លង​ដែន​ខុសច្បាប់ និង​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន​ខុសច្បាប់​គ្រប់​ប្រភេទ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ។
២-​គ្រប់គ្រង​ទប់ស្កាត់​គ្រឿងញៀន​ខុសច្បាប់ និង​ការ​រត់​ព​ន្ឋ​ឣា​វុ​ធ​-​គ្រាប់ ។
៣-​រាល់​ការ​ចុះ​ត្រួតពិនិត្យ​បង្គោល​សីមា និង​ចុះ​គោលដៅ​ផ្សេង​ៗ តាម​បន្ទាត់​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ស្នើ​ឲ្យ​មានការ​ជូនដំណឹង​ជា​មុន​៕

អត្ថបទសរសេរ ដោយ