ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​បុក​ទ្រូង​ពុះ​ចែកផ្លូវ​ខ្ទាត​ចូល​ក្រោម​រថយន្ត​ស្ទួ​ចតែ…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​ទ្រូងផ្លូវ​បណ្ដាល​ឱ្យ​ម៉ូតូ​និង​មនុស្ស​ខ្ទាត់​ចូល​ក្រោម​រថយន្ត​ស្ទូច​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ធ្វើ​អ្នក

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​ទ្រូងផ្លូវ​បណ្ដាល​ឱ្យ​ម៉ូតូ​និង​មនុស្ស​ខ្ទាត់​ចូល​ក្រោម​រថយន្ត​ស្ទូច​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ធ្វើ​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៧ ទល់មុខ​នឹង​ផ្សារ​ហេង​លី ផ្លូវ​២៧១ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​មិនដឹង​ថា ចេញពី​ផឹកស៊ី​វិញ​នៅ​កន្លែង​ណា​នោះ​ទេ​គឺ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BX-4613 បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១​ក្នុង​ទិស​ដៅ ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ព្រមទាំង​ស្រវឹង​ផង​នោះ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​បាន​ជ្រុល​ទៅ​បុក​នឹង​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​ម៉ូតូ​ព្រមទាំង​មនុស្ស​ខ្ទាត់​ចូល​ទៅ​ក្រោម​រថយន្ត​ស្ទូច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-7125  ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ធ្វើ​ឱ្យ​រថយន្ត​កិន​ពីលើ​ម៉ូតូ និង​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់ ភ្លាម​ៗ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ។ 

ដោយឡែក​ខាង​រថយន្ត​វិញ​ពេល​ដែល​ឃើញ​សា​ភាព​ការ​ដូច្នេះ​ហើយ​បាន​ទុក​រថយន្ត​ចោល​រួច​រត់គេច​ខ្លួន​បាត់​ស្រមោល  ។ ក្រោយ​ពេល​កើតហេតុ រថយន្ត​ព្រមទាំង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​មក​វាស់វែង​រួច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕