ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មានច្បាប់​ឱ្យ​ចាប់ទេ…​ប៉ុន្តែ​សង្ស័យ​មិន​បានផល​ក៏​កេក​កុក​ទៅ !​

1 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ប៉ូលិស​សេដ្ឋកិច្ច​ឃាត់​រថយន្ត​ធុន​ធំ​ដឹកអុស​ដើម​ស្វាយចន្ទី​១​គ្រឿង ខណៈ​ប្រជា​ពលរដ្ឋ​បាន​ត្អូញត្អែរ​ថា ពិបាក​រកស៊ី​ណាស់ ។ រថយន្ត​ដឹកអុស​ដើម​ស្វាយចន្ទី​ខាងលើ ត្រូវ​បាន​ឃាត់​កាលពី​ថ្ងៃ​ទី​៣ មក​រា ២០២៣…

ខេត្តរតនគិរី ៖ ប៉ូលិស​សេដ្ឋកិច្ច​ឃាត់​រថយន្ត​ធុន​ធំ​ដឹកអុស​ដើម​ស្វាយចន្ទី​១​គ្រឿង ខណៈ​ប្រជា​ពលរដ្ឋ​បាន​ត្អូញត្អែរ​ថា ពិបាក​រកស៊ី​ណាស់ ។ រថយន្ត​ដឹកអុស​ដើម​ស្វាយចន្ទី​ខាងលើ ត្រូវ​បាន​ឃាត់​កាលពី​ថ្ងៃ​ទី​៣ មក​រា ២០២៣ វេលា​មោង​២​រសៀល​នៅ​លើ​ផ្លូវជាតិ​លេខ​៧៨A ចំណុច​លើ​ទួល​សេវា​ក្នុងភូមិ​ប៉ក់​ញ៉ៃ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​យ៉ា​ដាវ ត្រូវ​បាន​ស្ត្រី​ម្នាក់​ឈ្មោះ​ចែ​មួយ​បាន​អះអាង​ថា អុស​ដើម​ស្វាយចន្ទី​ជា​របស់​គាត់ បំណង​ដឹក​យក​ទៅ​លក់​នៅ​វៀតណាម តាម​ច្រក​ទ្វា​អន្តរជាតិ​អូ​រយ៉ា​ដាវ ។

លោកស្រី​បាន​បន្ត​ទៀត​ថា អុស​ដើម​ស្វាយចន្ទី​គាត់​បាន​ទិញ​ពី​ចំការ​របស់​ប្រជាពលរដ្ឋ​ភូមិ​ប៉ក់​ញ៉ៃ​ក្នុង​មួយ​ចំការ​មាន​១០​ហិច​តា ខ្លះ​មាន​២០​ហិច​តា​(​បាន​ន័យ​ថា ម៉ៅ​ចម្ការ​)​ក្នុង​តម្លៃ​៣០​ម៉ឺន​រៀល ទៅ​៤០​ម៉ឺន​រៀល​ទេ ។ ហើយ​យក​ទៅ​លក់​អោយ​ឈ្មួញ​វៀតណាម​បាន​១​គីប​១០​ម៉ឺន​រៀល លោកស្រី​បាន​ត្អូញត្អែ​ថា មិន​ចំណេញ​ច្រើន​ទេ​ក្នុង​១​ជើង​ចំណេញ​បាន​តែ​២០​ទៅ​៣០​ម៉ឺន​រៀល មូលហេតុ​ជួ​ល​រថយន្ត​គេ​ក៏​ថ្លៃ និង​ថ្លៃ​កម្មករ​លើក​ចុះ​លើក​ឡើងថ្លៃ​ម៉ាស៊ីន​កាត់​ផង ។

បើ​គាត់​មិន​ទិញ​ទៅ​លក់​បន្ត ត្រូវ​បាន​ប្រជាពលរដ្ឋ​ម្ចាស់​ចម្ការ​ដុត​ចោល​ទទេ​ៗ លោកស្រី​ទិញ​អុស​ដើម​ស្វាយចន្ទី​តាម​ចំការ​ប្រជាពលរដ្ឋ​ក៏​មាន​ចំណូល​ខ្លះ​ផ្គត់ផ្គង់​គ្រួសារ ។ ហើយ​ម្ចាស់​ចម្ការ​ក៏​បាន​ចំណូល​ខ្លះ​សំរួល​ដល់​កូន​រៀនសូត្រ និង​បង់​ធនាគារ​ផង​ដែរ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ ត្រូវ​បាន​លោក​នៅ ដា​រ៉ា ស្នងការ​រង​ទទួល​ផែន​សេដ្ឋកិច្ច​បានអោយ​អ្នក​ព័ត៌មាន​យើង​ដឹង​តាម​រយៈ​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ទី​០៤ មក​រា ២០២៣ ថា លោក​មិន​បាន​ចាប់​ទេ គ្រាន់តែ​ឃាត់​ទុក​ដើម្បី​ឱ្យ​ម្ចាស់អុស​ដើម​ស្វាយចន្ទី​ធ្វើ​ច្បាប់ ហើយ​ខាងលើ​នៅ​ថ្ងៃ​ទី​៤ មក​រា នេះ មិន​​ស្ថិត​ក្នុង​ដៃ​លោក​ទេ គឺ​ធ្លាក​ដល់​តុលាការខេត្ត​ហើយ​។

ដោយឡែក លោក​កែវ ភក្តី អ្នកនាំពាក្យ​តំណាង​អយ្យការ​សាលាដំបូង​ខេត្ត​បានអោយ​ដឹង​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ មក​រា នេះ​ថា ក្នុង​ថ្ងៃ​ឃាត់​រថយន្ត​១​គ្រឿង​ខាងលើ ដែល​ដឹកអុស​ដើម​ស្វាយ​ចន្ទី​នោះ ក៏​មាន​ព្រះ​អាជ្ញា​រង​ម្នាក់​ចូលរួម​ផង​ដែរ ដោយ​ធ្វើការ​ត្រួត​ពិត ហើយ​មិនមែន​ជា​ឈើ​ប្រណីត​ខុស​ច្បាស់​ទេ ។

ទី​១-​រឿង​នឹង​អត់​មាន​ក្នុង​ដៃ​តុលាការ​ទេ ទី​២-​រថយន្ត​នឹង​ក៏​មិន​បាន​ឃាត់​មនុស្ស​ក៏​បាន​ឃាត់​ដែរ នៅ​ពេល​នឹង​តំណាង​អយ្យការ​គាត់​បាន​ណែនាំ​អោយ​ម្ចាស់​ធ្វើ​គោរព​តាម​ច្បាប់ ក៏​ប៉ុន្តែ​បើ​គាត់​ដឹក​មក​ហើយ​​អោយទៅ​ថ្លឹង​បើ​លើស​ទម្ងន់​ចាត់ការ​តាម​ច្បាប់​ផ្លូវថ្នល់​នៅ​ពេល​រង​ចាំ​ខាង​មន្ទីរ​សាធា​រណ​ការ​នឹង​ដឹក​ជ​ញ្ជួ​ន​ចេញ​លិខិត​មក​សិន ។

សូម​បញ្ជាក់​ថា រថយន្ត​ខាងលើ នៅ​មិន​ទាន់​ដោះ​លែង​ទេ​នា​ថ្ងៃ​ទី​៥ មក​រា នេះ គឺ​យក​ទៅ​នៅ​លើ​ទួល​មួយ​កន្លែង​នៅ​ក្បែ​ច្រក​ទ្វា​អន្តរជាតិ​អូ​យ៉ា​ដាវ ។

អ្នកខ្លះ​ថា មក​ពី​មិន​បាន​ផលប្រយោជន៍ ទើប​គេ​កេ​ក​កុក​រារាំង​សព្វបែបយ៉ាង​… អ្នក​រកស៊ី​ពិតជា​យ៉ាប់​មែន ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ