ទីបំផុតរកឃើញហើយ! កុមារម្នាក់ធ្លា.ក់ក្នុងបំពង់បេតុងជម្រៅ៣៥ម៉ែត្រ អស់៥ថ្ងៃ
វៀតណាម ៖ កុមារាវៀតណាមអាយុ ១០ឆ្នាំដែលធ្លាក់ចូលក្នុងបំពង់បេតុងជម្រៅ ៣៥ម៉ែត្រនៅ
វៀតណាម ៖ កុមារាវៀតណាមអាយុ ១០ឆ្នាំដែលធ្លាក់ចូលក្នុងបំពង់បេតុងជម្រៅ ៣៥ម៉ែត្រនៅ
វៀតណាម ៖ កុមារាវៀតណាមអាយុ ១០ឆ្នាំដែលធ្លាក់ចូលក្នុងបំពង់បេតុងជម្រៅ ៣៥ម៉ែត្រនៅការដ្ឋានសាងសង់តាំងពីថ្ងៃចូលឆ្នាំសកល ត្រូវបានគេប្រកាសថាស្លា.ប់។ គួររំលឹកថា ក្មេងប្រុសម្នាក់ធ្លា.ក់ក្នុងបំពង់បេតុងជម្រៅ៣៥ម៉ែត្រអស់៣ថ្ងៃ មិនដឹងស្លា.ប់ ឬរស់ទេ
ក្រុមជួយសង្គ្រោះបានចំណាយពេលជិត ១០០ម៉ោងដើម្បីព្យាយាមជួយសង្គ្រោះកុមារ Ly Hao Nam ចេញពីរណ្តៅបេតុងប្រហែង៣៥ម៉ែត្រដែលត្រូវបានដោតចូលទៅក្នុងដី ប៉ុន្តែកិច្ចប្រឹងប្រែងបានបរាជ័យ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VnExpress ដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលមូលដ្ឋាន។
លោក Doan Tan Buu អនុប្រធានខេត្ត Dong Thap ត្រូវបានដកស្រង់សម្តីថា «អាជ្ញាធរបានកំណត់ថា ជនរងគ្រោះបានស្លា.ប់ ហើយអាជ្ញាធរកំពុងព្យាយាមយកសាកស.ពជនរងគ្រោះមកធ្វើបុណ្យ»។
សូមបញ្ជាក់ថា កុមារ Ly Hao Nam ត្រូវបានគេលឺស្រែកយំឱ្យជួយ ភ្លាមៗក្រោយពេលគាត់ធ្លាក់ចូលក្នុងបំពង់បេតុង ដែលមានអង្កត់ផ្ចិតត្រឹម ២៥សង់ទីម៉ែត្រ កាលពីថ្ងៃសៅរ៍នៅការដ្ឋានសាងសង់ស្ពានមួយកន្លែង ខណៈពេលកុមាររូបដើររើសដែកអេតចាយជាមួយមិត្តភក្តិ៕ (យោងតាមប្រភព៖ Reuters)
ចែករំលែកព័តមាននេះ