ក្មេងប្រុសម្នាក់ធ្លា.ក់ក្នុងបំពង់បេតុងជម្រៅ៣៥ម៉ែត្រអស់៣ថ្ងៃ មិនដឹងស្លា.ប់ ឬរស់ទេ
វៀតណាម ៖ អាជ្ញាធរវៀតណាមកំពុងដុតដៃដុតជើងដើម្បីជួយសង្គ្រោះក្មេងប្រុសអាយុ ១០ឆ្នាំម្នាក់
វៀតណាម ៖ អាជ្ញាធរវៀតណាមកំពុងដុតដៃដុតជើងដើម្បីជួយសង្គ្រោះក្មេងប្រុសអាយុ ១០ឆ្នាំម្នាក់
វៀតណាម ៖ អាជ្ញាធរវៀតណាមកំពុងដុតដៃដុតជើងដើម្បីជួយសង្គ្រោះក្មេងប្រុសអាយុ ១០ឆ្នាំម្នាក់ដែលជាប់ក្នុងរណ្តៅបេតុងជម្រៅ ៣៥ម៉ែត្រស្ថិតនៅក្នុងខេត្ត Dong Thap តាំងពីរសៀលថ្ងៃសៅរ៍មក។
ស្ថានភាពរបស់កុមារឈ្មោះ Thai Ly Hao Nam មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។
កុមារា Thai Ly Hao Nam និងក្មេងៗ ៣នាក់ទៀតបានទៅការដ្ឋានសាងសង់ស្ពានក្នុងឃុំ Phu Loi នៃស្រុក Thanh Binh ដើម្បីរើសដែកអេតចាយ។ នៅទីនោះ គាត់បានធ្លាក់ចូលក្នុងបំពង់បេតុងដែលមានអង្គត់ផ្ចិតត្រឹម ២៥សង់ទីម៉ែត្រ និងជម្រៅរហូតដល់ ៣៥ម៉ែត្រ។
ប្រតិបត្តិការជួយសង្គ្រោះចាប់ផ្តើមតាំងពីរសៀលថ្ងៃសៅរ៍មក ដោយមានការចូលរួមពីមនុស្សរាប់រយនាក់ រួមទាំងក្រុមពន្លត់អគ្គិភ័យ មន្ត្រីប៉ូលីស និងឧបករណ៍ជួយសង្គ្រោះជាច្រើនដូចជា អេស្កាវ៉ាទ័រ និងឧបករណ៍ស្ទូចជាដើម។
មានការបញ្ជូនអុកស៊ីសែនទៅក្នុងរណ្តៅនោះដើម្បីជួយកុមាររងគ្រោះបានដកដង្ហើម និងមានការបញ្ជូនទឹកដល់គាត់ផងដែរ ប៉ុន្តែគិតត្រឹមថ្ងៃអាទិត្យពេលព្រឹក មិនមានសញ្ញាណាមួយបង្ហាញថា គាត់ផឹកទឹកដែលគេបញ្ជូនចូលក្នុងរណ្តៅនោះទេ។
ក្រុមជួយសង្គ្រោះមានផែនការផ្សេងៗគ្នាដើម្បីជួយកុមារនោះ។ ការទម្លាក់ខ្សែដើម្បីជួយលើកគាត់ឡើង មិនដំណើរការនោះទេ ដោយសារបំពង់បេតុងនោះតូចចង្អៀតខ្លាំងពេកសម្រាប់ឱ្យខ្សែអាចចងជុំវិញខ្លួនគាត់បាន។
ផែនការមួយទៀតគឺបន្ទន់ដីនៅជុំវិញបំពង់បេតុងនោះ និងលើកសសរឡើងដើម្បីជួយកុមាររងគ្រោះ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chính នៅថ្ងៃចន្ទនេះ បានចេញសេចក្តីប្រកាសជាផ្លូវការមួយ ដោយស្នើសុំឱ្យមានការចូលរួម និងកិច្ចសហប្រតិបត្តិការក្នុងចំណោមក្រសួងនានា ដើម្បីពន្លឿនការជួយសង្គ្រោះ។
លោកបានបញ្ជាឱ្យក្រសួងពាក់ព័ន្ធនានាធ្វើការបញ្ជូនអ្នកជំនាញ និងចាត់តាំងកម្លាំងដែលមានបទពិសោធន៍ដើម្បីចូលរួមក្នុងកិច្ចការជួយសង្គ្រោះ។
សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពាន Roc Sen បានដំណើរការរយៈពេល ៦ខែមកហើយ ដោយមានការដាំសសរបេតុងចូលទៅក្នុងដោះ ប៉ុន្តែមិនមានការគ្របសសរនោះទេ៕ (យោងតាមប្រភព៖ Vietnam News)
ចែករំលែកព័តមាននេះ