ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! មិន​លើកលែង​សូ​ម្បី​អ្នកលក់​លៀស​ហាល ធ្វើ​សកម្មភាព​ទាំង​កណ្ដាលថ្ងៃត្រង់

1 ឆ្នាំ មុន
  • ព្រៃវែង

ចោរ​ជើងឆើត​ម្នាក់ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៣ ខែ​កម​រា ឆ្នាំ​២០២៣ បាន​ធ្វើ​សកម្មភាព​វា​.​យ​ប្លន់​យក​ម៉ូតូ​អ្នកលក់​លៀស​ហាល​ទាំង​កណ្តាលថ្ងៃត្រង់

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ចោរ​ជើងឆើត​ម្នាក់ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៣ ខែ​កម​រា ឆ្នាំ​២០២៣ បាន​ធ្វើ​សកម្មភាព​វា​.​យ​ប្លន់​យក​ម៉ូតូ​អ្នកលក់​លៀស​ហាល​ទាំង​កណ្តាលថ្ងៃត្រង់ ស្ថិត​នៅ​ចំណុច​ភូមិ​ចុង​ក្រូច ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង តែ​ទីបំផុត​រត់​មិន​រួច​ពី​សមត្ថកិច្ច ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ក្នុង​អំពើ​ប្លន់​នោះ​មានឈ្មោះ សាត ផល្លា ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ មុខរបរ​អ្នកលក់​លៀស​ហាល មាន​ទីលំនៅ​ភូមិ​មេសរ​ប្រ​ចាន់​លើ ឃុំ​មេសរ​ប្រ​ចាន់ ស្រុក​ពារាំង ខេត្តព្រៃវែង ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ សេ​១២៥ ស៊េរី​២០២១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង ១U-៥៨៧៤​។ ចំណែក​សង្ស័យ​ឈ្មោះ សុំ រ៉ុញ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចុង​ក្រូច ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង​។

តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​បន្ត​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​ខាងលើ ជន​រង​គ្រោះ​បាន​និង​កំពុង​ដឹក​លៀស​ហាល​ដើរ​លក់​តាម​ភូមិ​ដូច​សព្វមួយដង ពេល​នោះ​ស្រាប់តែ​លេខ​មុខ​ជនសង្ស័យ​ម្នាក់ (​ចោរ​ជើងឆើត​) បាន​យក​ព្រនង់​ដេញ​វា​.​យ​សំពង​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ​តែ​ម្តង​។ ខណៈ​ពេល​នោះ​ជន​រង​គ្រោះ​មិន​បាន​ត​.​ដៃ​ជាមួយ​ជនសង្ស័យ​ទេ ដោយ​បាន​ព្យាយាម​រត់​ចេញពី​កន្លែង​កើតហេតុ ដោយ​ឃើញ​ដូច្នោះ​ជនសង្ស័យ​ក៏​បាន​លើកយក​ម៉ូតូ​ដែល​មាន​ចង​ប្រដាប់​ហាល​លៀស​ជិះ​ចេញ​ទៅ​បាត់​ទៅ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​ជនសង្ស័យ​វា​.​យ​ប្លន់​យក​ម៉ូតូ​អ្នកលក់​លៀ​លហាល​បាន​រួច​ជិះ​ចេញ​ផុត​ទៅ ជន​រង​គ្រោះ​ក៏​បាន​ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ភ្លាម​ដែរ​។ ពេល​នោះ​កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង សហការ​ជាមួយនឹង​ប៉ុស្តិ៍​រដ្ឋ បាល​ឃុំ​រាប ដេញ​តាម​ប្រមាញ់​ចោរ​ជើងឆើត​រូប​នោះ រហូត​ដល់​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោម​ការ​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ ព្រមទាំង​ធ្វើការ​ដកហូត​វត្ថុ​តាង​ម៉ូតូ​១​គ្រឿង​ដែល​ជា​របស់​ជន​រង​គ្រោះ និង​បាន​បញ្ជូន​ជនសង្ស័យ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង​វិញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ