ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចាប់ខ្លួន​បុរស​វៀតណាម​៤​នាក់ ក្រោយ​មាន​ពលរដ្ឋ​រាយការណ៍​រឿង​បទល្មើស​ជាក់ស្តែង

1 ឆ្នាំ មុន
  • ស្វាយរៀង

កាលពី​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​២២​និង​៣០​នាទី​យប់ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បា​វិត បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រាយការណ៍​មក​ថា

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​២២​និង​៣០​នាទី​យប់ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បា​វិត បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រាយការណ៍​មក​ថា នៅ​ចំណុច​ផ្ទះល្វែង​ខាងលិច​ក្លិប​យីហោ​៦៩ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង មាន​ករណី​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម សមត្ថកិច្ច​នគរបាល​ក្រុង​បា​វិត ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ មាន​ដូច​ជា ៖ ១- ឈ្មោះ ច្រឹង ហ្វា​ង​ហៀ​ប ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​បុគ្គលិក​កាស៊ីណូ​ពិភព​ថ្មី មាន​ទីលំនៅ​ឃុំ​កូវ​ជា ស្រុក​ងូ​វៀន ខេត្ត​ហា​យ​ហ្វុ​ង ប្រទេស​វៀតណាម (​អ្នក​កាន់​អាវុធ​) ។ ២- ឈ្មោះ ជិន ភឿ​ង​កាន់ (TRINH PHUONG CANH) ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ខេត្ត​ហា​យ​ហ្វុ​ង ប្រទេស​វៀតណាម​។ ៣- ឈ្មោះ ហ្វា​ម ឌឹ​ក​ដុ​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​វិ​ន​មុ​ក ឃុំ​ដាយ​ហប ស្រុក​កៀន​ធី ខេត្ត​ហា​យ​ហ្វុ​ង (​អ្នកបើកបរ​រថយន្ត​) និង​៤- ឈ្មោះ ង្វៀ​ង វ៉ា​ន់​ហ្វា​ង ភេទ​ប្រុស អាយុ​​៣១​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ឃុំ​ឡា​ម​សឺ​ង ស្រុក​ឡេ​ជិន ខេត្ត​ហា​យ​ហ្វា​ង ប្រទេស​វៀតណាម​។

ជាមួយ​គ្នា​នោះ​ដែរ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ដកហូត​អាវុធ​ម៉ាក​ខ្លី​មួយ​ដើម​ម៉ាក ZORAKI ដែល​គ្រា​.​ប់​ចំនួន​៤​គ្រា​.​ប់ និង រថយន្ត​១​គ្រឿង​ម៉ាក VELLFIRE ពណ៌​ខ្មៅ ផ្លា​ក​លេខ​ភ្នំពេញ ២BT.១៣៦៧ ដែល​ជា​មធ្យោបាយ​ពួក​គេ​ជិះ​ធ្វើ​សកម្មភាព​ផង​ដែរ​។

ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បា​វិត​។ ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​៤​នាក់​បាន​ឆ្លើយ​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា «​ពួក​ខ្លួន​ពិតជា​បាន​ផ្ទុះអាវុធ​ចំនួន​១​គ្រា​.​ប់​ប្រាកដ​មែន មូលហេតុ​ដោយសារ​ខឹង​នឹង​ក្រុម​ជនជាតិ​វៀតណាម​ដូច​គ្នា ដែល​បាន​ចាប់​មិត្តភក្តិ​របស់​ខ្លួន​ឃុំ និង​ធ្វើ​ទា​រុ​.​ណ​ក​.​ម្ម ព្រមទាំង​វា​.​យមក​លើ​ខ្លួន និង​គូកន​ទៀត​»​។

បន្ទាប់​ពី​សាកសួរ​ចប់​សព្វគ្រប់​ហើយ ដោយ​ពិនិត្យ​ឃើញ​ថា ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ទាំង​៤​នាក់​នោះ ពិតជា​មាន​ជាប់​ពាក់ព័ន្ធ​លើ​ករណី​កាន់កា​.​ប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាតិ សមត្ថកិច្ច​ក៏​បាន​រាយការណ៍​សុំ​គោល​ការ​ពី​ឯកឧត្ដម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​ធ្វើការ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ