ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនឿ​គ្រួសារខាងប្តី ឈឺធ្ងន់នេះ​ដោយសារ​ប្រពន្ធ​​​ចង​​ព្រលឹង​​​ដាក់ក្នុងក្អមកប់​ក្នុង​ដី​?

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បុរស​ម្នាក់​ឈ្មោះ​ចាន់ សារី ហៅ​ក្រៅ​យើ​ន អាយុ​៥២​ឆ្នាំ មាន​ប្រពន្ធ​មានកូន ​រស់នៅ​ភូមិ​ភ្នំ​ខ្យង​ ឃុំ​ប្រាសាទភ្នំ​ខ្យង ស្រុក​កំពង់ត្រាច…

ខេត្តកំពត ៖ បុរស​ម្នាក់​ឈ្មោះ​ចាន់ សារី ហៅ​ក្រៅ​យើ​ន អាយុ​៥២​ឆ្នាំ មាន​ប្រពន្ធ​មានកូន ​រស់នៅ​ភូមិ​ភ្នំ​ខ្យង​ ឃុំ​ប្រាសាទភ្នំ​ខ្យង ស្រុក​កំពង់ត្រាច ខេត្តកំពត កំពុង​មាន​ជំងឺ​ឈឺ​ធ្ងន់ធ្ងរ​ណាស់ ​ដឹក​យក​ទៅ​ព្យា​បាល​នៅ​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​ផង​ និង​​​កំពុង​ព្យាបាល​ដោយគ្រូខ្មែរ​ផង ​។

ទោះជា​បែប​ណា ក្រុមគ្រួសារ​​សាច់ញាតិ​​​បុរស​ឈ្មោះ​ចាន់ សារី ហៅ​យើ​ន នៅ​ភូមិ​ក្រាំង​ដូង ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយមាស បាន​ទាមទារ​ឱ្យ​ស្ត្រី​ឈ្មោះ​គង ដែល​ត្រូវជា​ប្រពន្ធ​ ដឹក​យក​មក​ព្យាបាល​គ្រូ​បុរាណ​ខ្មែរ​វិញ ព្រោះ​បើ​តាម​ការ​អះអាង​ពី​ស្ត្រី​ម្នាក់​ឈ្មោះ​ចាន់ ភោគ​ទូច អាយុ​៥៧​ឆ្នាំ ​​ត្រូវជា​បងស្រី​ប​ង្តើ​ត​បុរស​កំពុង​ឈឺ​ធ្ងន់​បាន​និយាយ​ថា ​ប្អូនប្រុសរបស់​គាត់​ព្យាបាល​ពេទ្យ​មិនជា​ទេ ព្រោះ​ប្អូនប្រុស​គាត់​បើ​តាម​ការ​ទស្ស​ន៍ទាយ​ថា «មាន​គេ​ពឹង​គ្រូខ្មែរ​ឱ្យ​ចង​ព្រលឹង​ប្អូនប្រុស​គាត់​នៅ​ក្នុង​ក្អម ហើយ​កប់​ដី​នៅ​មុខ​ផ្ទះ​របស់​ខ្លួន»​។

ស្ត្រី​​ជា​បង​បាន​និយាយ​ទៀត​ថា អ្នក​ផ្ទះ​ជា​អ្នក​ពឹង​គ្រូ​ឱ្យធ្វើ​អំពើ​ចង​ព្រលឹង​បុរស​ជា​ប្ដី​ដាក់​ក្នុង​ក្អម ហើយ​កប់​ដី ព្រោះ​នាង​គង​ ជា​ប្រពន្ធ​បាន​ចោទ​បុរស​ជា​ប្ដី​ថា លួច​មាន​ស្រី​ផ្សេង ។ ស្ត្រី​ត្រូវជា​បង​បង្កើត​និយាយ​ប្រាប់​បន្ត​ថា បើ​ព្យា​បាល​ពេទ្យ​លុយ​ប៉ុន្មាន​ក៏​ព្យាបាល​មិនជា​ដែរ ទាល់តែ​ដឹក​អ្នក​ឈឺ​នោះ​ត្រឡប់​មក​ពី​ភ្នំពេញ​វិញ ទើប​គ្រូខ្មែរ​មើល​ជា ។ ហើយ​សំខាន់​មក​ជីក​ក្អម ដែល​នាង​ជា​ប្រពន្ធ​បាន​ពឹង​គេ​អោយ​ចង​ព្រលឹង​​​ប្ដី​ដាក់​ក្នុង​ក្អម ហើយ​កប់​ក្នុង​ដី​នោះ​ ត្រូវ​បាន​ជីក​កាយ​វិញ ​ទើប​បុរស​ឈឺ​ធ្ងន់​មាន​សភាព​ឈឺ​ស្រាល​វិញ ។

ខណៈ​កំពុង​មានការ​ភ្ញាក់ផ្អើល​ថា ប្រពន្ធ​ពឹង​អោយ​គ្រូ​គេ​ចង​ព្រលឹង​ប្ដី​កប់​ដាក់​ក្នុង​ក្អម​កប់​ដី​នៅ​មុខ​របស់​ខ្លួន ​នៅ​ភូមិ​ភ្នំ​ខ្យង​នោះ កាលពី​រសៀល​ថ្ងៃ​ទី​០២ មក​រា ឆ្នាំ​2023​ ក៏មាន​បងប្រុស​បងស្រី​របស់​បុរស​ឈ្មោះ​ចាន់ សារី ហៅ​យើ​ន បាន​ជិះ​ម៉ូតូ​មក​ពី​ភូមិ​ក្រាំង​ដូង​មក​ដល់​ផ្ទះ​ប្អូនប្រុស​ឈ្មោះ​ចាន់ សារី ហៅ​យើ​ន នៅ​ភូមិ​ភ្នំ​ខ្យង ហើយ​ពួក​គាត់​បាន​សំឡឹង​មើល​តាម​ការ​ចង្អុលបង្ហាញ​ពី​គ្រូខ្មែរ​ចំណុច​គេ​ចងព្រ​លឹ​ង​ប្អូនប្រុស​ដាក់​ក្នុង​ក្អម​កប់​ដី​ក្បែរ​ដើម​ដូង ត្រូវ​បាន​គេ​ជីករណ្ដៅ​ចំនួន​២​កន្លែង រុករក​ក្អម​ដែល​គេ​ចង់​ព្រលឹង​ឈ្មោះ​ចាន់ សារី ហៅ​យើ​ន​ដាក់​ក្អម ។

អ្នក​ជីក​រក​នោះ គឺជា​កូនប្រសារ​ប្រុស​របស់​បុរស​ឈឺ​ធ្ងន់ តែ​ជីក​រក​មិន​ទាន់​ឃើញ​ទេ រង់ចាំ​ដឹក​អ្នកជំងឺ​ត្រឡប់​មក​ដល់​ផ្ទះ​សិន ទើប​ក្រុម​សាច់​ញាតិ​ខាង​ចាន់​ សារី​ ជីក​រក​ម្ដងទៀត​ អោយ​អស់​ការ​សង្ស័យ​កុំអោយ​ការ​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​ឥត​ប្រ​យោ​ជ​ព្រោះ​បុរស​ឈ្មោះ​ចាន់​សារី​ហៅ​យើ​ន​កំពង់​ឈឺ​ហើម​ធ្ងន់ធ្ងរ​។

ទោះបី​ជាយ៉ាងណា កោះសន្តិភាពនៅមិ​ន​អាច​ទាក់ទងសុំការបកស្រាយ​ពី​​​ស្ត្រីជាប្រពន្ធ​របស់​បុរស​ឈឺ​ធ្ងន់​​ចំពោះ​ការចោទប្រកាន់របស់ក្រុមគ្រួសារ​ខាងប្តី​នេះបាន​នៅឡើយទេ ។

ព័ត៌មានលម្អិតកោះ​សន្តិភាព​​នឹងមានផ្សាយជូន​បន្ត​ ។

អត្ថបទសរសេរ ដោយ