រាជធានីភ្នំពេញ ៖ ការចិញ្ចឹមកូន គឺពិតជាពិបាកណាស់ ! ការចិញ្ចឹមកូនឱ្យក្លាយជាក្មេងល្អ គឺកាន់តែពិបាក ។ ជាពិសេសនៅក្នុងពិភពលោកបច្ចុប្បន្ន ដែលពោរពេញទៅដោយប្រព័ន្ធផ្សព្វផ្សាយសង្គម YouTube និងវីដេអូហ្គេម ។ ប៉ុន្តែតើអ្នកទប់ទល់នឹងឥទ្ធិពលនៃសង្គមដោយរបៀបណា ?

១. គំរូអាកប្បកិរិយា ៖ កូនរបស់អ្នកតែងតែមើលអ្នក ។ មើលពីរបៀបដែលអ្នកដោះស្រាយស្ថានភាពជាក់លាក់ ។ ប្រសិនបើអ្នកបង្កើតទម្លាប់និយាយជាមួយអ្នកដទៃ នោះកូនរបស់អ្នកទំនងជាធ្វើដូចគ្នា ។ ប្រព្រឹត្តចំពោះមនុស្សយ៉ាងល្អ ហើយកូនរបស់អ្នកទំនងជាជាក្មេងដែលមានចិត្តសប្បុរស ។
២. ប្រព្រឹត្តចំពោះកុមារដោយចិត្តសប្បុរស ៖ ដកដង្ហើមឱ្យបានស្រួល មុនពេលអ្នកនិយាយជាមួយកូនរបស់អ្នក ។ និយាយទៅកាន់កូនរបស់អ្នកដោយក្តីស្រឡាញ់ ថ្នាក់ថ្នម និងសប្បុរស នោះពួកគេទំនងជានឹងប្រព្រឹត្តចំពោះអ្នកដទៃដោយសប្បុរសដូចគ្នាផងដែរ ។ ចិញ្ចឹមកូនល្អដោយធ្វើខ្លួនឱ្យល្អ ។

៣. កំណត់ការប្រើប្រាស់ប្រព័ន្ធឌីជីថល ៖ YouTube និងប្រព័ន្ធផ្សព្វផ្សាយសង្គមពិតជាអាចមានឥទ្ធិពលអវិជ្ជមានលើកូនរបស់អ្នក ជាពិសេសប្រសិនបើពួកគេប៉ះពាល់នឹងវីដេអូដែលមិនល្អ ។ វីដេអូ YouTube បែបលេងសើចជាច្រើនមានលក្ខណៈធ្វើដោយចេតនា ដូចជា ការបន្លាច ធ្វើឱ្យអាម៉ាស់ដល់អ្នកដទៃ ប៉ុន្តែនោះមិនមែនជាអាកប្បកិរិយាដែលអ្នកចង់ឱ្យកូនរបស់អ្នកមាននោះទេ ។
តើនោះជាអាកប្បកិរិយាដែលអ្នកចង់ឱ្យកូនរបស់អ្នកធ្វើតាម ឬ ? ដូច្នេះ ចូរប្រយ័ត្នចំពោះអ្វីដែលពួកគេមើល ។

៤. ទទួលស្គាល់អំពើល្អ ចិត្តល្អ និងសប្បុរស ៖ ប្រសិនបើអ្នកឃើញកូនធ្វើអ្វីមួយល្អ ចូរសរសើរពួកគេ ។ លើកទឹកចិត្តឱ្យមានអាកប្បកិរិយាវិជ្ជមាន និងទង្វើល្អដោយទទួលស្គាល់ពួកគេ និងពង្រឹងឥរិយាបថវិជ្ជមាន ។ ក្មេងភាគច្រើនចង់ធ្វើឱ្យឪពុកម្តាយរបស់ពួកគេមានមោទនភាព ។ អនុញ្ញាតឱ្យកូនរបស់អ្នកដឹងថា អ្នកមានមោទនភាពចំពោះពួកគេដែលមានចិត្តសប្បុរស ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនសហគមន៍ ២១ ។ វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ។ សាលារៀនផ្តល់ជូនការបញ្ចុះ តម្លៃរហូតដល់ ១៥% និងឯកសណ្ឋាន ១ កំប្លេ សម្រាប់ការចុះឈ្មោះត្រឹមថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ ។
សាលារៀនសហគមន៍ ២១ ជាបណ្តាញស្ថាប័នអប់រំរបស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ។ សាលារៀនផ្តល់សេវាកម្មអប់រំកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសា អង់គ្លេសទូទៅ កម្មវិធីចំណេះទូទៅខ្មែរ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់ សិស្សវិទ្យាល័យ ។ សាលារៀនមាន ៣ ទីតាំង គឺ ១. សាខាក្រាំងធ្នង់ ២. សាខាព្រែកអញ្ចាញ ៣. សាខាផ្សារគគីរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖ 011 888 562 / 071 95 55 865 ៕
ចែករំលែកព័តមាននេះ