ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​បញ្ចប់​ករណី​បង្ក្រាប​បទល្មើស​គ្រឿង​ញៀ​.​ន​ជាង​១​តោន ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់

1 ឆ្នាំ មុន
  • ព្រះសីហនុ

អនុវត្ត​តាម​បញ្ជា​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ នៅ

ខេត្ត​ព្រះ​សីហ​នុ ៖ អនុវត្ត​តាម​បញ្ជា​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ នៅ​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២២ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀ​.​ន មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ចំនួន​១០​នាក់ រួម​នឹង​វត្ថុ​តាង​សារធាតុ​ញៀ​.​ន​មួយ​ចំនួន​ធំ ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ពាក់ព័ន្ធ​នឹង​ករណី​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​. និង​សម្អាត​ប្រាក់​ដែល​ជា​ផល​បាន​មក​ពី​បទល្មើស​។

សូម​ជម្រាប​ជូន​ថា ប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង​ញៀ​.​ន​លក្ខណៈ​​ទ្រង់ទ្រាយ​ធំ បាន​បិទ​បញ្ចប់ និង​ទទួល​ជោគជ័យ​នា​ពេល​នេះ ដោយ​មានការ​ចូលរួម​សហការ​យ៉ាង​ស្អិត​រមូ​ត និង​យកចិត្តទុកដាក់​បំផុត​ជាមួយ​តំណាង​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ រួម​នឹង​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ និង​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ​.​ន អស់​រយៈពេល​១០​ថ្ងៃ​។

ជនសង្ស័យ​ទាំង​១០​នាក់​ខាងលើ (​ក្នុង​នោះ​ជនជាតិ​ចិន​ចំនួន​០៦​នាក់ ជនជាតិ​ចិនតៃវ៉ាន់​ចំនួន​ម្នាក់ និង​ជនជាតិ​ខ្មែរ​ចំនួន​០៣​នាក់ ) មានឈ្មោះ​ដូច​ជា ៖ ១- ឈ្មោះ ZHOU JING BIN ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សណ្ឋាគារ «​ហាន​ហៃ​» ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ដ​ព្រះ​សីហ​នុ​។ ២- ឈ្មោះ CAI JIAN FONG ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ ស្នាក់​នៅ​មិន​ពិតប្រាកដ​។ ៣- ឈ្មោះ YE LICHI ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។ ៤- ឈ្មោះ WANG JIAN ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ​កសិករ ស្នាក់​នៅ​អគារ​ខុន​ដូ ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។ ៥- ឈ្មោះ ព្រឹម រាជ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​តាក់ស៊ី ស្នាក់​នៅ​មិន​ពិតប្រាកដ​។ ៦- ឈ្មោះ ចាន់ រតនា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខែ្ម​រ ស្នាក់​នៅ​ក្រុង​បា​វិត​។ ៧- ឈ្មោះ LI PENG FEI ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​ក្រុង​បា​វិត​។ ៨- ឈ្មោះ LIU YANG ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​អគារ​ខុន​ដូ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។ ៩- ឈ្មោះ ZHAO BING FEI ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​អគារ​ខុន​ដូ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ​ខេត្ត​ព្រះ​សីហ​នុ​។ ១០- ឈ្មោះ ពោធិ បញ្ញា ហៅ ចៅ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​មុខ​ក្លិប LV​ចាស់ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។

ចំណែក​វត្ថុ​តាង​ដែល​ចាប់​បាន រួម​មាន ៖ សារធាតុ​ញៀ​.​ន (​កេ​តា​មីន​) ទម្ងន់​សរុប ១.១៣៣​គីឡូ ៧៨៩,១១​ក្រាម​, តម្រុយ​សារធាតុ​ញៀ​.​ន (MDMA) ទម្ងន់​សរុប​២​គីឡូ​៥៩៧.៨​ក្រាម​, សារធាតុ​គីមី សរុប​ទម្ងន់​១០​គីឡូ​៣៥៨​ក្រាម​, សារធាតុ​គីមី​ផ្សំ ទម្ងន់​៥០០​ក្រាម​, សារធាតុ​គីមី ទម្ងន់​៤២០​ក្រាម​, សារធាតុ​គីមី​មិន​ច្បាស់ ទម្ងន់​៤៤៨​ក្រាម​, ម្សៅ​ក្រាម​ស​ថ្លា ទម្ងន់​៧,២៤​ក្រាម (​មេតា​ហ្វេ​តា​មីន​), ម្សៅ​គ្រាប់​ពណ៌​ទឹកក្រូច (WY) ទម្ងន់​៣,៤៨​ក្រាម (​មេ​តំ​ហ្វេ​តា​មីន​), ម្សៅ​ពណ៌​ស្វាយ (MDMA) ទម្ងន់​៣៨១,២៨​ក្រាម​, ម៉ូតូ​ចំនួន​២​គ្រឿង​, ទូរស័ព្ទ​ដៃ​ចំនួន​១៤​គ្រឿង លិខិតឆ្លងដែន ចំនួន​៩​ច្បាប់​, ប័ណ្ណបើកបរ ចំនួន​១​សន្លឹក​, ឧបករណ៍​វេច​ខ្ចប់ និង​កែ​ច្នៃ​គ្រឿង​ញៀ​.​ន​មួយ​ចំនួន​, ចិញ្ចៀន​លោហៈធាតុ​ពណ៌​ទឹកប្រាក់ ចំនួន​២​វង់​, ខ្សែ​.​ក​លោហៈធាតុ​ពណ៌​ទឹកប្រាក់ ចំនួន​១​ខ្សែ​, ប័ណ្ណ​ការងារ​ជនបរទេស ចំនួន​១​សន្លឹក (​ជនជាតិ​ចិន​), នាឡិកាដៃ ចំនួន​៣​គ្រឿង​, ប័ណ្ណ​សម្គាល់​យានយន្ត ចំនួន​១​សន្លឹក​។

រួម​នឹង​វត្ថុ​តាង ៖ កាបូប​ពណ៌​ខ្មៅ ចំនួន​២, ដប​ជក់ ចំនួន​១, កាត​ផ្សេង​ៗ ចំនួន​៥​សន្លឹក​, កុំព្យូទ័រ ចំនួន​១​គ្រឿង​, ប័ណ្ណ​សម្គាល់​ជនជាតិ​ចិនតៃវ៉ាន់ ចំនួន​១, ប័ណ្ណ​សម្គាល់ (​ឈ្មោះ CAI JIANFONG) ចំនួន​១, ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ចំនួន​១, ប័ណ្ណសម្គាល់ខ្លួន ចំនួន​២​សន្លឹក​, កាត​ធនាគារ ចំនួន​១​សន្លឹក​, ប្រាក់​បាត ចំនួន ៥.២៧០ (​ម្ភៃ​បាត​), ប្រាក់​ដុល្លារ ចំនួន ១.៨១០​ដុល្លារ​, ប្រាក់​រៀល ចំនួន​៤.៥០០​រៀល​, ម៉ាស៊ីន​ហ្គេ​ម ចំនួន​១​គ្រឿង និង រថយន្ត​ចំនួន​៨​គ្រឿង ក្នុង​នោះ​មាន (​ម៉ាក FORD ពណ៌​ស ពាក់​ស្លាក​លេខ 2BF-7484 មួយ​គ្រឿង​, ម៉ាក TUNDRA ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BJ-8429 មួយ​គ្រឿង​, ម៉ាក TUNDRA ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2BR-8706 មួយ​គ្រឿង​, ម៉ាក TUNDRA ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-1313 មួយ​គ្រឿង​, ម៉ាក TUNDRA ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BP-7818 មួយ​គ្រឿង​, ម៉ាក LEXUS RX300 ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ធំ 2A-4216 មួយ​គ្រឿង​, ម៉ាក LEXUS CT200H ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BL-1872 មួយ​គ្រឿង​, និង​ម៉ាក HILANDER ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-9067 មួយ​គ្រឿង​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ