ពំនូត​រយ​រស


(​បទ​ពាក្យ ៤)

១.​កូន​ណើ​យ​ហូប​បាយ​ ​ ​យើង​រត់​ប្រ​ញ៉ា​យ​ ​ ​ ​ប្រណាំង​ប្អូន​បង
ខ្ញុំ​រត់​មុនគេ​ ​ ​ ​ មិន​អោយ​កន្លង​ ​ ​ ​ ជុំ​គ្នា​ត្រសង
​ ​ ​ ​ ម៉ែ​អោយ​បាយ​ពូត ។
២.​ម៉ែ​លាងដៃ​ល្អ​ ​ ​ ​ លូក​ចូល​ក្រឡ​ ​ ​ ​ អំបិល​រះ​រូត
អំបិល​ជាប់ដៃ​ ​ ​ ​ ហើយ​ម៉ែ​ប្រឹង​ពូត​ ​ ​ ​ បាយ​ជា​ពំនូត
​ ​ ​ ​ ហុច​កូន​ម្នាក់​មួយ ។
៣.​រស​បាយ​ពូត​ម៉ែ​ ​ ​ ​ឆ្ងាញ់​អ្វី​ម្លេះ​ទេ​ ​ ​ ​ កូន​ឆី​រងួយ
មាន​ជាតិ​ពិត​ពិត​ ​ ​ ​អស់​មួយ​ថែម​មួយ​ ​ ​ ​កូន​ៗ​គ្មាន​ព្រួយ
​ ​ ​ ​ ឆី​លុះ​ធំធាត់ ។
៤.​​កូន​ណើ​យ​ញុំា​បាយ​ ​ ​កូន​ខ្ញុំ​នាយអាយ​ ​ ​ ​ គេ​មិន​ខ្ចី​មាត់
គេ​ដើរ​ចូល​តុ​ ​ ​ ​ សំឡឹង​ផ្ទៀងផ្ទាត់​ ​ ​ ទើប​គេ​លាន់មាត់
​ ​ ​ ​ មាន​អ្វី​ឆ្ងាញ់​ទេ ? ។
៥.​មា​ដល់​ត្រីងៀត​ ​ ​ ​ពង​ទា​ចៀន​ទៀត​ ​ ​ ​ ក៏​គង់នៅ​អេ
គេ​ថា​មិន​ញ៉ាំ​ ​ ​ ​ គេ​មិន​ឃ្លាន​ទេ​ ​ ​ ​ម្ហូប​អី​ស្រែ​ស្រែ
​ ​ ​ ​កូន​ញុំាម្ដេច​កើត ! ។
៦.​​គេ​ថា​ប៉ុណ្ណឹង​ ​ ​ ​ចេញ​ម៉ូតូ​វឹង​ ​ ​ ​ទ្រូង​ខ្ញុំ​ចុក​ពើត
គេ​ចេញ​បាយ​ក្រៅ​ ​ ​ម្ហូប​ហាង​ឆើត​ឆើត​ ​ ​ ​ទើប​គេ​ច្រាស់​កើត
​ ​ ​ ​បាយ​ផ្ទះ​សល់​ចោល ។
៧.​នឹកឃើញ​បាយ​ពូត​ ​ ​ ​គ្រប់​ៗ​ពំនូត​ ​ ​ ​រស​ហាក់​អន្ទោល
កាល​ណោះ​ម៉ែ​ក្រ​ ​ ​ ​ពុំ​មាន​ចំណូល​ ​ ​ ​កូនភ្លោះ​កូនទោល
​ ​ ​ ​រៀន​រស់​ជុំ​គ្នា ។​ ​

ឃុ​ត ណា​រិ​ន​កាន់​បូ ភ្នំពេញ ២០ ឧសភា ២០១០ ម៉ោង ០៧:​៣០ ព្រឹក

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ