ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់នៅ​សល់តែ​១ចង្កេះជាប់ខ្លួន ក្រោយ​អគ្គិភ័យ​លេបត្របាក់ផ្ទះ​២​ខ្នងអស់គ្មានសល់​ (មានវីដេ​អូ​)

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ មាន​ភ្លើង​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​២​ខ្នង​ក្លាយជា​ផេះ​ផង់​ឆេះ​ទាំង​ទ្រព្យសម្បត្តិ​មាស

ខេត្តស្វាយរៀង​ ៖​ មាន​ភ្លើង​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​២​ខ្នង​ក្លាយជា​ផេះ​ផង់​ឆេះ​ទាំង​ទ្រព្យសម្បត្តិ​មាសប្រាក់​ស្រូវ​អង្ករ​ និង​សំលៀក​បំពាក់ មុង​ភួយ​កន្ទេល​ខ្នើយ​ឆេះ​អស់​គ្មាន​សល់​សល់​ នៅ​សល់តែ​ខា​អាវ​១​ចង្កេះជាប់​ខ្លួន​​។​

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ ​ធ្នូ​ ឆ្នាំ​២០២២ នៅ​ភូមិ​សាមគ្គី​ សង្កាត់​ស្វាយ​តឿ​ ក្រុង​ស្វាយ​រៀង​ ។

​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​សង់​អំពី​ឈើ​លើ ថ្ម​ក្រោម ជណ្តើរថ្ម ជញ្ជាំង​ឈើ រនាប​ក្តារ​ ដំបូល​ប្រក់​ក្បឿង​ឆេះ​អស់ទាំង​ស្រុង នៅ​សល់​តែ​សំ​យ៉ាប​គ្រប​ជណ្តើរ ។​ ទ្រព្យសម្បត្តិ រួម​មាន​៖១, ឯកសារ​ប្លង់​ដី សំបុត្រ​កំណើត និង​ឯកសារ​ផ្សេង​ៗ ជា​ច្រើន​ និង​ទូរទស្សន៍​១​គ្រឿង​ និង​កង្ហា​៣​គ្រឿង កងដៃ​កូន​១​កង ទម្ងន់​១​ជី​កន្លះ មាស​៣​តម្លឹង ប្រាក់​ដុល្លារ​ចំនួន​៦,០០០​ដុល្លារ ស្រូវ អង្ករ និង​សំលៀក​បំពាក់ មុង​ភួយ កន្ទេល​ខ្នើយ ចានឆ្នាំង​ស្លាបព្រា,​ ធុងបាស​១​គ្រឿង ឆេះ​អស់​គ្មាន​សល់​។​​

តាម​ប្រភព​​ដដែល​បាន​​បន្ត​ថា ម្ចាស់ផ្ទះ​ជន​រង​គ្រោះ​ឈ្មោះ​កែវ​យ៉ាំ​ ភេទ​ស្រី ​អាយុ​៦២​ឆ្នាំ​ មុខរបរ​ធ្វើស្រែ មាន​សមា​ជិក​គ្រួសារ​៥​នាក់​ ស្រី​៤​នាក់​ ។

​តាម​​ប្រភព​​ដដែលបាន​បន្ត​ថា​ មុន​ពេល​កើត​ហេតុ​ សមាជិកគ្រួសារ​បាន​ចេញ​ទៅ​ធ្វើការ​រោច​ក្រ​អស់​នៅ​សល់​តែ​ម្តាយ មាន​ជម្ងឺ​ប្រចាំ​កាយ​ពិការ​មួយ​ចំហៀង​ខ្លួន នៅ​ចាំផ្ទះ ស្រាប់តែ​ឆ្លង​ចរន្ត​អគ្គី​ស​នី​នៅ​ក្នុងផ្ទះ ​ទុស្សេ​ខ្សែភ្លើង​ឆាបឆេះ​ផ្ទះ​តែ​ម្តង​។

​តាម​ប្រភព​ដដែល​បានបន្ត​ទៀតថា ​ស្ត្រី​ម្ចាស់ផ្ទះ​បាន​រត់​ចេញពីផ្ទះ​ហើយ​ហៅ​អ្នកស្រុក​ជិតខាង​ឲ្យ​ជួយ​ ហើយ​​អ្នកស្រុក​ក៏​បាន​ទូរ​សព្ទ័​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ អធិការ​នគ​បាល​ស្រុក​ស្វាយ​ទាប​១​គ្រឿង​និង​រថយន្ត​ពន្លត់អគ្គីភ័យ​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង​១​គ្រឿង ក៏​ប៉ុន្តែ​ទំ​រាំ​មក​ដល់​ភ្លើង​បាន​ឆេះ​​យ៉ាង​សន្ធោសន្ធៅ​ទៅ​ហើយ ​ម្យ៉ាង​​មាន​ខ្យល់​ខ្លាំង ហើយ​ផ្ទះ​​គ្រឿង​ឈើ​ស្ងួត​ផង​គឺ​ឆេះ​២០​នាទី​ឆេះ​អស់​គ្មាន​សល់​ ។​ ប្រើប្រាស់​ទឹក​រថយន្ត​២​គ្រឿង សល់​តែ​ជញ្ជាំង​ឥដ្ឋ និង​ជណ្តើរថ្ម ហើយ​និង​សំ​យ៉ាប​គ្រប​ដំបូល​ ។​ សូម​ជួយ​សោកស្តាយ​ផង ស្ត្រី​ម្ចាស់ផ្ទះ​ស្រែក​ទ្រហោយំ​ថា ផ្ទះ​២​ខ្នង​នេះ​ គាត់​លក់​ដីស្រែ​យក​មក​សង់ផ្ទះ​ពេល​នេះ​ឆេះ​អស់​គ្មាន​សល់​អ្វី​សល់​តែ​ខោ​អាវ​​១​ចង្កេះ​ជាប់​និង​ខ្លួន ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ