ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​បាក់​ដី​​អ្នក​បាត់​ខ្លួន​ជាង​100​នាក់ និង​សព​ជា​ច្រើនទៀត

6 ឆ្នាំ មុន

បណ្តា​អ្នក​ជួយ​សង្គ្រោះ​នា​យប់​ថ្ងៃ​ទី​២៤ មិថុនា បន្ត​តាម​រុករក​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត​ក្នុង​គំនរ​បាក់បែក​ក្រោយ​ការ​បាក់​ដី​ដែល​កប់​ភូមិ​មួយ​នៅ​ភាគ​និរតី​ចិន ដែល​បណ្តាល​ឱ្យ​មនុស្ស​ជាង​១០០​នាក់​បាត់​ខ្លួន ។

បណ្តា​អ្នក​ជួយ​សង្គ្រោះ​នា​យប់​ថ្ងៃ​ទី​២៤ មិថុនា បន្ត​តាម​រុករក​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត​ក្នុង​គំនរ​បាក់បែក​ក្រោយ​ការ​បាក់​ដី​ដែល​កប់​ភូមិ​មួយ​នៅ​ភាគ​និរតី​ចិន ដែល​បណ្តាល​ឱ្យ​មនុស្ស​ជាង​១០០​នាក់​បាត់​ខ្លួន ។

ភូមិ​ដាច់​ស្រយាល XINMO កាលពី​ថ្ងៃ​ទី​២៤ មិថុនា វេលា​ម៉ោង​៥​និង​៤៥​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក រង​ការ​វាយប្រហារ​ដោយ​ការ​បាក់​ដី​ចង្កេះភ្នំ​នៅ​ខេត្ត​ស៊ី​ឈួ​ន ហើយ​ផ្ទះ​ដល់​ទៅ​៦២​ខ្នង​ត្រូវ​ដី និង​ថ្ម​បាក់​កប់ ។

ដោយ​ដកស្រង់​សម្តី​របស់​បណ្តា​ភ្នាក់ងារ​ជួយ​សង្គ្រោះ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​រាយការណ៍​ថា សាកសព​មនុស្ស​យ៉ាងតិច​១៥​នាក់ កាយ​ទាញ​យក​ចេញ​បាន​នា​វេលា​ម៉ោង​២២​ម៉ោង​ក្នុងស្រុក ។

ចំណែក​អាជ្ញាធរ​មូលដ្ឋាន​នៃ​ទីក្រុង MAOXIAN តាម​បណ្តាញ​សង្គម​រាយការណ៍​ថា អ្នក​ភូមិ​ប្រមាណ​ជា​១១២​នាក់​នៅ​តែ​បាត់​ខ្លួន ។ ប្តី​ប្រពន្ធ​មួយគូ និង​កូនខ្ចី​របស់​ពួក​គេ​ទើប​កើត​បាន​១​ខែ​ត្រូវ​បាន​ជួយ​សង្គ្រោះ ហើយ​បញ្ជូន​មក​មន្ទីរពេទ្យ ។ យោង​តាម​អាជ្ញាធរ​ថា មនុស្ស​ជិត​២.០០០​នាក់​ត្រូវ​បាន​បញ្ជូន ដើម្បី​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ។ ក្នុង​ចំណោម​អ្នក​ទាំងនេះ​មាន​ប៉ូលិស ទាហាន និង​ជន​ស៊ី​វិល ព្រមទាំង​អ្នក​ពន្លត់ភ្លើង​អម​ដោយ​ឆ្កែ តាម​ជួយ​រក​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត ។

ជន​រង​គ្រោះ​ទាំងឡាយ​កប់​ក្នុង​គំនរ​ដី និង​ថ្ម​ទម្ងន់​ច្រើន​សិប​តោន ។ ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​នៅ​តំបន់​ភ្នំនោះ ជា​ប្រភព​នៃ​ការ​បាក់​ដី ។

ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង អំពាវនាវ​ឱ្យធ្វើ​រាល់​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់ និង​របួស ។

លោក WANG YONGBO អ្នក​ទទួលខុសត្រូវ​នៃ​ក្រុម​ជួយ​សង្គ្រោះ​មូលដ្ឋាន​ថ្លែង​តាម​ទូរទស្សន៍​ថា នេះ​ជា​ការ​បាក់​ដី​យ៉ាង​ធំ​បំផុត​មួយ ដែល​កើត​មាននៅ​ទីនោះ បន្ទាប់​ពី​ការ​រញ្ជួយ​ដី​នៅ WENCHUAN កាលពី​៩​ឆ្នាំ​មុន ។ ជា​ខេត្ត​ទី​៤​របស់​ចិន​មាន​ប្រជាជន​ច្រើន​បំផុត​ដល់​ទៅ​៨០​លាន​នាក់ ខេត្ត​ស៊ី​ឈួ​ន ស្ថិត​នៅ​ជាប់​តំបន់​ខ្ពង់រាប​ទី​បេ ដែល​កាលពី​ខែឧសភា ឆ្នាំ​២០០៨ ជួប​ប្រទះ​នឹង​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​ជា​ប្រវត្តិសាស្ត្រ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ដល់​ទៅ​៨៧.០០០​នាក់ នៅ​តំបន់ WENCHUAN ស្ថិត​នៅ​ចម្ងាយ​ប៉ុន្មាន​សិប​គីឡូម៉ែត្រ​ពី​ភូមិ​រង​គ្រោះ​ដោយ​ការ​បាក់​ដី​នា​ថ្ងៃ​ទី​២៤ មិថុនា ។

លោក TAO JIAN ប្រធាន​ការិយាល័យ​ឧតុនិយម​មូលដ្ឋាន​ថ្លែង​តាម​ទូរទស្សន៍​ចិន CCTV ថា ក្រោយ​ការ​រញ្ជួយ​ដី​នេះ​ភ្នំ​មាន​លក្ខណៈ​ផុយ​ស្រួយ​ដោយ​ក្នុង​លក្ខខណ្ឌ​បែប​នេះ​ភ្លៀង​ខ្លាំង​ល្មម​ក៏​អាច​បង្ក​ឱ្យ​មាន​គ្រោះ​មហន្តរាយ​បាក់​ដី​យ៉ាង​ធំ​មួយ​ដែរ ។

ការ​បាក់​ដី​តែង​កើត​មាន​ញឹកញាប់​នៅ​តាម​បណ្តា​តំបន់​ជនបទ និង​តំបន់​ភ្នំ​របស់​ចិន ពិសេស​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ។ មនុស្ស​១២​នាក់​ស្លាប់​កាលពី​ខែមករា ដោយសារ​ការ​បាក់​ដី​ហូរ​ភក់ និង​ថ្ម​កប់ សណ្ឋាគារ​មួយ​នៃ​ខេត្ត​ហ៊ូ​បី ។ រួច​ការ​បាក់​ដី និង​ហូរ​ភក់​ពណ៌​ក្រហម​មួយ​កាលពី​ដំណាច់ឆ្នាំ​២០១៥ វាយប្រហារ​តំបន់ឧស្សាហកម្ម​មួយ​នៃ​ទីក្រុង SHENZHEN ជាប់​ព្រំដែន​ជាមួយ​ហុងកុង បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ និង​បាត់​ខ្លួន​ជាង​៧០​នាក់ ៕