ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​បុគ្គលិក​កាស៊ីណូ​ណា​ហ្គា​វើ​ល​ដ៍​ម្នាក់​ចូលខ្លួន​មក​កាន់​សាលាដំបូង តាម​ដីកាកោះ​លើក​ទី​២​(វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​បុគ្គលិក​កាស៊ីណូ​ណា​ហ្គា​វើ​ល​ដ៍​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២២ បាន​ចូលខ្លួន​មក​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកាកោះ​លើក​ទី​២ របស់​លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង ដើម្បី​ឆ្លើយ​បំភ្លឺ​តាម​ពាក្យបណ្តឹង​ក្រុមហ៊ុន ណា​ហ្គា​វើ​ល​ដ៍ លី​មី​ធី​ត ពាក់ព័ន្ធ​ពី​បទ​.​រំ​លោ​.​ភ​លំនៅ​ឋាន ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ចាប់​បង្ខាំង​ដោយ​ខុសច្បាប់​។

អតីត​បុគ្គលិក​ម្នាក់​ខាងលើ​នោះ​មានឈ្មោះ ម៉​ម សុ​វ​ឌ្ឍិ​ន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង​ក្អែរ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

អ្វី​ដែល​គួ​ឲ្យ​កត់សម្គាល់​នោះ គឺ​មាន​ក្រុម​បាតុករ​អតីត​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍​ប្រមាណ​៣០ នាក់ ដឹកនាំ​ដោយ​ឈ្មោះ ឈឹ​ម សុ​ខន ភេទ​ស្រី បាន​មក​ប្រមូលផ្តុំ​គ្នា​គាំទ្រ​ឈ្មោះ ម៉​ម សុ​វ​ឌ្ឃិ​ន ដែល​តំណាង​អយ្យការ​កោះហៅ​លើក​ទី​២ ដើម្បី​សាកសួរ​។ ក្រុម​អ្នកគាំទ្រ​បាន​ទៅ​ជួបជុំ​គ្នា​មុខ​បរិវេណ​សាលាដំបូង ក្នុង​គោលបំណង​ស្តាប់​លទ្ធផល​ចុង​ក្រោយ ពី​ជោគវាសនា​ស្ត្រី​អតីត​បុគ្គលិក​ណា​ហ្គា​វើ​ល​ដ៍​ម្នាក់​នោះ​។

ហើយ​ក៏​បាន​សង្កេត​ឃើញ​ទៀត​ថា បើ​យោង​ទៅ​លើ​បទល្មើស​ដូច​ការ​ចោទប្រកាន់​មែន​នោះ ប្រាកដ​ណាស់ ក្រោយ​ពេល​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​រួច និង​អាច​ចោទប្រកាន់​ជនសង្ស័យ​ជា​ផ្លូវការ ដើម្បី​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​សម្រេច តែ​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន​តាម​ឆ័​ន្ទា​នុ​សិទ្ធិ​របស់​ចៅក្រម​៕