សន្និសីទ​ស្តី​ពី «​អាហារូបត្ថម្ភ​វេជ្ជសាស្ត្រ​លើក​ទី​5 បច្ចុប្បន្នភាព​អាហារូបត្ថម្ភ​វេជ្ជសាស្ត្រ​ឆ្នាំ​2017»


ក្រុមហ៊ុន DKSH ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ពង្រីក​ទីផ្សារ​ឈានមុខ​គេ​ផ្តោត​ចម្បង​នៅ​តំបន់​អាស៊ី ថ្មី​ៗ​នេះ​បាន​រៀប​សន្និសីទ​ស្តី​អំពី «​អាហារូបត្ថម្ភ​វេជ្ជសាស្ត្រ​លើក​ទី​5 បច្ចុប្បន្នភាព​អាហារូប​ត្ថម្ភ​​វេជ្ជសាស្ត្រ​ឆ្នាំ​2017» សហការ​ដោយ​ក្រុមហ៊ុន​អាហារូបត្ថម្ភ Abbott ដោយ​មានការ​ដាក់​បង្ហាញ​ផលិតផល​ម្សៅ​ទឹកដោះគោ​សម្រាប់​មនុស្ស​ពេញវ័យ Ensure Complete ជាមួយនឹង​ការ​កាត់​បន្ថយ​ជាតិ​ផ្អែម​រហូត​ដល់​50%​។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត តាន់ តឹក​ស្រេង ប្រធាន​សមាគម​គ្រូពេទ្យ​កម្ពុជា​ឯកទេស​ជំងឺថ្លើម និង​ក្រពះ​ពោះវៀន សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បាន​មាន​ប្រសាសន៍​​នៅ​ក្នុង​សុន្ទរកថា​បើក​កម្មវិធី​ថា «​នេះ​គឺជា​ឱកាសល្អ​មួយ​សម្រាប់​អ្នកជំនាញ​ផ្នែក​សុខភាព​នៅ​ប្រទេស​កម្ពុជា​ក្នុង​ការ​សិក្សា និង​ចែករំលែក​បទ​ពិសោធន៍​នៃ​វិធីសាស្ត្រ​ថ្មី​ដើម្បី​ជួយ​អ្នក​ជំងឺ។ បច្ចុប្បន្ន​ផ្នត់គំនិត​លើ​អាហា​រូ​ប្ថ​ម្ភ​ក្នុង​ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​យើង​ជា​គំនិត​ថ្មី​នៅឡើយ ហើយ​យើង​ពុំ​ទាន់​មាន​អ្នកឯកទេស​ផ្នែក​ចំណីអាហារ​នោះ​ទេ​។ អ្នកជំនាញ​ផ្នែក​សុខភាព​ដើរតួរ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​កំណត់​ថា យើង​មានចំណេះ​ដឹង និង​វិជ្ជាជីវ​ច្បាស់លាស់​ក្នុង​ការ​ផ្តល់​ដំបូន្មាន​អាហារូបត្ថម្ភ​ដល់​អ្នកជំងឺ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​» ។

លោកស្រី អេ​ណា ចាក​ប (Anna Jacob) នាយក​ផ្នែក​វេជ្ជសាស្ត្រ​ក្រុមហ៊ុន​អាហារូបត្ថម្ភ Abbott សិង្ហ​បុរី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​បទ​បង្ហាញ​នៅ​លើ​ប្រធានបទ «​ដំណោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ និង​លើក​ស្ទួយ​សុខ​ភាពរឹងមាំ​ជាមួយនឹង​អាហារូបត្ថម្ភ​» ថា កង្វះ​អាហារូបត្ថម្ភ​ក្នុង​ចំណោម​មនុស្ស​ចាស់​ហើយ​មាន​សុខភាព​ខ្សោយ​មាន​កម្រិត​ខ្ពស់ ជា​ពិសេស​អ្នកជំងឺ​មហារីក អ្នកជំងឺ​ក្រពេញ និង​អ្នកជំងឺ​ផ្លូវដង្ហើម​។ ការ​ទទួលទាន​អាហារ​មិន​គ្រប់គ្រាន់ និង​ការ​ស្រូប​យក​អាហារ​មិន​គ្រប់គ្រាន់ គឺជា​មូលហេតុ​ចម្បង​។ ការ​សិក្សា​ក្នុង​ឆ្នាំ​2004 បាន​បង្ហាញ​ថា អ្នកជំងឺ​ខ្វះ​អាហារូបត្ថម្ភ​មាន​បញ្ហា​ឆ្លង​រោគ​ខ្ពង់​ជាង​ធម្មតា​3​ដង​។ ការ​ទទួលទាន​អាហារូបត្ថម្ភ​បន្ថែម​ជួយ​ឱ្យ​លទ្ធផល​អ្នកជំងឺ​ប្រសើរ​ឡើង និង​កាត់​បន្ថយ​ចំណាយ​ថ្លៃ​មន្ទីរពេទ្យ​។

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ