ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ជាប់​ទោស​ពី​បទ​ជំរុញ​គូស្នេហ៍​ធ្វើ​អត្តឃា.ត

6 ឆ្នាំ មុន

នាង​Michelle Carter​បាន​ផ្ញើ​សារ​ទៅ​គូស្នេហ៍​បញ្ចុះបញ្ចូល​ឱ្យ​គេ​ធ្វើ​អត្តឃា.ត ហើយ​គេ​ក៏​ធ្វើ​តាម ។ រឿង​នេះ​កើតឡើង​នៅ​ក្រុង​ហ៊្វែ​ហា​វ៉េ​ន រដ្ឋ​ម៉ាសា​ឈូ​សេត សហរដ្ឋអាមេរិក កាលពី​ខែកក្កដា ២០១៤ ។

នាង​Michelle Carter​បាន​ផ្ញើ​សារ​ទៅ​គូស្នេហ៍​បញ្ចុះបញ្ចូល​ឱ្យ​គេ​ធ្វើ​អត្តឃាត ហើយ​គេ​ក៏​ធ្វើ​តាម ។ រឿង​នេះ​កើតឡើង​នៅ​ក្រុង​ហ៊្វែ​ហា​វ៉េ​ន រដ្ឋ​ម៉ាសា​ឈូ​សេត សហរដ្ឋអាមេរិក កាលពី​ខែកក្កដា ២០១៤ ។

AP​ផ្សាយ​ថា​នាង​Michelle Carter​បាន​ធ្វើ​រឿង​នោះ​តាំងពី​អាយុ​១៧​ឆ្នាំ ហើយ​ទើបតែ​បើក​សវនាការ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ តុលាការ​កាត់ទោស​នាង​ពី​បទ​ឃាតកម្ម ដោយ​ផ្ញើ​សារ​ទៅ​លោក​Conrad Roy Carter​លើក​ទី​៣​ជំរុញ​ឱ្យ​គេ​ធ្វើ​អត្តឃាត ។ នៅ​ពេល​តុលាការ​អាន​សាលក្រម​នាង​ស្រែកយំ ខណៈ​ពេល​ក្រុម​គ្រួសារ​របស់​នាង និង​ក្រុម​គ្រួសារ​អ្នក​ស្លាប់​រង់ចាំ​ស្តាប់​ដោយ​យក​ចិត្តទុកដាក់ ។ មេធាវី ព្យាយាម​លួងលោម​កុំឱ្យ​នាង​យំ ដោយ​រង់ចាំ​ការ​ប្រកាស​កាត់ទោស​ម្តងទៀត​នៅ​ថ្ងៃ​ទី​៣ សីហា ។

បើ​តាម​ច្បាប់​នៃ​ការ​ដាក់ទោស​ខ្ពស់​បំផុត​ត្រូវ​ជាប់គុក​២០​ឆ្នាំ ។

ចៅក្រម​និយាយ​ថា ការ​កាត់ទោស​គឺ​អាស្រ័យលើ​ពាក្យ​មួយ​ឃ្លា​ដ៏​សំខាន់​ដែល​នាង​Michelle Carter​បាន​ផ្ញើ​ទៅ​គូស្នេហ៍ គឺ​«​ត្រឡប់​ចូល​វិញ​»ជា​ពាក្យ​ជំរុញ​ឱ្យ​បុរស​រូប​នោះ​ស្លាប់ ហើយ​នាង​គួរ​រាយការណ៍​ប្រាប់​ប៉ូលិស ឬ​ក្រុម​គ្រួសារ​របស់​អ្នក​ស្លាប់ ។

តាម​ការ​ស៊ើប​អង្កេត​ឱ្យ​ដឹង​ថា បុរស​នោះ​ព្យាយាម​ធ្វើ​អត្តឃាត​នៅ​ថ្ងៃ​ទី​១២ កក្កដា ២០១៤​ដោយ​ចូល​ទៅ​ហិត​ផ្សែង​កាបូន​អុក​ស៊ីដ​នៅ​ក្នុង​រថយន្ត តែ​ហាក់​រារែក​ក៏​បើកទ្វារ​ចេញ ប៉ុន្តែ​នាង​Michelle​ផ្ញើ​សារ​ទៅ​ប្រាប់​ឱ្យ​គេ​ចូល​ទៅ​ក្នុង​រថយន្ត​ម្តងទៀត​រហូត​ស្លាប់​បាត់បង់​ជីវិត ។

នៅ​ពេល​បុរស​គូស្នេហ៍​រារែក​ចិត្ត នាង​Michelle​ផ្ញើ​សារ​ជំរុញ​ថា​«​ខ្ញុំ​យល់​ថា​បងគួរ​ធ្វើ​ឱ្យ​ខាង​តែ​បាន ដល់​ពេល​ហើយ អូន​ក៏​យល់ព្រម​ធ្វើ​តាម អនុវត្ត​ទៅ​បង ! ត្រឡប់​ចូល​ទៅ​» ៕