ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ចម្លែក​ៗ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ពស់​លេប​កូន​បាល់
ពស់ថ្លាន់​មួយ​ក្បាល​លេប​កូន​បាល់ ត្រូវ​ក្រុម​ជួ​យស​ង្គ្រោះ​ជួយ​ទាន់​ពេល ។

២-​តុកកែ​ពូជ​ថ្មី​មាន​ស្រកា​ចម្លែក
អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​តុកកែ​ពូជ​ថ្មី​មាន​ស្រកា​ស្រ​ដៀង​ត្រី និង

១-​ពស់​លេប​កូន​បាល់
ពស់ថ្លាន់​មួយ​ក្បាល​លេប​កូន​បាល់ ត្រូវ​ក្រុម​ជួ​យស​ង្គ្រោះ​ជួយ​ទាន់​ពេល ។

២-​តុកកែ​ពូជ​ថ្មី​មាន​ស្រកា​ចម្លែក
អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​តុកកែ​ពូជ​ថ្មី​មាន​ស្រកា​ស្រ​ដៀង​ត្រី និង​អាច​រលាស់​ស្រកា​គេច​ពីសត្រូវ​បាន ។ រលាស់​រួច​ហើយ​២​ស​ប្តា​ហ៍​ក្រោយ​ដុះ​ស្រកា​វិញ ។

៣-​វិហារ​នៅ​ឥណ្ឌូ​ណេ​ស៊ីជួយ​ជំរុញ​ឱ្យ​មូ​ស្ល៊ី​ម​ធ្វើ​ជា​ចៅហ្វាយ​ក្រុង​ហ្សា​ការ​តា
ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ជា​ច្រើន​ពាន់​នាក់ ប្រមូលផ្តុំ​គ្នា​នៅ​វិហារ​មួយ​កណ្តាល​ក្រុង​ហ្សា​ការ​តា ដោយ​មេដឹកនាំ​សាសនា​បាន​ជួយ​គាំទ្រ​ជន​មូ​ស្ល៊ី​ម ក្នុង​ការ​បោះ​ឆ្នោត​ធ្វើ​ជា​ចៅហ្វាយ​ក្រុង ។

៤-​រញ្ជួយ​ដី​អង្រួន​ហ្វ៊ី​លី​ពី​ន​នា​ពេល​កន្លង​ទៅ
រញ្ជួយ​ដី​កម្លាំង​៦,៥​រិច​ស្ទ័​រ​នៅ​លើ​កោះ​មីន​ដា​ណា​វ ភាគ​ខាងត្បូង​ហ្វ៊ី​លី​ពី​ន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​៤​នាក់ និង​ផ្ទះ​ជា​ច្រើន​ខ្នង​ខូចខាត ។

៥-​ជាប់គុក​២៧​ឆ្នាំ​ព្រោះ​ឱ្យ​មនុស្ស​រោគ​ចិត្ត​រំលោភ​ក្មេង​ប្រុស
ទាហាន​ម្នាក់​ជាប់គុក​២៧​ឆ្នាំ ព្រោះ​ជួល​បុរស​រោគ​ចិត្ត​ឱ្យ​រំលោភ​ក្មេង​ប្រុស ហើយ​រូបគេ​ថត​វី​ដេ​អូ​ឃ្លី​ប​ទុក​មើល​នៅ​ក្រុង​មី​ដ​ដល​ប្រាយ ចក្រភព​អង់គ្លេស ។

៦-​ក្រពើ​ចម្លែក​ដងខ្លួន​ពណ៌​លឿង
ក្រពើ​ពណ៌​លឿង​មួយ​ក្បាល​ស្ថិត​នៅ​រដ្ឋ​សៅ​ឃែ​រ៉ូ​ឡៃ​ណា ចាត់​ទុក​ថា​ជា​ក្រពើ​ចម្លែក​កម្រ​មាននៅ​លើ​ពិភពលោក ។

៧-​ទឹក​ក្នុង​អាង​ហែល​ទឹកអូ​ឡាំ​ពិ​ក​២០១៦​ប្រែជា​ពណ៌​លឿង
មុន​ពេល​រៀបចំ​ការ​ប្រកួត​អូ​ឡាំ​ពិ​ក​២០១៦​ទឹក​មាន​ពណ៌​ខៀវ ប៉ុន្តែ​បច្ចុប្បន្ន​ប្រែជា​ពណ៌​លឿង ដោយសារ​ភាព​ស្មោកគ្រោក និង​មាន​សត្វល្អិត​ងាប់​នៅ​ក្នុង​អាង​នៅ​ប្រទេស​ប្រេ​សុ​ី​ល ។

៨-​ធាក់​កូនស្រី​ការពារ​កុំឱ្យ​ជណ្តើរយន្ត​កៀប​នៅ​ម៉ា​ឡេ​ស៊ី
ស្ត្រី​ម៉ា​ឡេ​ស៊ី​ម្នាក់​យក​ជើង​ធាក់​កូនស្រី​អាយុ​៣​ឆ្នាំ ដើម្បី​ជួយ​ឱ្យ​គេច​ផុត​ពី​ការ​កៀប​ជាប់​ជណ្តើរយន្ត ។

៩-​ក្រិ​ក​ប្រទះ​ឃើញ​គ្រាប់បែក​អាយុ​៧០​ឆ្នាំ​ទម្ងន់​៥០០​ផោន
ប្រជាជន​ជាង​៧០.០០០​នាក់ ត្រូវ​ជម្លៀស​ចេញពី​ក្រុង​ថេ​ស​សា ឡូ​នី​គី ក្រោយ​ពី​អាជ្ញាធរ​ក្រិ​ក​ប្រទះ​ឃើញ​គ្រាប់​សម័យ​សង្គ្រាមលោក​លើក​ទី​២ ទម្ងន់​៥០០​ផោន ។

១០-​បាក់​ដី​នៅ​កោះ​បាលី ព្រោះ​ភ្លៀង​ធ្លាក់​ខ្លាំង
ការ​បាក់​ដី​នៅ​ឥណ្ឌូ​ណេ​ស៊ី សម្លាប់​មនុស្ស​១២​នាក់ ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ពេល​យប់ ខណៈ​ពេល​ពលរដ្ឋ​កំពុង​លង់លក់ ៕