ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ខ្ជិល​រៀនសូត្រ មាន​វិធី​ពិសេស​ធ្វើ​ឱ្យ​ពួក​គេ​ឆ្លាត

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​កូន​ៗ​ខ្ជិល​រៀនសូត្រ ក៏​មាន​វិធី​ពិសេស​ជួយ​ឱ្យ​ពួក​គេ​ឆ្លាត​បាន​ដែរ ។ សូម​ឪពុក​ម្តាយ​សាកល្បង​យុទ្ធសាស្ត្រ​ទាំង ៧ នេះ សម្រាប់​ជំរុញ​ទឹកចិត្ត​កូន​ខ្ជិល​ក្នុង​ការ​សិក្សា ៖…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​កូន​ៗ​ខ្ជិល​រៀនសូត្រ ក៏​មាន​វិធី​ពិសេស​ជួយ​ឱ្យ​ពួក​គេ​ឆ្លាត​បាន​ដែរ ។ សូម​ឪពុក​ម្តាយ​សាកល្បង​យុទ្ធសាស្ត្រ​ទាំង ៧ នេះ សម្រាប់​ជំរុញ​ទឹកចិត្ត​កូន​ខ្ជិល​ក្នុង​ការ​សិក្សា ៖

១. ឱ្យ​ពួក​គេ​មើលឃើញ​អ្វី​ដែល​ត្រូវធ្វើ ៖ សរសេរ​ដាក់​លើ​ទូរ​ទឹកកក​ជា​អក្សរ​ដិត​ធំ ប្រសិនបើ​អ្នក​ត្រូវការ ។ យើង​ត្រូវ​រំលឹក​កូន​ៗ​ថា ដំណើរការ​នៃ​ការ​សិក្សា គឺជា​អ្វី​ដែល​ពួក​គេ​នឹង​អនុវត្ត​ក្នុង​ជីវិត ។ សរសេរ​អ្វី​ដែល​ពួក​គេ​ត្រូវធ្វើ ត្រូវ​សិក្សា​នៅ​លើ​កន្លែង​ដែល​ងាយ​មើលឃើញ ហើយ​អាច​ឱ្យ​ពួក​គេ​មើលឃើញ​ជា​និច្ច ។

២. នៅ​ក្បែរ​កូន ៖ ប្រសិនបើ​អ្នក​ចង់​លើកទឹកចិត្ត​កូន​ខ្ជិល​នៅ​សាលា អ្នក​ប្រហែលជា​ត្រូវ​កំណត់​ឱ្យ​កូន​ទទួល​បាន​ជោគជ័យ ហើយ​នៅ​ជាមួយ​កូន​។ បង្កើត​កន្លែង​សិក្សា ត្រូវ​ប្រាកដ​ថា កូន​មាន​អ្នក​រៀបចំ​ផែនការ ជួយ​រៀបចំ​ពេលវេលា​របស់​កូន ពិនិត្យ​មើល​កិច្ចការ​ផ្ទះ និង​ជួយ​កូន​រៀន​បំប៉ន​បន្ថែម​ជាមួយ​អ្នក ។

៣. ស្វែងរក​ហេតុផល​ផ្សេង​ទៀត​ដើម្បី​សរសើរ «​កូន​អាច​ធ្វើ​បាន​» ៖ បង្រៀន​កូន​របស់​អ្នក​ថា មានជោគ​ជ័យ​ជា​ច្រើន​នៅ​ក្រៅ​ថ្នាក់ ។ សរសើរ​អ្វី​ផ្សេង​ក្រៅពី​ការ​សិក្សា​របស់​ពួក​គេ ដូច​ជា​អត្ត​ចរិតល្អ​ណាមួយ ឬ​ពេល​ពួក​គេ​ធ្វើ​អ្វី​បាន​ល្អជា​ដើម ។

៤. សួរ​ថា «​តើ​កូន​ធ្វើ​អស់ពី​សមត្ថភាព​ហើយ ឬ​នៅ ? តើ​កូន​មាន​មោទនភាព​ចំពោះ​ការងារ​របស់​កូន​ទេ ? ៖ សួរ​សំណួរ​ទាំងនេះ​ច្រើន​ដង ពេល​កូន​អ្នក​និយាយ​ថា «​កូន​ដឹង​ហើយ កូន​កំពុង​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព​» ។ សំណួរ​នេះ​អាច​ដាំ​គ្រាប់ពូជ​សម្រាប់​ស្តង់ដារ​ដែល​កូន​របស់​អ្នក​គួរ​កំណត់​សម្រាប់​កិច្ចការ​សាលា ។

៥. ផ្តល់​អាទិភាព​ដល់​ការងារ​ផ្ទះ​ជាង​សកម្មភាព​ក្រៅ​កម្មវិធី​សិក្សា ៖ ត្រូវ​ផ្តល់​អាទិភាព​ដល់​កិច្ចការ​ផ្ទះ ហើយ​ជួយ​ពួក​គេ​សម្រេច​វា​ឱ្យ​បាន​ល្អជា​ទម្លាប់​ប្រចាំ​ថ្ងៃ ។ អ្នក​ក៏​អាច​ដាក់​វិន័យ​ថា បើ​មិន​អាច​បញ្ចប់​កិច្ចការ​ផ្ទះ កូន​មិន​អាច​លេង ឬ​ធ្វើ​អ្វី​តាម​ចិត្តបាន​នោះ​ទេ ។

៦. សួរ​ខ្លួនឯង​ថា តើ​អាច​មាន​បញ្ហា​អ្វី​ទៀត ? ៖ ក្មេង​ខ្លះ​ដែល​គេច​ពី​ការងារ​មិនមែន​ពួក​គេ​ខ្ជិល​ទេ ។ ពួក​គេ​គ្រាន់តែ​មាន​ភាព​ខុស​គ្នា​នៃ​ការ​សិក្សា​ដែល​ត្រូវការ​ការ​គ្រប់គ្រង ។ ពួក​គេ​រំពឹង​ថា​នឹង​បរាជ័យ ដូច្នេះ​ពួក​គេ​មិន​ព្យាយាម ឬ​ពួក​គេ​មិន​មាន​ឧបករណ៍​ដើម្បី​យកឈ្នះ​ការ​តស៊ូ​របស់​ពួក​គេ ដូច្នេះ​ពួក​គេ​ក៏​ឈប់ ។ ត្រូវ​ស្វែងរក​មូលហេតុ​ទាំងនេះ ហើយ​ជួយ​កូន​ដើម្បី​ដោះស្រាយ ។

៧. ទម្លាក់​ពាក្យ «​ខ្ជិល​» ចេញ ៖ ឪពុក​ម្តាយ​ជា​ច្រើន​ប្រើ​ពាក្យ​នេះ​ច្រើន​ដង​រួច​មក​ហើយ​ទៅ​កាន់​កូន​ៗ​របស់​ពួក​គេ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​លើកទឹកចិត្ត​ក្មេង​ខ្ជិល​នៅ​សាលា សូម​ឈប់​ហៅ​កូន​ថា «​ខ្ជិល​» ទៀត ។ ខួរក្បាល​មាន​ថាមពល ហើយ​អ្វី​ដែល​បានឮ គឺជា​អ្វី​ដែល​ពួក​គេ​ជឿ ។ សូម​ចង្អុលបង្ហាញ​ពី​គុណ​ស​ម្ប​តិ្ត​ដែល​អ្នក​ឃើញ​ថា នឹង​ជួយ​កូន​របស់​អ្នក​ដាក់​ក្នុង​ការងារ​ដែល​ត្រូវធ្វើ ដូច​ជា​ការ​តស៊ូ ឬ​ការ​តាំងចិត្ត ជំនួស​ឱ្យ​ពាក្យ​ថា «​ខ្ជិល​» ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​សហគមន៍ ២១ ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ២ ខែមករា ឆ្នាំ ២០២៣ ខាង​មុខ​នេះ ។ សាលារៀន​ផ្តល់​ជូន​ការ​បញ្ចុះ តម្លៃ​រហូត​ដល់ ១៥% និង​ឯកសណ្ឋាន ១ កំ​ប្លេ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៣០ ខែធ្នូ ឆ្នាំ ២០២២ ។

សាលារៀន​សហគមន៍ ២១ ជា​បណ្តាញ​ស្ថាប័ន​អប់រំ​របស់​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ។ សាលារៀន​ផ្តល់​សេវាកម្ម​អប់រំ​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា អង់គ្លេស​ទូទៅ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ និង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​សម្រាប់ សិស្ស​វិទ្យាល័យ ។ សាលារៀន​មាន ៣ ទីតាំង គឺ ១. សាខា​ក្រាំងធ្នង់ ២. សាខា​ព្រែក​អញ្ចាញ ៣. សាខា​ផ្សារ​គគីរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង ៖ 011 888 562 / 071 95 55 865 ៕