ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​៣​ខ្នង​ត្រូវ​​​អគ្គិភ័យ​ឆាបឆេះ និង​ស​.​ម្លា​.​ប់​មនុស្ស​​ម្នាក់​ក្នុង​​ភ្ន​ក់​ភ្លើង

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ ឆ្នាំ​២០២២ ផ្ទះ​ចំនួន​៣​ខ្នង​ស្ថិត​នៅ​ក្នុងស្រុក​ចំនួន​ពីរ ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ក្នុង​ពេល​ដំណាល​ៗ​គ្នា ធ្វើ​ឱ្យ​ខូចខាត​ផ្ទះ​និង​សម្ភា​អស់​មួយ​ចំនួន​ធំ ដែល​ហេតុការណ៍​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១​និង​២០​នាទី​រំលង​អ​ធ្រា​ត…

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​
ថ្ងៃ​ទី​២៥ ធ្នូ ឆ្នាំ​២០២២ ផ្ទះ​ចំនួន​៣​ខ្នង​ស្ថិត​នៅ​ក្នុងស្រុក​ចំនួន​ពីរ ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ក្នុង​ពេល​ដំណាល​ៗ​គ្នា ធ្វើ​ឱ្យ​ខូចខាត​ផ្ទះ​និង​សម្ភា​អស់​មួយ​ចំនួន​ធំ ដែល​ហេតុការណ៍​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១​និង​២០​នាទី​រំលង​អ​ធ្រា​ត ថ្ងៃ​ទី​២៥ ធ្នូ ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្ត​កំ​ពង​ស្ពឺ ។

សេចក្តីរាយការណ៍​ថា ផ្ទះ​របស់​ឈ្មោះ ណុ​ក ច​ន្ថា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ឃួ​ន ស្រី​នាថ អាយុ​៣០​ឆ្នាំ ដែល​ធ្វើ​ពី​ឈើ​លើ​បេតុង​ក្រោម ប្រក់​ស៊ី​ប្រូ​ស៊ីម៉ង់ និង​ត​យ៉ាក​ប្រក់ស័ង្កសី ទំហំ​៨​ម៉ែត្រ​×១៤​ម៉ែត្រ​ឆេះ​អស់ទាំង​ស្រុង​ក្នុង​នោះ​ម៉ូតូ​២​គ្រឿង​ម៉ាក​HondaClick១​គ្រឿង និង​Honda cub​សេ​90 ១​គ្រឿង ទូ​ឈើ​សំរាប់​ដាក់​ខោអាវ​ចំនួន​២ លុយ​ខ្មែរ​៤​លាន​រៀល គ្រែ​ដេក​ចំនួន​៤​និង​សម្ភារ​ផ្ទះបាយ​មួយ​ចំនួន​ក៏​រង​ការ​ឆេះ​អស់រលីង​ដែរ​។

ចំណែក​ផ្ទះ​ទី​២ ដែល​សង់​ឡើង​ពី​ឈើ​ប្រក់ស​ង្ក័​សី ទំហំ​៥​ម៉ែត្រ​×១២​ម៉ែត្រ​ស្ថិត​នៅ​ក្បែរ​គ្នា​ក៏​ត្រូវ​ឆេះ​អស់ទាំង​ស្រុង​ដែរ ដោយ​ក្នុង​នោះ​ឆេះ​ទាំង​ទូ​ឈើ​ចំនួន​២ គ្រែ​ដេក​ចំនួន​២ និង​លុយ​ខ្មែរ​២០​ម៉ឺន​រៀល​ផង​ដែរ ។ ហេតុការណ៍​នៃ​ការ​ឆេះ​ផ្ទះ​ទាំង​ពីរ​ខាងលើ ម្ចាស់ផ្ទះ​បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា ផ្តើម​ឡើង​ពី​ភ្លើងទៀន​ដែល​អុជ​បំភ្លឺ​ផ្ទះ ខណៈ​យប់​កើតហេតុ​មានការ​ដាច់​ចរន្តអគ្គិសនី ហើយ​ក៏​ដេក​លក់​ទៅ ភ្លើងទៀន​ក៏​រាល​ឆេះ​ពូក​បង្ក​ជា​អគ្គិ​ស​ភ័យ​តែ​ម្តង​។

ហើយ​ភ្លាម​ៗ​នោះ​ដែរ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៧​គ្រឿង​ដែល​មាន​រថយន្ត​ស្នងការដ្ឋាន​ចំនួន​០២​គ្រឿង រថយន្ត​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ចំនួន​០១​គ្រឿង ក្រុង​ច្បា​មន​ចំនួន​០១​គ្រឿង អាវុធហត្ថ​ខេត្ត​០១​គ្រឿង រថយន្ត​កោះ​ឆ្នេរ​០១​គ្រឿង រថយន្ត​សាលា​កម្ពុជា​.​វៀតណាម​០១​គ្រឿង បាន​ចេញ​មក​ជួយ​អន្តរាគមន៍​ផង​ដែរ ប៉ុន្តែ​រថយន្តសង្គ្រោះ​មិន​អាច​ចូល​ដើ ម្បី​បាញ់​ពន្លត់​បាន​ដោយ​ស្ថានភាព​ភាព​ផ្លូវ​កន្លែង​កើតហេតុ​កំពុង​ចាក់​បេតុង និង​ចាក់​លូគាប​ផ្លូវ​ធ្វើ​ឱ្យ​ផ្លូវ​តូច​ចង្អៀត​រថយន្ត​ចូល​អត់​រួច​។

ចំពោះ​ករណី​អគ្គិភ័យ​មួយទៀត ដែល​កើតឡើង​ក្នុង​ពេល​តែ​មួយ​គឺ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អ​ធ្រា​ត នៅ​ចំណុច​ភូមិ​ត្រពាំង​ទន្លាប់ ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ បណ្តាល​ឱ្យ​ផ្ទះ​មួយ​ខ្នង​ដែល​សង់​ឡើង​ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង មាន​ទំហំ​ទទឹង​៥​ម៉ែត្រ​×​បណ្តោយ​០៧​ម៉ែត្រ របស់​ឈ្មោះ សយ រ៉ា ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ត្រូវ​ឆេះ​អស់ទាំង​ស្រុង ដែល​មូលហេតុ​ផ្តើម​ឡើង​ពី​ការ​ផ្ទុះ​សេ​ខ្សែភ្លើង​។ ហេតុការណ៍​នេះ​បាន​បណ្តាល​យុវជន​ម្នាក់​ឈ្មោះ ឡេ​ង ណា​រ៉ាត់ អាយុ​២៣​ឆ្នាំ​(​ជន​វិកលចរិត​) ត្រូវជា​កូន​ម្ចាស់ផ្ទះ​បាន​ស្លាប់​ក្នុង​ភ្នក់ភ្លើង​។

អាជ្ញាធរ​មូលដ្ឋាន​ស្រុក កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​អំពិល សហការ​ជាមួយ កម្លាំង​រដ្ឋបាល​ឃុំ​ទួល​អំពិល និង​លោក​មេ​ភូមិ​ត្រពាំង​ទន្លាប់ បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ព្យាយាម​ជួយ​អន្តរា​គមន៍​រំដោះ​ជន​រង​គ្រោះ​ចេញពី​ភ្នក់ភ្លើង តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា ខណៈ​ទទួល​ព័ត៌មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ​មក​យឺត​ពេល ។

អត្ថបទសរសេរ ដោយ