ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​​ប្រហារ​ជនបរទេស​ម្នាក់​ចំនួន៣​គ្រាប់​នៅ​មុខ​អគារ​មួយកន្លែង តាមបណ្តោយ​ផ្លូវ​ សប៊ិត​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​មានករណី​ជន​មិន​ស្គាល់​មុខ​ដក​កាំភ្លើ.ង​បា.ញ់​​ចំនួន​៣​គ្រាប់ ទៅ​លើ​ជនបរទេស​

រាជធានី​ភ្នំពេញ ​៖ ​មានករណី​ជន​មិន​ស្គាល់​មុខ​ដក​កាំភ្លើ.ង​បា.ញ់​​ចំនួន​៣​គ្រាប់ ទៅ​លើ​ជនបរទេស​ម្នាក់ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ ក្រោយ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥៥​នាទី​យប់​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២២ ​នៅ​ចំណុច​ក្រោម​អគារ THE PEAK ផ្លូវ​ ស​ប៊ិ​ត ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ជនរងគ្រោះ​ដែល​បាត់បង់ជីវិត​ក្នុងហេតុការណ៍បា.ញ់ប្រហារ​ខាងលើ​មិនទាន់ស្គាល់អត្តសញ្ញាណ ​និង​ជាជនជាតិអ្វីនៅឡើយ​ទេ​ ។​

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​៖ នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​រថយន្ត​ឡង់​គ្រី​ស្ស័រ​ ពណ៌​ស មិន​ចាំ​ស្លាក​លេខ សង្ស័យ​ជា​រថយន្ត​ជន​បង្ក បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ ស​ប៊ិ​ត មក​ឈប់​ក្រោម​អគារ THE PEAK រួច​ធ្វើ​សកម្មភាព​ដក​កាំភ្លើ.ង​បា.ញ់​ជនបរទេស​ម្នាក់ នៅ​ចំ​ពីមុខ​អាគារ THE PEAK ផ្ទាល់​តែ​ម្តង​។

ភ្លាម​ៗ​នោះ​គេ​ឃើញ​ជនបរទេស​រង​គ្រោះ​រូបនោះ​ព្យាយាម​រត់​ដែរ ប៉ុន្តែ​រត់​បាន២​ទៅ​៣​ជំហាន​ក៏​ដួល​តែ​ម្តង ចំណែក​រថយន្ត​បង្ក​បាន​បើក​រត់គេច​ខ្លួន​ចេញពី​ទីតាំង​កើតហេតុ​បាត់​ស្រមោល​។ មួយសន្ទុះ​ក្រោយមក រថយន្ត​សា​ម៉ុ​យ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​សង្គ្រោះ​បន្ទាន់ តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លា.ប់ ដោយសារ​ត្រូវ​គ្រាប់កាំភ្លើ.ង​ និង​រង​របួសធ្ងន់​ពេក​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ៖ នៅ​ក្នុង​ហេតុការណ៍​បា.ញ់​ប្រហារខាងលើ​នេះ មាន​ប្រជាពលរដ្ឋខ្លះ​អះអាង​ថា​ជន​រង​គ្រោះបាន​រួម​ដំណើរ​ជាមួយ​ជន​បង្ក ដោយ​ជន​រង​គ្រោះ​បាន​ចុះ​ពីលើ​រថយន្ត ត្រូវ​បាន​ជន​បង្ក​បា.ញ់​សម្លា.ប់​តែ​ម្តង​។ ចំណែកប្រភព​ព័​ត៏​មានពី​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​បានឱ្យ​​ដឹង​ថា ជន​រង​គ្រោះ​បាន​ជិះ​កង់​បី​ឥណ្ឌា​មក​ឈប់​ទល់មុខ​កន្លែង​កើតហេតុ ស្រាប់តែជន​បង្ក​បើករថយន្ត​មក​ឈប់​ក្បែរ រួច​ដក​កាំភ្លើ.ង​បា.ញ់​សម្លា.ប់ភ្លាម​ៗតែ​ម្តង​។ ចំណែក​ជុំវិញ​ទីតាំង​កើតហេតុ សមត្ថកិច្ច​នៅ​មិន​ទាន់​រក​ឃើញ​គ្រាប់​ប​ន្ទុះ​នៅឡើយ​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​វត្តមាន​របស់​លោក​ឧត្តមសេនីយ៍ទោ ជាវ វិបុល នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ការិយាល័យ​កម្រិត​ធ្ងន់​នៃ​ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​លោក​អធិការ​នៃ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​សង្កាត់​ទន្លេបាសាក់ បើក​ការ​ស៊ើប​អ​ងេ្ក​ត​ស្រាវជ្រាវ និង​ឈាន​ទៅ​ដល់​ការ​ស្វែងរក​ខ្មាន់កាំភ្លើ.ង​លាក់​មុខ​ខាងលើ មក​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ