ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញាធរ​ជាតិសហការ​គ្នា​ធ្វើតេស្ត​ទឹកនោមលើ​អ្នក​បើក​​បរ​រថយន្ត ​និង​ម៉ូតូ

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ ដែលជា​រឿយ​ៗ តែង​បង្ក​ឡើង​ដោយ​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ រថយន្តឈ្នួល ខណ​:​ដែល​គេ​សង្ស័យ​ថា អ្នកបើកបរ​ទាំងនោះ​ភាគ ច្រើន ​គឺ​សេព​គ្រឿ.ង​ស្រ.វឹង…

ខេត្ត​ប៉ៃលិន ៖ ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ ដែលជា​រឿយ​ៗ តែង​បង្ក​ឡើង​ដោយ​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ រថយន្តឈ្នួល ខណ​:​ដែល​គេ​សង្ស័យ​ថា អ្នកបើកបរ​ទាំងនោះ​ភាគ ច្រើន ​គឺ​សេព​គ្រឿ.ង​ស្រ.វឹង និង​គ្រឿ.ងញៀ.ន ជា​ពិសេស​ អ្នកបើកបរ​រថយន្ត​ខ្នាត​យក្ស​តែ​ម្តង​។

ទើប​រហូត​មក​ដល់​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២២​នេះ ដោយ​មានការ​យកចិត្តទុកដាក់​ពី​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​ចាត់​ឱ្យ​លោក ហុ​ក សុផល អភិបាលរង​ខេត្ត​ប៉ៃលិន ដឹកនាំ​កម្លាំង​សមត្ថកិច្ច​នគរ​បាល​ស្នងការ​ខេត្ត និង​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​គ្រឿ.ង​ញៀ.ន ចុះ​ធ្វើតេស្ត​ទឹកនោម ស្វែងរក​សារធា.តុ​ញៀ.ន ទៅ​លើ​អ្នកបើកបរ​រថយន្ត​គ្រប់​ប្រភេទ​និង​ម៉ូតូ​តាម​ដងផ្លូវ​។

លោក​បាន​បន្ត​ទៀត​ថា ក្នុង​ការ​បើក​យុទ្ធនាការ ធ្វើតេស្ត​ទឹកនោម​ដល់​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ រថយន្ត​ឈ្នួល​គ្រប់​ប្រភេទ និង​អ្នកបើកបរ​ម៉ូតូ​នេះ គឺ​សរុប​រថយន្ត និង​ម៉ូតូ​ចំនួន​៤៦​គ្រឿង ក្នុង​នោះ​រថយន្ត​តូច​១០​គ្រឿង រថយន្ត​ធំ​២១​គ្រឿង និង​ម៉ូតូ​១៥​គ្រឿង ហើយ​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀ.ន​ចំនួន​៤៦​នាក់​។ គេ​បាន​រក​ឃើញ​វិជ្ជមាន​ចំនួន​១៧​នាក់ ក្នុង​នោះ​នៅ​ក្រុងប៉ៃលិន​៧​នាក់ និង​ស្រុក​សាលា​ក្រៅ​ចំនួន​១០​នាក់​។

លោក​បញ្ជាក់​ថា ការ​ធ្វើតេស្ត​ទឹកនោម​នេះ ជា​លើក​ដំបូង ដោយ​ចាប់ពី​ពេល​នេះ​តទៅ​ក្នុង​១​ខែ​នឹង​ធ្វើតេស្ត​ទឹកនោម​ម្តង ដើម្បី​ស្វែងរក​សារធាតុ​ញៀ.ន​។ ក្រោយ​ពី​ធ្វើតេស្ត​រួច សមត្ថកិច្ច​ជំនាញ បាន​អនុញ្ញាត​ឱ្យ​ម្ចាស់​រថយន្ត​ទាំងអស់​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ឈប់​ប្រព្រឹត្ត​ការ​សេព​គ្រឿ.ងញៀ.ន​បន្ត​ទៀត ដោយ​រក្សា​ឈ្មោះ​ពួក​គេ​ទុកជា​មុខសញ្ញា ដើម្បី​ស្រាវជ្រាវ​រក​ឱ្យ​ឃើញ ពី​ប្រភព​ដើម​នៃ​ការ​ប្រើប្រាស់​នេះផង​ដែរ​។

ចំណែក​អ្នកបើកបរ​រថយន្ត​ធំ​ៗ ខាង​ជំនាញ​ប្រគល់​ឱ្យ​ថៅកែ​យក​អប់រំ ណែនាំ​ឈប់​ឱ្យ​ប្រើប្រាស់​គ្រឿ.ងញៀន រួច​បើកបរ​រថយន្ត​បន្ត​ទៀត ព្រោះ​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាមួយ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ