ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិរោះប្លែក ! សាពូន ដារ៉ាពិមាន បកស្រាយបទគ្រីស្មាស់ទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​មហាជន​អ្នក​តាមដាន ប្រាកដជា​ជ្រាប​ច្បាស់​ហើយពី​កូនស្រី​របស់​អ្នក​នាង សឿ សុធា​រ៉ា គឺ​សា​ពូន ដា​រ៉ា​ពិមាន ក្រោយ​ពី​កូនស្រី​តារា​រូប​នេះ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន​បងប្អូន​អ្នកគាំទ្រ​កន្លង​មក​នៅ​បទ​ចម្រៀង​ជា​ច្រើន ដូច​ជា…

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​មហាជន​អ្នក​តាមដាន ប្រាកដជា​ជ្រាប​ច្បាស់​ហើយពី​កូនស្រី​របស់​អ្នក​នាង សឿ សុធា​រ៉ា គឺ​សា​ពូន ដា​រ៉ា​ពិមាន ក្រោយ​ពី​កូនស្រី​តារា​រូប​នេះ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន​បងប្អូន​អ្នកគាំទ្រ​កន្លង​មក​នៅ​បទ​ចម្រៀង​ជា​ច្រើន ដូច​ជា បទ ពុក​អើយ ម៉ែអើយ បទ​ដើម្បី​អ្វី​ទៅ​អូន និង​បទ​មហា​គុណ​ជាដើម​។

ជា​ការ​គត់​សម្គាល់​ក្រោយ​ពី​ប៉ុន្មាន​បទ​ខាងលើ​ដែល​ទទួល​បានការ​ចាប់អារម្មណ៍ ប្អូនស្រី ដា​រ៉ា​ពិមាន ក៏​បាន​បញ្ចេញ​សមត្ថភាព​មួយ​បទ​ទៀត​ដោយ​មិន​សរសើរ​មិន​បាន​នៅ​បទ​មួយ​ចម្រៀង​មួយ​បទ​នេះ​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​កម្មវិធី 60Buzz នៃ​សារព័ត៌មាន​កោះសន្តិភាព ប្អូន​ដា​រ៉ា​ពិមាន ក៏​ធ្លាប់​បាន​ន​ឲ​បង្ហើប​ថា ប្អូនស្រី​នឹង​ដើរ​ចូល​សិល្បៈ​ជាមួយ​ម្តាយ​អោយ​ពេញទំហឹង ជា​ពិសេស គឺ​ការ​សម្តែង ការ​ចម្រៀង និង​ការ​លេង​ឧបករណ៍​ភ្លេង​ផង​ដែរ​។

ប្អូនស្រី​ដា​រ៉ា​ពិមាន បាន​បន្ត​ថា ប្អូន​ពិតជា​សប្បាយ​ចិត្តជា​ខ្លាំង​នៅ​ពេល​មានការ​គាំទ្រ​ពី​ពុក​ម៉ែ​បងប្អូន​យ៉ាងច្រើន​ដូច្នេះ ហើយ​ប្អូន​នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ចម្រៀង​ជា​ច្រើន​ទៀត​ជាមួយ​ឪពុក​របស់​ប្អូន​ផង គឺ​លោក សា​ពូន មី​ដា​ដា​។

តាម​រយៈ​ការ​ច្រៀង​ចម្រៀង ប្អូន គឺ​ចេះ​មក​ពី​ឪពុក និង​ម្តាយ​របស់​ប្អូន​ទាំងស្រុង ដោយ​ឪពុក​ប្អូន​ជា​អ្នក​បង្រៀន​ប្អូន​ដោយ​ផ្ទាល់​នៅ​បទ​កន្លង​មក ចំណែក​ទាក់ទង​ជាមួយ​ការ​ច្រៀង​វិញ គឺ​ប្អូន​ចេះ និង​រៀនសូត្រ​បន្ថែម​ពី​ម្តាយ​ខ្លះ​ៗ​ផង​ដែរ​។

បើ​ទាក់ទង​ជាមួយ​ការ​សម្តែង​វិញ ប្អូន​តារា​ពិមាន​ក៏​ចេះ​សម្តែង ដោយ​ប្អូន​ធ្លាប់​បាន​និយាយ​ថា ប្អូន​ទទួល​បានការ​បង្ហាត់បង្រៀន​ដោយ​ផ្ទាល់​ពី​ម្តាយ ហើយ​ប្អូន​ក៏​មាន​ស្នាដៃ​ជា​បន្តបន្ទាប់​ទៀត ដូច្នេះ​សូម​ជួយ​គាំទ្រ​ផង​។

បើ​ងាក​មក​ស្តាប់ បទ​គ្រី​ស្មាស់​ដែល​បាន​ប្អូន​បាន​ចម្រៀង​វិញ​ពិតជា​ពិ​រោះ​គួរ​អោយ​សរសើរ ដោយ​តាម​រយៈ​បទ​មួយ​នេះ​ហាក់ដូចជា ទទួល​ការ​គាំទ្រ​ជា​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​។

ប្រាកដ​ណាស់ ថ្ងៃ​គ្រី​ស្មា​ស់បាន​ចូល​មក​ដល់ ស្តាប់​បទ​មួយ​នេះ​ហាក់ដូចជា​ពិ​រោះ​មួយ​បែប ដោយ​ប្អូន​ចេះ​លេង​អប​ជាមួយ​ឧបករណ៍ យូ​គូ​លេ​លេ ដោយ​ធ្វើ​អោយ​បទ​មួយ​កាន់តែ​មាន​ពិ​រោះ​រណ្តំ​ចិត្ត​សម្រាប់​អ្នកគាំទ្រ​មួយ​កម្រិត​ទៀត​។

គួរ​រលឹក​ដែរ​ថា ប្អូនស្រី​ដា​រ៉ា​ពិមាន មាន​ដុ​ង​សិល្បៈ​ចម្រៀង សម្តែង និង​លេង​ឧបករណ៍​ភ្លេង​ជាដើម​។​ជា​ចុង​ក្រោយ ប្អូនស្រី សា​ពូន​ដា​រ៉ា ក៏​សូម​គោរព​អរគុណ​ពុក​ម៉ែ​ប្អូន​ជា​ខ្លាំង​ដោយ​តែងតែ​គាំទ្រ​ប្អូន និង​ម្តាយ​ប្អូន ហើយ​ប្អូន​ពុំ​មាន​អ្វី​ច្រើន​នោះ​ទេ ដោយ​មាន​តែ​ពាក្យ​អរគុណ​សម្រាប់​សប្បុរសជន ដែល​ធ្លាប់​ជួយ​កន្លង​មក ហើយ​ប្អូន​មាន​បទ​ចម្រៀង​ថ្ងៃ​បុណ្យ​គ្រី​ស្មាស់​នេះ​ជា​អំណោយ សម្រាប់​ពុក​ម៉ែ អ៊ុំ​ពូ​មីង​តែ​ប៉ុណ្ណោះ​៕ ដោយ៖ រ៉ាន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ