ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​វៀតណាម និង​ចិនដីគោក​២៨​នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ សហ​ការណ៍​ជាមួយនឹង​កម្លាំង​នគរបាល​នៃ​ការិយាល័យ​គ្រប់គ្រង​ជនបរទេស​រាជធានី​ភ្នំពេញ ដោយ​មានការ​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិនដីគោក​សរុប​ចំនួន ២៨​នាក់ (​ស្រី​១​នាក់​) ដែល​កំពុង​តែ​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​ខុសច្បាប់​នៅ​ក្នុង​តំបន់​បឹង​កេងកង​ទី​៣​។ ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែ មិថុនា ឆ្នាំ​២០១៧ នៅ​តាម​បណ្តា​ផ្ទះ​ជួល និង​ហាង​កាហ្វេ​មួយ​ចំនួន ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៨១ លេខ​២៩២ និង​ផ្លូវ​លេខ​២៩៤ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣  ខណ្ឌចំការមន​។

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​ទទួល​បាន​នូវ​បទបញ្ជា​ដោយ​ផ្ទាល់​អំពី​សំណាក់​លោកនាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ កម្លាំង​របស់​លោក​តែងតែបាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​ជនបរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង​។ ដោយ​ក្នុង​ពេល​នេះ​ដែរ កម្លាំង​របស់​លោក​ក៏​បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​ជនបរទេស​នៅ​តាម​បណ្តារ​ផ្ទះ​ជួល និង​ហាង​កាហ្វេ​មួយ​ចំនួន​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៨១ ផ្លូវ​លេខ ២៩២ ផ្លូវ​លេខ ២៩៤ នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន​នេះ​។​ លោក​ឧត្តមសេនីយ៍ទោ​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ប្រតិបត្តិការ​នេះ​ដែរ កម្លាំង​នៃ​នាក​យក​ដ្ឋា​ន​ស៊ើបអង្កេត និង​អនុវត្ត​និ​តិ​វិធី​របស់​លោក បាន​រក​ឃើញ​ជនជាតិ​វៀតណាម​ចំនួន​២៧​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​១​នាក់ និង​បុរស​ជនជាតិ​ចិនដីគោក​ចំនួន​១​នាក់​ផង​ដែរ ដែល​បាន​លួច​ឆ្លង​ដែន​ចូល​មក​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​ខុសច្បាប់​គ្មាន​លិខិតឆ្លងដែន និង​សៀវភៅ​ការងារ​។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​អនុវត្តន៍​ច្បាប់​អន្តោប្រវេសន៍​នេះ​ដែរ កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​និ​តិ​វិធី​របស់​លោក​នឹង​នៅ​តែ​បន្ត​ធ្វើ​ទៅ​លើ​គ្រប់​ជនជាតិ​ដោយ​មិន​ប្រកាន់ពូជសាសន៍​ណា​ឡើយ និង​បន្ត​ប្រតិបត្តិការ​ដូច​ភ្លៀងរលឹម​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ​។ ក្រោយ​ពី​ប្រតិបត្តិការ​នេះ ជា​ជនជាតិ​វៀតណាម​ចំនួន​២៧​នាក់ (​ស្រី​១​នាក់​) និង​ជនជាតិ​ចិន​ចំនួន​១​នាក់​សរុប ២៨​នាក់ ដែល​បាន​នឹង​កំពុង​តែ​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​ខុសច្បាប់​នៅ​ចំណុច​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អគ្គនាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​វិធី​ធ្វើការ​ចាប់​បញ្ជូន​ខ្លួន​ពួក​គេ​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៅ​ទៀត​៕