ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Elon Musk ប្រកាស​ផ្អាក​ការ​លក់​ភាគហ៊ុន Tesla ក្រោម​ហេតុផល​មួយ

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោក Elon Musk បាន​លើក​ឡើង កាលពី​ថ្ងៃ​ទី​២២ ខែធ្នូ ថា លោក​នឹង​ផ្អាក​ការ​

សហរដ្ឋអាមេរិក ៖ លោក Elon Musk បាន​លើក​ឡើង កាលពី​ថ្ងៃ​ទី​២២ ខែធ្នូ ថា លោក​នឹង​ផ្អាក​ការ​លក់​ភាគហ៊ុន​ក្រុមហ៊ុន Tesla ប្រហែល​រយៈពេល​២​ឆ្នាំ ពាក់ព័ន្ធ​នឹង​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ នា​ពេល​អនាគត​។

ការ​លើក​ឡើង​របស់​មហាសេដ្ឋី​អា​មេ​រិ​ក​វ័យ​៥១​ឆ្នាំ​រូប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​ជជែក​ជា​សំឡេង​របស់ Twitter Spaces ដែល​អត្ថាធិប្បាយ​អំពី​បញ្ហា​សេដ្ឋកិច្ច ដោយ​លោក​បាន​និយាយ​ថា លោក​មើលឃើញ​អំពី​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ នៅ​ឆ្នាំ​២០២៣ ខាង​មុខ ហើយ​តម្រូវការ​សម្រាប់​ការ​ទិញ​នៅ​ក្នុង​កម្រិត​ខ្ពស់ នឹង​ធ្លាប់​ទាប​ជាង​។

«​ខ្ញុំ​នឹង​មិន​លក់​ភាគហ៊ុន​របស់ Tesla ទេ​។ ខ្ញុំ​មិនដឹង​ច្បាស់​ថា​មាន​រយៈពេល​ប៉ុន្មាន​នោះ​ទេ ប្រហែលជា​២​ឆ្នាំ ចាប់ពី​ពេល​នេះ​ទៅ​។ ប្រាកដ​ណាស់​ប្រហែល​មិនមែន​ឆ្នាំ​ក្រោយ ហើយ​ក៏​ប្រហែលជា​មិនមែន​ជា​ឆ្នាំ​បន្ទាប់​នោះ​ផង​ដែរ​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Elon Musk​។

ភាគហ៊ុន​របស់​ក្រុមហ៊ុន Tesla បាន​កើនឡើង ៣% នៅ​ក្នុង​តម្លៃ ១២៩.២៣​ដុល្លារ ក្នុង​ការ​ជួញដូរ​ក្រោយ​ម៉ោង​។

ប៉ុន្តែ​ទោះ​យ៉ាងណា ភាគហ៊ុន Tesla បាន​ធ្លាក់​ចុះ ៩% បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ផ្តល់​ការ​បញ្ចុះតម្លៃ​រហូត​ដល់ ៧,៥០០​ដុល្លារ ដល់​អ្នក​ប្រើប្រាស់​នៅ​សហរដ្ឋអាមេរិក ដែល​ជំរុញ​ឱ្យ​មានការ​ព្រួយបារម្ភ​របស់​វិនិយោគិន​អំពី​ការ​បន្ទន់​តម្រូវការ នៅ​ពេល​ដែល​សេដ្ឋកិច្ច​ធ្លាក់​ចុះ​។

គួរ​រំលឹក​ថា កាលពី​ស​ប្តា​ហ៍​មុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla បាន​លក់​ភាគហ៊ុន​ចំនួន ២២​លាន​ហ៊ុន ដែល​មាន​តម្លៃ​រហូត​ដល់ ៣.៥៨​ពាន់​លាន​ដុល្លារ នៅ​ក្នុង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​។ នេះ​បើ​យោង​តាម​ឯកសារ​បទ​ប្បញ្ញត្តិ​មួយ​៕ (​ដកស្រង់​ចេញពី Fox Business)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ