រាជធានីភ្នំពេញ ៖ សូមចូលរួមអបអរសាទរ ចំពោះតារាចម្រៀងប្រុសវ័យក្មេងតូចល្អិត មានសមត្ថភាពខ្ពស់ ពេជ្រ ថៃ ពេលនេះបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងលទ្ធផលបាននិទ្ទេស C សម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ។ នេះបើយោងតាមសេចក្ដីប្រកាសលទ្ធផលរបស់ក្រសួងអប់រំយុវជន និងកីឡា។
![Picture]()
ជាការពិតណាស់ តារាចម្រៀងប្រុស មាឌតូចល្អិត មានកម្ពស់ទាប ពេជ្រ ថៃ រៀនថ្នាក់ទី១២ នៅវិទ្យាល័យមោងឫស្សី ស្រុកមោងឫស្សី ខេត្តបាត់ដំបង ហើយបច្ចុប្បន្នមានអាយុ ១៧ឆ្នាំ។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព នៃកម្មវិធី60Buzz តាមប្រព័ន្ធទូរស័ព្ទ ពេជ្រថៃ បានប្រាប់ថា ប្អូនប្រុសពិតជាប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងលទ្ធផលទទួលបាននិទ្ទេស« C» ដែលជាលទ្ធផលមួយល្អមែនទែន។
![Picture]()
ពេជ្រ ថៃ បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំងស្ទើរតែយកអ្វីមកប្រៀបពុំបាននៅពេលដឹងថា ប្រឡងជាប់ ហើយទទួលបាននិទ្ទេស« C» ដូចទៅ និងអ្វីដែលតារាប្រុសរូបនេះរំពឹងទុកថា និងទទួលបានលទ្ធផលបែបនេះ។
យ៉ាងណាមិញ ពេជ្រ ថៃ ក៏បានលើកឡើងថា ប្អូនជាសិស្សមួយរូបដែលមានសមត្ថភាពល្អគួរសម្យ ដូចទៅ និងមិត្តរួមថ្នាក់ផងដែរពោលចំណេះដឹងប្អូនមិនល្អឥតខ្ចោះ ឬខ្លាំងលើសគេឯងឡើយណាមួយតាំងពីប្អូនប្រឡូកក្នុងសិល្បៈមកការសិក្សារបស់ប្អូនក៏រៀនសូត្រមិនបានជាប់លាប់ស្និតដូចសិល្បៈឡើយ។
តែទោះជាមមាញឹក លើសិល្បៈពេជ្រ ថៃ ក៏មិនបោះបង់ចោលឡើយចំពោះការសិក្សាព្រោះជាក្ដីស្រមៃរបស់ប្អូន ក៏ដូចជា មានការជម្រុញលើកទឹកចិត្តពីម៉ាក់ប៉ា ហើយជាពិសេសប្អូនក៏ចង់សម្រេចក្ដីស្រមៃ យកសញ្ញាបត្រមួយសន្លឹកនេះមកជូនគ្រួសារសាច់ញាតិ និងអ្នកគាំទ្រផងដែរ។
![Picture]()
ទន្ទឹម និងការប្រឡងជាប់ពេជ្រ ថៃ បានបង្ហាញ និងទម្លាយគ្មានសល់ពីបទពិសោធន៍របស់ខ្លួនថា ក្នុងរយៈពេល១ខែពេញ មុនពេលប្រឡង ប្អូនបានផ្អាកមិនទទួលការងារសិល្បៈច្រើនឡើយ ពោល១ខែពេញមុនប្រឡងប្អូនទទួលការងារ ប្រគុំតន្ត្រីត្រឹមតែ២ប៉ុណ្ណោះ ហើយពេលវេលានៅសល់ទាំងប៉ុន្មាន ប្អូនបានយកមកចំណាយខិតខំប្រឹងប្រែងរៀនសូត្រទាំងយប់ថ្ងៃស្ទើរមិនបានសម្រាកឡើយ ដោយប្អូនបានរំលឹកវិញ្ញាសារចាស់ៗ និងវិញ្ញាសារថ្មីៗដែលលោកគ្រូអ្នកគ្រូបានបង្រៀន យកមកមើល និងខិតខំធ្វើរហូតទទួលបានលទ្ធផលជាទីគាប់ចិត្ត។
ជាមួយគ្នានេះ ពេជ្រ ថៃ ក៏បានធ្វើការអរគុណទៅកាន់គ្រួសារឪពុកម្ដាយ យាយតា និងបងប្អូនសាច់ញាតិទាំងអស់ ដែលបានជម្រុញលើកទឹកចិត្តប្អូនប្រុសក្នុងការសិក្សារៀនសូត្រតាំងពីថ្នាក់តូចរហូតបញ្ចប់ថ្នាក់ទី១២ ជាពិសេសអរគុណទៅកាន់លោកគ្រូ អ្នកគ្រូតាំងពីថ្នាក់តូចរហូតដល់បញ្ចប់ការសិក្សាថ្នាក់ទី១២ ដែលបានចំណាយពេលវេលា និងកម្លាំងកាយចិត្ត ក្នុងការផ្ទេរចំណេះដឹងបង្ហាត់បង្រៀន និងផ្ដល់ដំបូលន្មានល្អៗមកកាន់ប្អូនប្រុសរហូតធ្វើឲប្អូនទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត ជោគជ័យជាមួយការសិក្សា ក្នុងលទ្ធផលនិទ្ទេស C ។ ទលើសពីនេះទៀត ពេជ្រ ថៃ ក៏មិនភ្លេចគុណអ្នកគាំទ្រនោះដែរ ដោយប្អូនបានថ្លែងអំណរគុណទៅដល់អ្នកគាំទ្រទាំងអស់ ដែលបានស្រលាញ់ចូលចិត្ត និងគាំទ្រប្អូនប្រុសរហូតមកដែលវាជាផ្នែកមួយជម្រុញលើកទឹលចិត្តប្អូនឲ្យតស៊ូខិតខំទាំងការសិក្សា និងវិស័យសិល្បៈ ។
![Picture]()
តាមរយៈបទសម្ភាសន៍ ពេជ្រ ថៃ បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីទទួលបានលទ្ធផលល្អ ជាប់បាក់ឌុបហើយនោះប្អូន និងបន្តការសិក្សានៅសកលវិទ្យា ហើយជំនាញដែលប្អូនស្រលាញ់ពេញចិត្ត និងចង់រៀនបន្ត គឺជំនាញនីតិសាស្ត្រ ដែលជាផ្នែកច្បាប់ ហើយចំពោះថ្ងៃខាងមុខមានការផ្លាស់ប្អូរឬអត់ ប្អូនមិនទាន់អាច និងជម្រាបជូនបាននោះទេ ពោលគឺមើលទៅតាមកាលៈទេសៈផងដែរ៕ដោយ ៖ រ៉ាន់
![Picture]()
ចែករំលែកព័តមាននេះ