ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បាត​តាម​មូលដ្ឋាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន​២​នាក់

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍រ​ដ្ធ​បាល​ភូមិធំ​សហ​ការណ៍​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ​ល្បាត​តាម​មូលដ្ឋាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​២​នាក់ កាលពី​វេលា​ម៉ោង​២០​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវលំ​ស្ថិត​ក្នុងភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ពាក់ព័ន្ធ​ករណី​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដើម្បី​ប្រើប្រាស់ ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ទី​១.​ឈ្មោះ វ៉ែន ពេជ្រ​សុ​ជាតិ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សម្អាងការ មាន​ទីលំនៅ​ភូមិ​យក​បាត្រ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ និង​ទី​២.​ឈ្មោះ ស៊ុំ បូ​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​សហ​ការណ៍​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ ជិះ​ម៉ូតូ​ល្បាត​តាម​មូលដ្ឋាន​ដើម្បី​រក្សា​ការពារ​សន្តិសុខ ជូន​ប្រជាពលរដ្ឋ​ដូច​សព្វដង លុះ​មក​ដល់​ត្រង់​ផ្លូវលំ​ចំណុច​ខាងលើ ក៏​បាន​ជួប​ជនសង្ស័យ​២​នាក់ កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ស្កុប​ពី​អាយ ព​ណ៏​ទឹកដោះគោ ពាក់​ស្លាក​លេខ ភ្នំពេញ ១CB-២០៨៤ ឌុ​ប​គ្នា ដោយ​មានការ​សង្ស័យ កម្លាំង​ក៏​បាន​ឃាត់​ឲ្យ​ឈប់ ធ្វើការ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់​តូច និង​ដកហូត​បាន​ទូរស័ព្ទ​ដៃ​២​គ្រឿង ក៏​ឃាត់ខ្លួន​យក​មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ស៊ុំ បូ​រ៉ា បាន​សារភាព​ថា ថ្នាំ​ញៀន​នេះ​គឺ​ពិតជា​របស់​ខ្លួន ដែល​បាន​ទិញ​ពី​ឈ្មោះ គឹ​ម សៀង​ហៃ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ដើម្បី​យក​មក​ប្រើប្រាស់ ។ យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​២​នាក់ រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​នគរបាល​ប៉ុស្តិ៍​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ចាត់ការ​បន្ត​តាម​នីតិវិធី ៕