ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ចុះ​រុះរើ​របាំង​ធ្នួ​ស​ដាក់​ដាយ​ចាប់​ត្រី​នៅ​ព្រែក​ប្រណាក​ភូមិ​ក្បាល​កន្លង់​

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មានការ​ប្ដឹង​ទាស់​ពី​ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ​នៅ​ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ​ស្រុក​ជ្រុល​គី​រី ដែល​តវ៉ា​មិន​ឲ្យ​សហគមន៍​នេសាទ​អន្លង់​មេត្រី​សែន​ជ័យ លក់​ព្រែក​ប្រណាក​ទៅ​ឲ្យ​ឈ្មួញ​ ដើម្បី​ធ្វើ​នេសាទ​ឯកជន​នោះ​មក នៅ​ថ្ងៃ​ទី​២២ ​ខែធ្នូ…

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មានការ​ប្ដឹង​ទាស់​ពី​ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ​នៅ​ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ​ស្រុក​ជ្រុល​គី​រី ដែល​តវ៉ា​មិន​ឲ្យ​សហគមន៍​នេសាទ​អន្លង់​មេត្រី​សែន​ជ័យ លក់​ព្រែក​ប្រណាក​ទៅ​ឲ្យ​ឈ្មួញ​ ដើម្បី​ធ្វើ​នេសាទ​ឯកជន​នោះ​មក នៅ​ថ្ងៃ​ទី​២២ ​ខែធ្នូ ​នេះ បន្ទាប់​ពី​មាន​កិច្ច​អន្តរាគមន៍​ពី​ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលខេត្ត​កំពង់ឆ្នាំង  ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត បាន​ចាត់​ឱ្យ​មន្ត្រីជំនាញ​ជលផលចុះ​រុះរើ​របាំង​ដាក់​ដាក់​ដាយ​ចាប់​ត្រី​នោះ​ហើយ គឺ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។

លោកងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ខេត្ត​កំពង់​ឆាំ្ន​ង​បាន​បញ្ជាក់​ថា របាំង​ធ្នួ​ស​ដាក់​ដាយ​ចាប់​ត្រី ត្រូវ​បាន​រុះរើ​តាំងពី​រសៀល​ថ្ងៃ​ទី​២១ ធ្នូ ម្សិលមិញ ប៉ុន្តែ​មិន​ទាន់​ហើយ ទើប​បាន​​បន្ត​រុះរើ មក​ដល់​ថ្ងៃ​ទី២២ ខែធ្នូ​នេះ ឬ​អាច​បន្ត​ដល់​ស្អែក​ទៀត ទើបបាន​រួចរាល់​ព្រោះ​របាំង​នេះ​មាន​ទំហំ​ធំ​។

គួររំលឹក​ដែរ​ថា​ សហគមន៍​នេសាទបានលក់​ព្រែក​ប្រណាកទៅ​ឲ្យ​ឯកជន​ធ្វើ​នេសាទ ដោយ​យក​លេសយក​ថវិកា​មក​អភិវឌ្ឍន៍សហគមន៍​នេសាទ និង​អភិវឌ្ឍន៍​មូលដ្ឋាន​នៅ​ទីនោះ ។ ​ប៉ុន្តែ មិន​ដែល​បាន​កសាង​បាន​អ្វី​ទេ រយៈកាល​ច្រើន​​ឆ្នាំ​កន្លង​មក យក​លុយ​ចែក​គ្នា​ចាយ ធ្វើ​ឱ្យ​ជួប​ការ​លំបាក ដល់​ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ ទាំង​ការ​ធ្វើ​ដំណើរ និង​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ ។

ដោយហេតុ​នេះ​ហើយ​ ទើប​ប្រជាពលរដ្ឋ​សំណូមពរ​មិន​ឲ្យ​លក់​ព្រែក​ប្រណាក​ទៅ​ឲ្យ​ឯកជន​នោះ​ទៀត​ឡើយ ហើយ​ត្រូវ​បាន​ក្រសួងកសិកម្ម ក៏​ដូច​ជា​អភិបាលខេត្ត​បញ្ជា​ឲ្យ​រុះរើ​របាំង​នោះ​ចេញ​តាម​សំណូមពរ​ប្រជាពលរដ្ឋ​ដែល​ទុក​នេសាទ​ជា​លក្ខណៈ​គ្រួសារ​។

ប្រជាពលរដ្ឋ​ក្នុងភូមិ​ក្បាល​កន្លង់ចំនួន​៣០៤​គ្រួសារ សូម​ថ្លែងអំណរគុណឯកឧត្តម​អភិបាលខេត្ត និង​ក្រសួងកសិកម្ម​ដែល​បាន​សម្រេច​ឲ្យ​សហគមន៍​នេសាទ​រុះរើ​របាំង​ធ្នស់​ដាក់​ដាយ​ចាប់​ត្រី​នោះ​ចោល​វិញ ​៕​

អត្ថបទសរសេរ ដោយ