ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនក្រមុំ​អាយុ​៩៣​ឆ្នាំ​ប្រកាស​រើស​រ៉ូ​បរៀប​ការ

6 ឆ្នាំ មុន

អូស្ត្រាលី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា លោកយាយ​ចាស់​អាយុ​៩៣​ឆ្នាំ​ម្នាក់ ប្រកាស​ឲ្យ​មហាជន​លើ​បណ្តាញ​សង្គម​ជួយ​រើស​រ៉ូ​បរៀប​ការ​ឲ្យ​ខ្លួន​។

ពិតជា​មិនធម្មតា​ទេ ដែល​យើង​មានកូន​ក្រមុំ​អាយុ​៩៣​ឆ្នាំ​ចូល​រោង​!

លោកយាយ Sylvia Martin បាន​ដើរ​ទិញ​រ៉ូ​បរៀប​ការ​នៅ​ហាង Birdnest ដែល​ជា​ហាង​មួយ​នៅ​រដ្ឋ New South Wales ប្រទេស​អូស្ត្រាលី​។ លោកយាយ​បាន​សាក​រ៉ូ​ប​៤​សម្រាប់ ហើយ​ក៏​បង្ហោះ​ឲ្យ​គេ​ជួយ​ឲ្យ​យោបល់​។

លោកយាយ​បាន​សម្រេចចិត្ត​យក​រ៉ូ​ប​មួយ​ដែល​មាន​តម្លៃ​ដល់​ទៅ​៣៤៩​ដុល្លារ​សហរដ្ឋអាមេរិក​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោកយាយ​នឹង​ចូល​រោង​ជាមួយនឹង​លោកតា Frank ដែល​ជា​អនាគត​ស្វាមី​របស់​លោកយាយ​។ ពួក​គាត់​ទាំង​ពីរ​នាក់​បាន​ស្គាល់គ្នា​យូរណាស់​មក​ហើយ តែ​លោកយាយ​តែងតែ​បដិសេធ​នៅ​ពេល​លោកតា​សុំ​រៀប​ការ​។ លើក​នេះ លោកតា Frank បាន​សម្រេច​ក្តី​បំណង​របស់​គាត់​ហើយ​៕