ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ស​ង្ស័យ​​ប្រើ​​ហិ.ង្សា​​​យក​កាំ.បិ.ត​ដេញ​កា.ប់​អ្នក​ផឹក​កាហ្វេរត់​​ផ្អើល

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​ ៖ ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​មក​ហាង​កាហ្វេ​ដៃ​កាន់​កាំបិត​ផ្គា.ក់​បាន​រករឿង​ជេរ​ប្រមាថ​លើ​អ្នក​ផឹក​កា​ហ្វេហើយ​បាន​ប្រើ​អំពើ​ហិ.​ង្សា​កា.ប់​ទៅ​លើ​បុរស​វ​យ័​ចំណាស់​ម្នាក់​ចំ.​កដៃ​បណ្តាល​ឱ្យ​របួសធ្ងន់​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ ។ បន្ទាប់​មក ​ជន​បង្ករ​រូប​នោះ​បាន​ដេញ​កា.ប់​មន្ត្រី​ប៉ូ​លិស​ម្នាក់​រត់​ចូល​ដល់​ក្នុងផ្ទះ​ទៀត​ផង​ ដែល​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​ព្រឹកថ្ងៃ​ទី​២១ ខែធ្នូ នៅ​ផ្សារឆ្នាំង…

ខេត្តកំពង់ឆ្នាំង​ ៖ ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​មក​ហាង​កាហ្វេ​ដៃ​កាន់​កាំបិត​ផ្គា.ក់​បាន​រករឿង​ជេរ​ប្រមាថ​លើ​អ្នក​ផឹក​កា​ហ្វេហើយ​បាន​ប្រើ​អំពើ​ហិ.​ង្សា​កា.ប់​ទៅ​លើ​បុរស​វ​យ័​ចំណាស់​ម្នាក់​ចំ.​កដៃ​បណ្តាល​ឱ្យ​របួសធ្ងន់​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ ។ បន្ទាប់​មក ​ជន​បង្ករ​រូប​នោះ​បាន​ដេញ​កា.ប់​មន្ត្រី​ប៉ូ​លិស​ម្នាក់​រត់​ចូល​ដល់​ក្នុងផ្ទះ​ទៀត​ផង​ ដែល​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​ព្រឹកថ្ងៃ​ទី​២១ ខែធ្នូ នៅ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ ។

ជនសង្ស័យ​ដែល​បាន​ជេរ​ប្រមាថ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ផឹក​កាហ្វេ​នៅ​ពេល​ទៀប​​ភ្លឺ​ និង​បង្ក​ការ​ភ្ញាក់ផ្អើល​ខាងលើ​នេះ​ មានឈ្មោះ ឈិ​ន បូ​រ៉ា​ ហៅ​ស្រស់ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ មានមុខ​របរ​ជាអ្នក​​រត់​ម៉ូតូឌុប ដែល​មាន​ទីលំនៅ​ស្ថិត​នៅ​ក្នុងភូមិ​ផ្សា​ឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​និង​ខេត្តកំពង់​ឆ្នាំង​ ។ ដោយឡែក​ ជន​រង​គ្រោះ​​​មានឈ្មោះ ងិ​ន ជួរ ភេទ​ប្រុស​ អាយុ​៧៨​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ផ្សា​លើ ​សង្កាត់​ផ្សា​ឆ្នាំង​ ក្រុង​និង​ខេត្តកំពង់ឆ្នាំង​ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​អោយ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​នៅ​ដៃ​មាន​កាន់​កាំ​.បិ.ត​ផ្គាក់ជិះ​​ស្រែក​ជេរ​នៅ​ខាង​មុខ​ហាង​កា​​ហ្វេ​ និង​បាន​ដើរទៅ​កាប់.​ជន​រង​គ្រោះ​ខាងលើ​ បណ្តាល​អោយ​រង​របួសធ្ងន់​បាក់ដៃ​ និង​បាន​ដើរ​ចូល​មក​ក្នុង​ហាង​ការ​ហ្វេ​ដេញ​កា.ប់​មន្ត្រី​នគ​របាល​រត់​ចូល​ទៅ​ក្នុង​ហាង​ដើម្បី​គេចខ្លួន ។

ប្រភព​ដដែល​បាន​បន្ត​ថា ​ជនសង្ស័យ​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី​។ ក្រោយ​ពេល​កើតហេតុ ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បង្ក​អំពើ​ហិ​ង្សា​នៅ​នឹង​កន្លែង ហើយ​បញ្ជូន​មក​អធិការ​ក្រុង​កំពង់ឆ្នាំង និង​បាន​បញ្ជូន​បន្ត​ទៅ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​ ដើម្បី​ធ្វើការ​សាកសួរ​ ​ក​សាង​ឯកសារ​តាម​និ​តិ​វិធី​ផង​ដែរ ។

ដោយឡែក ​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​ឯកជន​មួយ​កន្លែង​ក្នុង​ខេត្តកំពង់ឆ្នាំង​ផង​ដែរ​៕​​

អត្ថបទសរសេរ ដោយ