ខេត្តកំពត ៖ ពលរដ្ឋម្នាក់បានចំណាយថវិកាផ្ទាល់ខ្លួនទិញសត្វក្ងោកដែលជាសត្វដ៏កម្រមានចំនួន៣៩ក្បាល មកចិញ្ចឹមនៅលើ «ភ្នំក្បាលរមាស ឫភ្នំនាងសេដាអោន» ស្ថិតក្នុងតំបន់ការពារបេតិក
ភណ្ឌវប្បធម៌ជាតិ ក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ។

បើតាមការឱ្យដឹងពីអ្នកចិញ្ចឹមសត្វក្ងោកនេះ មានឈ្មោះហា ប្រុស បានប្រាប់អោយដឹង កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ថា គាត់មានដីចម្ការនៅជើងភ្នំនេះ ប៉ុន្តែបើគិតពីជីវភាពគ្រួសារនៅមានកម្រឹតទាប គ្រួសារគាត់ក៏បានបង្កើតកន្លែងលក់នំបាញ់ឆែវមួយទៀតនៅលើភ្នំ ដោយមានធ្វើខ្យូសម្រាប់អង្គុយកម្សាន្តលេងនៅលើភ្នំផងដែរ។

លោកហា ប្រុស បាននិយាយថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ភ្ញៀវទេសចរក៏ដូចជាអ្នកភូមិ អ្នកស្រុក មិនសូវឡើងមកពិសារនំបាញ់ឆែវគាត់ទេ គាត់ក៏មានគំនិតមួយទៀតទិញសត្វក្ងោកដែលជាសត្វកម្រយកមកព្រលែងលើភ្នំនេះចំនួន39ក្បាល គ្រាន់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកំសាន្ត និងមានការលក់នំបាញ់ឆែវផង។

លោកហាប្រុសនិយាយទៀតថា ក្ងោក40ក្បាលនេះ មានតូចមាន ធំ និងញី-ឈ្មោល ។ គាត់ទិញគេតាមអនឡាញ តែងាប់អស់ខ្លះហើយដោយទិញមកដំបូងគាត់មិនទាន់ដឹងពីរបៀបការចិញ្ចឹម។

ទន្ទមឹនេះ ក៏មានអាជ្ញាធរស្រុកទឹកឈូ រួមទាំងលោកពៅ រតនៈ អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រ សិល្បៈខេត្ត បានឡើងទៅពិនិត្យជាក់ស្ដែងម្ដងទៀតនៅលើភ្នំនាងសេដាអោន ឬភ្នំក្បាលរមាស ដោយមានគេលួចកាប់ស្កាព្រៃទន្ទ្រានយកដីតំបនការពារបេតិកភណ្ឌវប្បធម៏ជាតិ ។ តែពេលចុះទៅដល់ គឺមិនបានឃើញអ្វីគួរអោយប្រែប្រួលឡើយ ។

ដោយឡែក អ្នកចិញ្ចឹមក្ងោកនៅលើភ្នំបានជួយលើកទឹកចិត្តគាត់បន្ថែមទៀត ដែលគាត់មានគំនិតចិញ្ចឹមក្ងោកទាក់ទាញភ្ញៀវអោយមកទទួលទាននំបាញឆែវរបស់គាត់។


ចែករំលែកព័តមាននេះ