បុណ្យសែននំអ៊ី តែងតែប្រារព្ធធ្វើឡើងដោយប្រជាពលរដ្ឋចិន ឬអ្នកជាប់ខ្សែស្រឡាយចិន ក្នុងរដូវរងារ នៅថ្ងៃទី២២ ធ្នូ ជារៀងរាល់ឆ្នាំ ឬថ្ងៃទី២១ ខែធ្នូ ប្រសិនបើចំឆ្នាំ ដែលលើកខែ។
![Picture]()
សម្រាប់គ្រួសារជនជាតិចិន ឬខ្មែរដែលមានសែស្រឡាយចិន ជាការពិតណាស់ នៅក្នុងខែធ្នូ មានកម្មវិធីសែនដ៏ល្បីមួយផងដែរ នោះគឺ ពិធីបុណ្យ Dongzhi Festival ដែលគេនឹងប្រារព្ធពិធីសែននំអ៊ី និងទទួលទាននំអ៊ី Tangyuan នេះជួបជុំគ្នា។
បុណ្យសែននំអ៊ី ប្រារព្ធឡើងនៅថ្ងៃទី២២ ខែធ្នូ ជារៀងរាល់ឆ្នាំ ដោយប្រជាពលរដ្ឋចិន ឬអ្នកជាប់ខ្សែស្រឡាយចិន។ អាហារពិសេសក្នុងពិធីនេះគឺនំអ៊ី ដែលតំណាងឱ្យការជួបជុំគ្នា។ អ្នកខ្លះនិយមនំគ៊ាវជាង។ ពិធីនេះមានដើមកំណើតចាប់ពី រាជ្សវង្សហាន មក។ ថ្ងៃនេះ គឺជាថ្ងៃមួយប៉ុណ្ណោះក្នុងមួយឆ្នាំដែលរយៈពេលថ្ងៃលឿនជាងពេលយប់ ហើយពេលយប់យូរជាងពេលថ្ងៃ។នៅកម្ពុជា ដល់ថ្ងៃហ្នឹង យើងដឹងតែទៅផ្សារ ហើយទិញនំអ៊ីមកបរិភោគតែប៉ុណ្ណឹង (សម្រាប់អ្នកមិនជាប់ចិន)។
![Picture]()
ពិធីបុណ្យនេះ តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ នៅក្នុងថ្ងៃទី២២ ខែធ្នូ តែឆ្នាំខ្លះក៏ប៉ះចំថ្ងៃទី២១ ខែធ្នូដែរ ដោយឆ្នាំ២០២២នេះ ពិធីសែននំអ៊ី គឺចំថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២។
ជាការពិតណាស់ ពិធីសែននំអ៊ីនេះ ត្រូវបានគេជឿថា ជាពិធីជួបជុំគ្រួសារមួយ ដោយញាតិមិត្តបងប្អូនជិតឆ្ងាយដែលនៅបែកគ្នានឹងមកជួបជុំគ្នាឡើងវិញ ព្រមទាំងជាពិធីសិរីសួស្តីសម្រាប់ដាច់ឆ្នាំចាស់ ចូលឆ្នាំថ្មី នៅក្នុងការកើនឡើងអាយុ ១ឆ្នាំទៀតផងដែរ៕
![Picture]()
ចែករំលែកព័តមាននេះ