ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែខ្លួនទៅ…កុំឱ្យ​ជ្រុលជាងនេះ​

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា ជនសង្ស័យ​​​៥​នាក់ ត្រូវ​​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ
កម្លាំង​​​ខេត្តចាប់​ខ្លួន​បាន​ កាលពី​​វេលា​ម៉ោង០​៣ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ​មិថុនា ​ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ​​ក្នុងភូមិ​ទួល​ក្រឡាញ់​ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈ​​កំពុង​ធ្វើ​សកម្មភាព ​។​

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា ជនសង្ស័យ​​​៥​នាក់ត្រូវ​​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ
កម្លាំង​​​​​ខេត្តចាប់​ខ្លួន​បាន​ កាលពី​​វេលា​ម៉ោង០​៣ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ​មិថុនា ​ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ​​ក្នុងភូមិ​ទួល​ក្រឡាញ់​ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈ​​កំពុង​ធ្វើ​សកម្មភាព ​។​

ក្នុងនោះ កម្លាំងបាន​ដកហូត​វត្ថុ​តាង​ មាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​៤កញ្ចប់ (​១​​កញ្ច​​​ធំ)​ ម៉ូតូ​​២​គ្រឿង ទូរស័ព្ទ​៣​គ្រឿង ប្រាក់​​៩​ម៉ឺន​រៀល និង​ឧបក​រណ៍​​មួយ​ចំនួន​ទៀត ។​

​ជនសង្ស័យ​ទាំង​៥​នាក់ ​១​-ឈ្មោះ​ម៉ាត់ អ៊ុ​ល​វី ភេទប្រុស ​អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​អណ្ដូង​ស្នាយ ស្រុក​រលាប្អៀរ ២-​ឈ្មោះ​សឿ​ន ធា​រ៉ា ភេទប្រុស ​អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​​ក្នុងភូមិ​ឃុំ​ជ្រៃ​បាក់ ​ឃុំ​ជ្រៃ​បាក់ ស្រុក​រលា​ប្អៀរ ៣-​ឈ្មោះ​ម៉​ន ភា​រ៉េ​ន ភេទប្រុស​ អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ឃ្លៃ ឃុំ​ជ្រៃ​បាក់ ៤​-ឈ្មោះ សំណាង សេង​ឌី ភេទប្រុស​ អាយុ​១៨ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ជា​រៅ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ និង​៥-ឈ្មោះយូ ឡង់ ភេទ ភេទប្រុស​ អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្ដូង​ច្រុះ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។

​បច្ចុប្បន្ន ​​កម្លាំង​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។