ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ចិន​ពង្រីក​ផ្លូវ​រង​ការ​រិះគន់​ពី​ពលរដ្ឋ បើ​មិន​​ឱ្យ​លុយ​ ​កាយ​ផ្ដាច់​ផ្លូវ​​និងកាយ​អាចម៍​ដី​លក់

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​អម​សងខាង​ផ្លូវជាតិ​លេខ​33 និង​ផ្លូវ​លេខ​31​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត មានការ​ត្រេកអរ​យ៉ាង​ខ្លាំង​ដោយសារ​តែ​ក្រុមហ៊ុន​ចិន បាន​ចាប់​ដំណើរការ​ស្ថាបនា​ពង្រីក​ផ្លូវជាតិ​ទាំង​ពីរ​ខ្សែ​ឱ្យ​កាន់តែ​ធំ​ទូលាយ​សម្រាប់​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ភូមិសាស្ត្រ​កំពត​-​កែប​-​តានី​ទូក​មាស​-​កំពង់ត្រាច ត​ភ្ជាប់​ដល់​ផ្លូវបំបែក​គូស​ត្រាំកក់​តាកែវ ។ ប៉ុន្តែ​អ្វី​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​និយាយ​មិន​កំ​ចៃ​មាត់​នោះ គឺ​ខាង​ចិន​បាន​ឈរ​បញ្ជា​អោយ​គ្រឿង​ចក្រ​កាយ​ដី​ពីមុខ​ផ្ទះ​ប្រជាពលរដ្ឋ​លក់​ក្នុង​មួយ​ឡាន​3​ម៉ឺន​រៀល…


ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​អម​សងខាង​ផ្លូវជាតិ​លេខ​33 និង​ផ្លូវ​លេខ​31​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត មានការ​ត្រេកអរ​យ៉ាង​ខ្លាំង​ដោយសារ​តែ​ក្រុមហ៊ុន​ចិន បាន​ចាប់​ដំណើរការ​ស្ថាបនា​ពង្រីក​ផ្លូវជាតិ​ទាំង​ពីរ​ខ្សែ​ឱ្យ​កាន់តែ​ធំ​ទូលាយ​សម្រាប់​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ភូមិសាស្ត្រ​កំពត​-​កែប​-​តានី​ទូក​មាស​-​កំពង់ត្រាច ត​ភ្ជាប់​ដល់​ផ្លូវបំបែក​គូស​ត្រាំកក់​តាកែវ ។

ប៉ុន្តែ​អ្វី​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​និយាយ​មិន​កំ​ចៃ​មាត់​នោះ គឺ​ខាង​ចិន​បាន​ឈរ​បញ្ជា​អោយ​គ្រឿង​ចក្រ​កាយ​ដី​ពីមុខ​ផ្ទះ​ប្រជាពលរដ្ឋ​លក់​ក្នុង​មួយ​ឡាន​3​ម៉ឺន​រៀល និង​រថយន្ត​កង់​10​ក្នុង​មួយ​ឡាន​10​ម៉ឺន​រៀល ។ នេះ​បើ​យោង​តាម​ការ​អះអាង​ពី​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ម្ចាស់​រថយន្ត​របស់​ចិន​។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្ដេច​គង់ ក្នុងស្រុក​បន្ទាយមាស បាន​និយាយ​ថា ខាង​ចិន​ដែល​ឈរ​បញ្ជា​គ្រឿងចក្រ​នេះ ពិតជា​គ្មាន​ធម៌​មេត្តា​ទេ បើ​អោយ​លុយ​ទៅ​ចិន ចិន​ទុក​ផ្លូវ​អោយ​ចូល​ផ្ទះ តែបើ​ចិន​​​ទារ​​លុយ​ហើយ ពលរដ្ឋ​អោយ​​តិច​​គ្រវីក្បាល ហើយ​កាយ​ផ្ដាច់​មិន​ទុក​ផ្លូវ​អោយ​ដើរ​ទេ សូ​ម្បី​តែ​ផ្លូវលំ​ក៏​​កាយ​ផ្ដាច់​ចោល​មិន​អោយធ្វើ​ចរាចរណ៍​ដែរ​។

ប្រជាពលរដ្ឋ​ខ្លះ​ទៀត​ក៏​ចំណាយ​ប្រាក់រហូត​ដល់​50​ម៉ឺន​រៀល ធ្វើ​ជា​ស្ពាន​បណ្តោះអាសន្ន​ចូល​ទៅ​លំនៅ​ឋាន​ទៀត ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ