ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អែកនេះ! ដឹងលទ្ធផលប្រឡងបាក់ឌុបហើយ សម្រាប់អ្នកភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃ២៣ នៅតាមបណ្តារាជធានីខេត្តផ្សេង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​ការ​បូក​ពិន្ទុ​មាន​ភាព​លឿន​ឆាប់រហ័ស​ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​)​មុន​ការ​គ្រោងទុក​ដោយ​មក​ប្រកាស​នៅ​ថ្ងៃ​ទី​២២ ធ្នូ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល…

រាជធានី​ភ្នំពេញ ៖ ដោយសារ​ការ​បូក​ពិន្ទុ​មាន​ភាព​លឿន​ឆាប់រហ័ស​ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​)​មុន​ការ​គ្រោងទុក​ដោយ​មក​ប្រកាស​នៅ​ថ្ងៃ​ទី​២២ ធ្នូ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល និង​ថ្ងៃ​២៣ ធ្នូ នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើក​ឡើង​ថា នឹង​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៥ ធ្នូ ២០២២ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល នា​រសៀល​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២២ ចាប់ពី​ម៉ោង​១៥:០០ នាទី និង​នៅ​ខេត្ត​ដទៃ​ទៀត នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២២​។

ក្រសួង​ក៏​បាន​ឲ្យ​លោក លោកស្រី​ប្រធាន ចាត់តាំង​តំណាង​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​លិខិត​ឧទ្ទេសនាម ដែល​ប្រើប្រាស់​ថវិកា​អង្គភាព​មន្ទីរ​សាមី ឱ្យមក​ទទួលយក​បញ្ជី​ប្រកាស​លទ្ធផល​ប្រឡង​តាម​មណ្ឌល​សំ​ណេ​រ​ក្នុង​រាជធានី ខេត្ត នៅ​បន្ទប់​បូក​សរុប​របាយការណ៍ អគារ​រដ្ឋបាល ចៅពញា​ហុ​ក ជាន់​ទី​៥ ដើម្បី​យក​ទៅ​បិទ​ផ្សាយ​នៅ​តាម​មណ្ឌល​សំ​ណេ​រ​នីមួយ​ៗ តាម​កាលបរិច្ឆេទ និង​ពេលវេលា​កំណត់​ខាងលើ​។

រូបតំណាង

ការ​បើក​ស្រោម​បញ្ជី​ប្រកាស​លទ្ធផល​ប្រឡង​ត្រូវធ្វើ​តាម​មណ្ឌល​សំ​ណេ​រ​រៀង​ៗ​ខ្លួន ដោយ​មានការ​ចូលរួម​ពី​នាយក​នាយិកា​គ្រឹះស្ថាន សិក្សា​ដែល​ជា​មណ្ឌល​ប្រឡង តំណាង ការិយាល័យ​អប់រំ យុវជន និង​កីឡា​នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដែល​មាន​មណ្ឌល​ប្រឡង និង​តំណាង​អាជ្ញាធរ​ដែនដី​ផង​ដែរ​។

ទាក់ទិន​នឹង​ការ​ប្រកាស​នេះ​ដែរ អ្នកនាំពាក្យ​ក្រសួង​អប់រំ និង​យុវជន និង​កីឡា​មិន​ទាន់​បាន​ឲ្យ​ដឹង​ថា លទ្ធផល​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​២០២២​នេះ​មាន​បេក្ខជន​ប្រឡង​ជាប់​ប៉ុន្មាន​ភាគរយ ធ្លាក់​ប៉ុន្មាន​ភាព​រយ និង​ជាប់​និ​ន្ទេ​ស​.A. B. C. D. E ចំនួន​ប៉ុន្មាន​នោះ​ទេ​។

សូម​រំលឹក​ថា ប្រឡង​បាក់​ឌុ​ប ឆ្នាំ​២០២២ បាន​ប្រព្រឹត្ត​ទៅ​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៥-៦ ខែធ្នូ ឆ្នាំ​២០២២ មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង ចំនួន ១២៨១៣៥​នាក់ ស្រី​៦៨ ៧៧១​នាក់​, មណ្ឌល​ប្រឡង ២២១ និង​ត្រូវជា ៥១៧៤​បន្ទប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ