ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ ០២​គ្រាប់ ​នៅស្រុក​រតន​មណ្ឌល

3 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ នៅ​ថ្ងៃ​ទី​២០ ខែធ្នូ​ ​ឆ្នាំ​២០២២ ​នៅ​ចំណុច​ចំការ​កៅស៊ូ ស្ថិត​ក្នុងភូមិ​អូរ​ល្មូ​ន ឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ដោយ​ប្រជាពលរដ្ឋ​ឈ្មោះ ប៊ិ​ច សា​រិ​ទ្ធ​ភេទ​ប្រុស អាយុ៥៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​ល្មូ​ន ឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង បាន​មក​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្លូវ​មាស នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រតន​មណ្ឌល ​។

ក្រោយ​ទទួល​ដំណឹង សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ​ប្រទះ​ឃើញ​គ្រាប់​ចំនួន ០២​គ្រាប់​ ប្រភេទ​គ្រាប់ ៨០​មី​លី​ម៉ែត្រ​ ចំនួន ០១​គ្រាប់ និង​គ្រាប់​មីន​៦៩ ចំនួន​១​គ្រាប់ សមត្ថកិច្ច​បាន​ចងខ្សែ​ហ៊ុំ​ព័ន្ធ​នឹង​ដាក់​ស្លាក​សញ្ញា (​កន្លែង​គ្រាប់​) រង់ចាំ​អង្គភាព​កំចាត់​មីន​មក​យក ​។ សមត្ថកិច្ច​ស្រុក​រតន​មណ្ឌល​បាន​រាយការណ៍​បន្ត​ទៅ​អង្គភាព​កំចាត់​មីន MAG មក​យក​ទៅ​កំទេច​ចោល​។

ឆ្លៀត​ក្នុង​ឱកាស​នោះ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​រតន​មណ្ឌល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ទាំងអស់ សូម​អោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នូវ​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ រឺ​អាវុធ​ខូចគុណភាព​ផ្សេង​ៗ ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ជូន​សមត្ថកិច្ច​ជៀសវាង​ការ​កើត​មាន​គ្រោះថ្នាក់​ដោយសារ​យុទ្ធ​ភ័​ណ្ឌ​និង​អាវុធ​ទាំងនោះ​ជាយថាហេតុ ​៕