ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ទទួលបានជ័យជម្នះ ៣-២ លើហ្វីលីពីន​

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងការប្រកួត​បាល់ទាត់ បើកឆាកពូល A នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 កាលពីម៉ោង ៥ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ក្នុងរាជធានី​ភ្នំពេញ គឺ​ក្រុម​ជម្រើសជាតិបាល់ទាត់កម្ពុជា ទទួលបានជ័យជម្នះ ៣-២ លើក្រុមជម្រើស​ជាតិ​បាល់ទាត់ ហ្វីលីពីន។

៣គ្រាប់របស់កម្ពុជា ទាត់​បញ្ចូលទី ដោយកីឡាករ រឿង ប៊ុនហៀង នៅនាទីទី១៦។ អូន ចាន់ប៉ូលីន នៅនាទីទី២០ និង១គ្រាប់ទៀត តែតបញ្ចូល​ទីដោយកីឡាករ រឿង ប៊ុនហៀង នៅនាទីទី៥៩។

ការប្រកួត​ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ធ្វើឡើង ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៣។

កម្ពុជា ​ស្ថិត​ក្នុង​ពូល A ដែលរួមមាន៖ កម្ពុជា ​ហ្វីលីពីន ឥណ្ឌូនេស៊ី ប្រ៊ុយណេ និង​ថៃ។ ​ចំណែកពូល B មាន៖ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងឡាវ។

តាមកម្មវិធី ដែលបានគ្រោងទុក បន្ទាប់ពីឈ្នះ​ហ្វីលីពីន ​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូនេះ កម្ពុជា ត្រូវជួប​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី២៣ ខែធ្នូ វេលាម៉ោង ៤:៣០នាទីល្ងាច នៅពហុកីឡដ្ឋាន Gelora Bung Kamo Stadium ទីក្រុង Jakarta។ កម្ពុជា ជួប ប្រ៊ុយណេ នៅថ្ងៃទី២៩ ខែធ្នូ វេលាម៉ោង ៥:០០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិមរកតតេជោ រាជធានីភ្នំពេញ។ កម្ពុជា ជួប ថៃ ថ្ងៃទី០២ ខែមករា វេលាម៉ោង ៧:៣០នាទីយប់ នៅ​ពហុកីឡដ្ឋាន Thammasat Stadium ទីក្រុងបាងកក។

​​​ការប្រកួត​ពានរង្វាន់ AFF Championship ដែលមានប្រទេសអាស៊ាន ទាំង ១០ចូលរួម ត្រូវ​បាន​ធ្វើ​ឡើង​​រៀងរាល់​ពីរ​ឆ្នាំ​ម្តង។ កាលពីលើកមុន ថៃ​ជា​ម្ចាស់​ជើងឯកពានរង្វាន់ AFF Championship៕