ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនិញគេចពន្ធ​លោត​ឆ​ត្រឆ្លង​ដែន​តាម​ទូក​​ដូច​គេ​ហែរ​កឋិន បង់ប្រាក់​ចូល​ហោប៉ៅទាំងអស់

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​មាន​រថយន្ត​យី​ឌុ​ប​ជា​ច្រើន​គ្រឿង​ ដឹក​ទំនិញគេចពន្ធ​ទៅ​ទម្លាក់​នៅ​ជិត​ប៉ុ​ស្ត៍​ការ​ពារ​ព្រំដែន​ច្រករបៀង​ទួល​ស្តី ហើយ​លើកដាក់​ទូក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ដោយ​ពុំ​មាន​ឃើញ​សមត្ថកិច្ច​ណា​មក​រំខាន​ឡើយ​។​ ករណី​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី១៩ ​ធ្នូ​ ២០២២ នៅ​ចំណុច​ច្រក​ទ្វារ​ព្រំដែន​នៃ​ច្រករបៀង​ទួល​ស្តី ស្ថិត​នៅ​ភូមិ​ទួល​ស្តី​ ឃុំ​ទួល​ស្តី​ ស្រុក​ច​ន្ទ្រា ។​

បើ​តាម​មហាជន​ដែល​រស់នៅ​ក្នុងភូមិ​ទួល​ស្តីបាន​ឲ្យ​ដឹង​ថា មាន​រថយន្ត​យី​ឌុ​បធុន​យក្សជា​ច្រើន​គ្រឿង ​និង​រថយន្ត​ទ្រុង​បិទ​ជិត​បាន​ដឹក​ទំនិញ​សង្ស័យ​ជា​ទំនិញគេចពន្ធមក​ដាក់​នៅ​ជិត​ប៉ុ​ស្ត៍​ច្រករបៀង​ទួល​ស្តី ក្នុង​មួយ​ថ្ងៃ​ៗពី៥​ទៅ​៦​គ្រឿង រួម​មាន​ស្ករស បារី និង​ទំនិញ​ជា​ច្រើន​មុខ​ផ្សេង​ទៀត​គេ​ដាក់​ក្នុង​ទៃ​បិទ​ជិត​មិន​អាច​ដឹង​ថា​ ជា​ទំនិញ​អ្វី បាន​ដាក់​ចូល​ក្នុង​ឃ្លាំងនិង​ក្រៅ​ឃ្លាំង​តាម​បណ្តោយ​ផ្លូវ មាត់​ប្រឡាយ​ប្រវែង​១,០០០​ម៉ែត្រ​គឺ​ឃ្លាំង​ជា​ច្រើន ហើយ​គេ​ឃើញ ទូក​តឹក​យ៉ាង​ឬ​ហៅ​ទូក​ស្មាច់ចំណុះ​១​តោន​ទៅ​៣​តោន ទូក​វៀតណាម​ឆ្លង​ដែន​ចូល​មក​ដី​ខ្មែរ​គគ្រឹក គគ្រេង​ដូច​គេ​ហែ​កឋិនឮ​ស្នូ​រសម្លេង​ម៉ា​ស៊ិ​ន​ទ្រហឹង​ចាប់ពី​ម៉ោង​៣​​រសៀល​រហូត​ដល់​យប់​អធ្រា​ត្រ​ជិត​ភ្លឺ ដោយ​គ្មាន​រំខាន​ដល់​សមត្ថកិច្ច​ណា​ឡើយ​។​

មហាជន​បាន​លើក​ឡើង​ទៀត​ថា រថយន្ត​ដឹក​ទំនិញ​ទាំងនេះ​បាន​បំផ្លាញ​ផ្លូវលំ ប្រវែង​ប្រ​ជិត​៤​គីឡូម៉ែត្រ​នៅ​រដូវវស្សា គឺ​ក្លា​ជា​រណ្តៅ ជង្ហុក​សំបុកមាន់​និង​បែក​ល្បាប់​ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ហើយ​ពេល​ខែប្រាំង​រាំងភ្លៀង​នេះ​គឺ បាន​អាជ្ញាធរ​ឈូស​ឆាយ​ផ្លូវ​ឲ្យ​ធ្វើ​ដំណើរ​បាន​ស្រួល​វិញ​ ក៏​ប៉ុន្តែ​បើរថយន្ត​ធុន​យក្ស​ដឹក​ទំនិញ​បើកបរ​បំផ្លាញ​ផ្លូវ​រាល់ថ្ងៃ ហុយធូលី​ដី​ចូល​ផ្ទះ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូនចៅ​ពួក​គាត់​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​។

​ទាក់ទិន​ករណី​នេះ​ដែរ​ លោក អឿ​ន មេ​ប៉ុ​ស្ត៍​ច្រករបៀង​ទួល​ស្តី បាន​ឲ្យ​ដឹង​ថា មន្ត្រី​របស់​លោក​ត្រួតពិនិត្យ​និង​សម្របសម្រួល​ប្រជាពលរដ្ឋ​សុំ​ឆ្លង​ដែន​ទៅ​មក រកស៊ី​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ។​ ចំពោះ ទំនិញ​ចេញចូល​ថ្នាក់លើ​ដែល​មាន​លោក​ជិន ឡង នៅ​ការិយាល័យ​នគ​បាល​អន្តោ​ប្រវេ​សន្ត៍​នៃ​ស្នងការ​នគ​បាល​ខេត្ត​ជា​អ្នកគ្រប់គ្រង​។​

ប្រភព​បន្ត​ថា ទំនិញ​នាំ​ចេញ​រួម​មាន ស្កសរ បារី  ប៊ី​ចេញ គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​សត្វ គោ ក្របី ដើម​អាកា​ស្យា​។​បើ​តាម​ឈ្មោះ​វ៉​យ ដែល​ជា​ឈ្មួញ​ដឹក​ស្ក ស បាន​ឲ្យ​ដឹង​ថា ទំនិញ​ស្ក​.​ស គេ​បង់​ឲ្យ​មន្ត្រី​គយ «​ក្បាល​ឡាន​»​ក្នុង​១​គ្រឿង​១៥​ម៉ឺន​រៀល បង់​ឲ្យ​នគ​បាល​ក្នុង​១​បេ ទម្ងន់​៥០​គីឡូក្រាម តម្លៃ​២,០០០​ដុ​ង​។​បង់​ឲ្យ​ទាហាន ក្នុង​១​បេ តម្លៃ​២,០០០​ដុ​ង មាន​អ្នក​អង្គុយ​រាប់​បេ​គិតលុយ​តែ​ម្តង​នេះ​គឺ​គិត​តែ​ទំនិញ​ស្ក​.​ស មួយ​មុខ​ទេ ។

ចំណែក​ទំនិញ​ជា​ច្រើន​មុខ​ទៀត គេ​យក​តាម​បា​រ៉ែ​ម​របស់​ទំនិញ  ។ ​ឈ្មោះ​វ៉​យ បន្ត​ទៀត​ថា អ្នក​រកស៊ី​នៅ​ផ្លូវ​ច្រករបៀង​ទួល​ស្តី​នេះ​ មាន​ច្រើន​នាក់​មិនមែន​មាន​តែ​រូប​ខ្លួន​ម្នាក់​ទេ គឺ​មានឈ្មោះ យាយ​រិ​ន ,​ឈ្មោះ​ក្លូ ,​ឈ្មោះ​តឿ និង​ឈ្មោះ​យិ​ន ។

​ទាក់ទិន​ករណី​នេះ​ដែរ​ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ជិន​ ឡង ​បាន​ទេ រ​ហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២០​ ធ្នូ ​នេះ ​៕​