ជនទុច្ចរិតជិះម៉ូតូទៅវា.យបំ.បា.ក់.កព្រះពុទ្ធរូប១អង្គ ទើបសាងសង់រួចនៅវត្តពោធិ៍
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ជនទុច្ចរិតម្នាក់បានជិះម៉ូតូដោយកំហឹងចូលទៅវា.យ.បំ.បា.ក់.ក និងកំទេចព្រះកេសព្រះពុទ្ធរូបមួយអង្គដែលទើបសាងសង់រួចមានទម្រង់ព្រះភ្នេនតម្កល់នៅលើអសនៈក្រោមដើមពោធិ៍ នៅក្នុងបរិវេណ«វត្តពោធិ៍ក្នុង» កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី២០ ធ្នូ ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ដែលសកម្មភាពជនអត់សាសនានោះ ហាក់មានគំនុំអ្វីមួយជាមួយនឹងការសាងសង់អសនៈនោះ ។

សាក្សីដែលបានឃើញផ្ទាល់ភ្នែកបាននិយាយថា ជនអន្ធពាលនោះជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ តែពុំចាំស្លាកលេខទេ ។ ជននោះមានវ័យជាង២០ឆ្នាំ ពាក់អាវពណ៌.ស ពាក់
មួកសុវត្ថិភាពពណ៌.ស ហើយបានជិះម៉ូតូចូលតាមខ្លោងទ្វារខាងលិច ។ សាក្សីបន្តថា គេឃើញជននោះ ជិះមកឈប់ខាងលិចព្រះពុទ្ធរូបប្រហែល៣០ម៉ែត្រ រួចដើរចូលទៅវា.យកំទេចព្រះពុទ្ធរូបនោះដោយគ្មានញញើតដៃឡើយ ។

គាត់បញ្ជាក់ថា ពេលនោះ គាត់បានព្យាយាមរត់ទៅតាមចាប់ជននោះ តែទៅមិនទាន់ព្រោះជននោះបានរត់ទៅឡើងជិះម៉ូតូចេញតាមខ្លោងខ្វារខាងលិចវិញយ៉ាងលឿនបាត់មួយរំពេច ។ បើតាមគាត់មើលកម្មភាពរបស់ជនពាលនោះ មិនមែនជាមនុស្សឆ្កួត ឬជាមនុស្សបែកថ្នាំទេ ។ ជនទុច្ចរិតនោះ ហាក់មានគំនុំ ហើយដូចមានកំហឹងពីចម្ងាយ ពេលចូលទៅដល់ទាញដុំថ្មនៅក្បែរនោះវា.យ.បំ.បា.ក់.កព្រះពុទ្ធរូបទាំងកំរោល រួចរត់ឡើងម៉ូតូជិះគេចទៅបាត់។

ព្រះពុទ្ធរូបដែលត្រូវជនអន្ធពាលវាយបំផ្លាញធ្វើពីថ្មកែវមានទម្រង់ព្រះភ្នេនគង់លើបល័ង្គកម្ពស់ប្រហែលជិតមួយម៉ែត្រ ។ ព្រះពុទ្ធរូបនោះ ត្រូវបានតម្កល់លើអសនៈក្រោមដើមពោធិ៍ ដែលរៀបចំសាងដោយព្រះសង្ឃនៅក្នុង«វត្តពោធិ៍ក្នុង» និងពុទ្ធបរិសាទ ។ តួព្រះភ្នេនគង់លើបល័ង្ក និងតម្កល់លើអសនៈដែលសាងសង់ពីបេតុងរៀបឥដ្ឋការ៉ូហ៊ុមព័ទ្ធជុំវិញដើមពោធិ៍សម្រាប់អង្គុយលេងផង និងគ្រាន់ជាទីសក្ការៈសម្រាប់ព្រះសង្ឃ និងពុទ្ធបរិសាទនានាផង ។

បើតាមការពិនិត្យជាក់ស្ដែង ជនអត់សាសនាបានវា.យ.បំ.បាក់.ក និងវា.យក.ម្ទេ.ចព្រះកេសបែកជា២បំណែក។ ព្រះសង្ឃដែលគង់នៅក្នុងវត្តបានត្រឹមមើលឃើញទិដ្ឋភាពនៃការបា.ក់.បែ.កក្រោមស្នាដៃជនអត់សាសនា និងគួរឲ្យសោកស្ដាយបំផុត តែពុំបានឃើញសកម្មភាពជនទុច្ចរិតចូលវា.យបំផ្លាញទេ ។

ក្រុមគ្រួសារនៃអ្នកសាងសង់ព្រះពុទ្ធរូបនេះបាននិយាយថា ទីអសនៈដែលមានតម្កល់ព្រះពុទ្ធរូបថ្មកែវនេះ ទើបសាងសង់រួចប្រហែលជាងមួយខែកន្លងទៅនេះ ក្នុងទឹកប្រាក់អស់រាប់ពាន់ដុល្លារ ។ គាត់មិនបានដឹងពីមូលហេតុដែលនាំឲ្យមានជនទុច្ចរិតចូលទៅវាយកំទេចព្រះពុទ្ធរូបបែបនេះទេ ស្រាប់តែសុខៗមានព្រឹត្តិការណ៏គួរឲ្យហួសចិត្តនេះកើតឡើង ។ ប៉ុន្តែយ៉ាងណា មានប្រភពខ្លះថា បានដាក់ការសង្ស័យទៅលើមនុស្សដែលគេធ្លាប់ស្គាល់ខ្លះៗដែរ តែគេមិនទាន់ហ៊ានបង្ហាញការពិត ខណៈកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្ត បានចុះទៅកាន់ទៅនោះភ្លាមៗដែរ ក្រោយពីមានការផ្ដល់ព័ត៌មាន ។

គេនិយាយថា ប្រសិនបើសមត្ថកិច្ចត្រួតពិនិត្យលើកាមេរ៉ាសុវត្ថិភាព ដែលមានគេបំពាក់នៅតាម
ផ្លូវចូលពីខ្លោងទ្វារខាងលិច គេនឹងឃើញសកម្មភាពជនអន្ធពាលនោះ និងអាចស្គាល់យ៉ាងច្បាស់ទៀតផង ៕






ចែករំលែកព័តមាននេះ