ថៃ ៖ ក្រុមអ្នកជួយសង្គ្រោះនៅក្នុងឧទ្ធម្ភាគចក្របានរុករកឈូងសមុទ្រថៃ នៅថ្ងៃអង្គារ ទី២០ ធ្នូនេះ ដើម្បីស្វែងរកនាវិកជាច្រើននាក់ដែលបានបា.ត់ខ្លួន នៅពេលនាវាកងទ័ពជើងទឹករបស់ពួកគេបានលិចកាលពីយប់ថ្ងៃអាទិត្យ។ គួររំលឹកថា លិចនាវាចម្បាំងនៅឈូងសមុទ្រថៃ បា.ត់ខ្លួនទាហានម៉ារីនជាង៣០នាក់
ក្រុមជួយសង្គ្រោះសង្ឃឹមថានឹងអាចរកឃើញអ្នកនៅរស់រានជីវិត ដោយសារពួកគេមានពាក់អាវការពារ។

នាវិកចំនួន ៧៦នាក់មកពីនាវាចម្បាំង HTMS Sukhothai ជួបឧបត្តិហេតុនៅពេលនាវារបស់ពួកគេលិចនៅក្នុងឈូងសមុទ្រថៃចំងាយ ៣៧គីឡូម៉ែត្រពីឆ្នេរ។

នាវាចម្បាំងថៃ HTMS Kraburi បានចាកចេញពីកំពង់ផែដើម្បីបន្តប្រតិបត្តិការស្វែងរកនាវិកបាត់ខ្លួនចំនួន ៣០នាក់ពីព្រឹកថ្ងៃអង្គារនេះ។ ក្រៅពីនាវាចម្បាំង នាវាជើងទឹកជាច្រើនគ្រឿង និងឧទ្ធម្ភាគចក្រ ២គ្រឿងក៏បានចូលរួមក្នុងប្រតិបត្តិការផងដែរ។

នាយទាយានជើងទឹកម្នាក់ឈ្មោះ Narong Khumburi បាននិយាយថា «ខ្ញុំសង្ឃឹមថា យើងនឹងរកឃើញអ្នកនៅរស់រានមានជីវិតខ្លះ ពីព្រោះពួកគេមានអាវហែលទឹក ប៉ុន្តែខ្ញុំស្រមៃថា ពួកគេអស់កម្លាំងណាស់»៕ (យោងតាមប្រភព៖ AFP)


ចែករំលែកព័តមាននេះ