ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​នាវាចម្បាំង​នៅ​ឈូង​សមុទ្រ​ថៃ បា.ត់​ខ្លួន​​ទាហាន​ម៉ារីន​​ជាង៣០​នាក់

3 ឆ្នាំ មុន

ថៃ ៖ យោធា​ថៃ​បាន​បញ្ជូន​នាវាចម្បាំង​ចំនួន ៣​គ្រឿង និង​ឧទ្ធម្ភាគចក្រ​២​គ្រឿង​នៅ​ថ្ងៃ​ចន្ទ ទី ១៩ ធ្នូ​នេះ​ដើម្បី​ព្យាយាម​ស្វែងរក​ទាហាន​ម៉ា​រី​ន​ចំនួន​៣១​នាក់​ដែល​បាន​បា.ត់​ខ្លួន បន្ទាប់​ពី​នាវា​របស់​ពួក​គេ​លិច​នៅ​ពេល​យប់​ក្នុង​ឈូង​សមុទ្រ​ថៃ​។

ទាហាន​ម៉ា​រី​ន​ថៃ​បាន​បា.ត់​ខ្លួន​នៅ​ដែនទឹក​នៃ​ខេត្ត Prachuap Khiri Khan ស្ថិត​នៅ​ភាគ​ខាងត្បូង​ទីក្រុង​បាងកក បន្ទាប់​ពី​នាវាចម្បាំង Sukhothai មាន​បញ្ហា​ម៉ាស៊ីន និង​បាន​លិច​មុន​ពេល​ពាក់កណ្តាល​អា​ធ្រា​ត្រ ចំងាយ​ប្រហែល ២០​ម៉ា​យ​ពី​ឆ្នេរសមុទ្រ​។

កងទ័ពជើងទឹក​ថៃ​បានឱ្យ​ដឹង​ថា បញ្ហា​ខ្យល់​បក់​ខ្លាំង និង​រលក​បាន​ធ្វើ​ឱ្យ​ទឹកសមុទ្រ​ចូល​ទៅ​ក្នុង​នាវា​ដែល​លិច​នោះ បណ្តាល​ឱ្យ​ខូច​ដល់​ប្រព័ន្ធ​អគ្គិសនី និង​ធ្វើ​ឱ្យ​ថាមពល​សំខាន់​ៗ​បាត់បង់​។

កងទ័ពជើងទឹក​ថៃ​និយាយ​នៅ​លើ​ទំព័រ​ហ្វេ​សបុ​កថា «​នៅ​ពេល​ម៉ាស៊ីន​សំខាន់​ៗ​ឈប់​ដំណើរការ នាវា​មិន​អាច​ត្រូវ​គ្រប់គ្រង​បាន​នោះ​ទេ​។ ជា​លទ្ធផល ទឹកបាន​ចាប់ផ្តើម​ចូល​នាវា​យ៉ាង​លឿន ធ្វើ​ឱ្យ​វា​ទ្រេត​»។

ប្រតិបត្តិការ​ស្វែង និង​ជួយ​សង្គ្រោះ​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃអាទិត្យ​។ នៅ​ម៉ោង ៨:៤០​នាទី នាវា​ដែល​ត្រូវ​បាន​បញ្ជូន​ឱ្យទៅ​ជួយ​សង្គ្រោះ​មនុស្ស​ចំនួន ១០៦​នាក់​នៅ​លើ​នាវាចម្បាំង Sukhothai បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​កើតហេតុ​។ ប៉ុន្តែ​វា​មិន​អាច​ធ្វើ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​បាន​ទេ​ដោយសារ​ខ្យល់​ខ្លាំង និង​រលក​ធំ​ៗ​។

នាវាចម្បាំង Sukhothai បាន​បន្ត​ធ្វើ​ដំណើរ​ទៅ​មុខ និង​បាន​លិច​នៅ​ម៉ោង ០០:១២​នាទី​។ នៅ​ពេល​នោះ ទូក​ឯកជន​ចំនួន ២​គ្រឿង និង​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ផ្តល់​ជំនួយ​បន្ថែម​។

រហូត​មក​ដល់​ពេល​នេះ កងទ័ពជើងទឹក​ថៃ​និយាយ​ថា បេសកកម្ម​សង្គ្រោះ​បាន​ជួយ​សង្គ្រោះ​មនុស្ស​បាន ៧៥​នាក់ ខណៈ ៣១​នាក់​ទៀត​បន្ត​បាត់​ខ្លួន​៕ (​យោង​តាម​ប្រភព​៖ Reuters)